ភាគទី : 26 » [ កុំមកឲ្យយើងឃើញមុខ ]
Yoonmin Novel
____
សភាពអ្នកខូចចិត្តគឺពិបាកនិយាយណាស់ កាលដែលជីមីនចាកចេញក្នុងពេលនេះមិនខុសអីពីខ្វេះបេះដូងរាងក្រាស់យកទៅតាម នោះទេ អារម្មណ៍បាត់បង់ដំណាលគ្នានេះបានរុញច្រានឲ្យនាយតាមរករាងតូចគ្រប់ទីកន្លែង គ្រប់ច្រកល្ហក សូម្បីតែមណ្ឌលកុមារកំព្រារដែលនាយធ្លាប់ទៅជាមួយរាងតូច ក៏ដោយ ប៉ុន្តែមិនបានឃើញទេ ហើយក៏មិនជួបអ្នកគ្រូវ៉ាងទៀត
«តើអូនចង់ឲ្យបងដាច់ខ្យល់ស្លាប់ទើបអូនអស់ចិត្តមែនទេ? បើបងខុសអីបងកែបាន បងធ្លាប់មិនល្អដាក់អូនពីមុនបងក៏កែបាន តើអូនចង់គេចពីបងដល់ពេលណាទៀត ទៅ?》បើសិនជានាយដឹងថាជីមីនកំពុងមានកូនទៀតនោះនាយច្បាស់ជាជ្រែកមេឃជ្រែកដីតាមរករាងតូចឲ្យកាន់តែលឿនជាងនេះទៀត តែឥលូវនឹងដំណឹងតែបន្តិចក៏គ្មានដែរ
«បើអូនខ្មាស់គេដែលមកស្រលាញ់ប្រុសដូចគ្នា បងក៏មិនតាមឆាឆៅអូនដែរ តែបងមើលដឹងមកពីអូនខ្លាចបងបាក់មុខទៅវិញទេ ទើបអូនចេញទៅ នៅឆ្លៀតនិយាយថាមិនស្រលាញ់បងទៀត បងមិនជឿទេ» នាយក្ដាប់ចង្កូតឡានណែនដៃ យ៉ាងណាក៏នាយមិនបោះបង់គំនិតតាម រកជីមីនដែរ ។
.............
#ក្លឹបរាត្រី Night club
រយ:ពេលមួយសប្ដាហ៍ហើយដែលជីមីនបានបាត់ដំណឹងទៅ យ៉ុនហ្គីស្ទើរតែអស់សង្ឃឹមម្ដងៗទៅហើយ នាយមកក្លឹបផឹករាល់ពេលដែលតប់ប្រម៉ល់ខ្លាំង គ្រាន់តែលើកនេះមិនយកស្រីមកកំដរប៉ុណ្ណោះ
ចៃដន្យណាស់ នាងភីងគីក៏មកដែរ នាងតែងមកដើម្បីណាត់ជួបប្រុសអ្នកមានណាម្នាក់ តែក៏ប្រទះនឹងយ៉ុនហ្គីជាមុន នាងល្អញញឹមខ្ជឹបឃើញសភាពអតីតសង្សារហើយពិតជាគួរឲ្យអស់សំណើចណាស់
«Hii...ខានជួបគ្នាយូរហើយយ៉ុនហ្គី នេះមិចក៏ធ្លាក់ដល់សភាពបែបនេះ ហ្ហុស! ផឹកច្រើនយ៉ាងនេះមកពីប្រពន្ធរត់ចោលទៀត ហើយមែនទេ?» នាងភីងគីពេបមាត់ឌឺដង ធ្វើដូចជាសត្រូវនឹងគ្នា មែនហើយព្រោះឥលូវនាងនៅខាងយូជិន
«.......!!» នាយមិនតបតែលើកស្រាអកដាច់មួយកែវទៀត បន្ទាប់មកក៏ចាក់ថែម ព្យាយាមធ្វើមិនលឺសម្លេងព្រាយបិសាចនៅ ម្ដុំៗនោះ
«អេ! លឺមកថាប្រពន្ធប្រុសដូចគ្នារបស់លោក អូទេ!ប៉ាចុង ហ្ហូយ..!! ហៅមិនត្រូវសោះនៀក គេលាឈប់ពីក្រុមហ៊ុន មកពីរឿងអីទៅ» នាងធ្វើជាមកសួរឌឺទាំងដែល នាយសង្ហាមិនចង់ខ្វល់ជាមួយ ដល់រំលឹកពីជីមីនភ្លាមនាយក្ដាប់ដៃយ៉ាងណែនខាំមាត់ សឹងបែកឈាមក្ដៅចិត្តជាងក្ដៅមុខដោយ សារផឹកស្រាទៅទៀត
«មកពីនាង! នាងអាក្រក់ខ្លាំងណាស់ ទៅចោលយើងហើយក៏ត្រលប់មកវិញ ស្មានថាយើងមិនដឹងមែនទេថានាងនិងអាយូជិនជាអ្នកធ្វើរឿងថ្ងៃមុន!» យ៉ុនហ្គីស្ទុះច្របាច់កនាងតែម្ដង នាយបើកភ្នែកក្រឡោតៗស្រែកគំហកនៅមុខគេឯងមិនខ្លាចក្រែង មិនរអាអ្នកណាទាំងអស់ កំពុងតែម៉ួម៉ៅរឿងបាត់ប្រពន្ធផង
«ហ្ហឹក..! ខិខិ..លែងណាស» នាងប្រវ៉ាយ បេះដៃគេចេញពី.កខ្លួនទាំងមុខក្រហម នៅសុខមិនចង់មកឌឺដងឲ្យគេ កំពុងតែខូចចិត្តផង
«រឿងថោកទាបដែលនាងបានធ្វើដាក់យើងនិងជីមីនវាប្រាកដជាធ្លាក់ទៅលើនាងវិញ គិតថាអាយូជិនវាស្មោះស្ម័គ្រយកស្រីអស់សាច់ដូចជានាងជាប់ហ្អេះ? នាងគ្រាន់តែជាឈ្នាន់ឲ្យវាប៉ុណ្ណោះ» រាងក្រាស់គាស់នាងឡើងដួលផ្កាប់មុខ ថែមទាំងយកស្រាជះលើនាងក្នុងចំនោមមនុស្សទៀតផង
«អ្អា៎យយយ...!! មិចក៏ធ្វើចឹង? ហ្ហឹកៗ» នាងល្អខ្មាស់គេមិនស្ទើរទេ សម្រាប់យ៉ុនហ្គី នាងជាស្រីទើបគេមិនចង់ប្រើហិង្សាលើនាងធ្ងន់ធ្ងរ បើជាប្រុសវិញនាងទក់សាច់មិនខានទេ ប៉ុណ្ណឹងវាស្ទើរណាស់សម្រាប់ភាពអាម៉ាស់ដែលនាយនិងជីមីនជួបកាលពីថ្ងៃមុន ដែលសំខាន់គ្មានអ្នកណាចូលជួយ គឺមានតែអ្នកឈរថតទុកបង្ហោះចែកចាយ
«ចេះខ្មាស់គេដែរហ្អោះ? យើងគិតថានាងគួរតែមុខក្រាស់ជាងនេះ សម្រាប់អ្វីដែលនាងធ្វើដាក់យើងមុន យើងសុំឲ្យនាងជួបតែរឿងអាម៉ាស់ដូចជាជីមីន ឲ្យនាងជួបការឈឺចាប់លើសអ្វីដែលពួកយើងបានជួបទៀត» យ៉ុនហ្គីបម្រុងនឹងដើរចេញហើយ តែនាងក៏ស្រែកកាត់មុន
«អាខ្ទើយ!! យើងនឹងធ្វើឲ្យឯងរលាយ!!» 🔥 ភ្លើងកម្ដៅក្នុងចិត្តនាងជាមួយនឹងភាពអាម៉ាស់បានជម្រុញឲ្យនាងក្លាហានជ្រុល តិចថាគេមិនលើកលែងឲ្យ
«អ្នកណារលាយមុនចាំតែមើលទៅ ហើយកុំមកឲ្យយើងឃើញមុខទៀតឲ្យសោះ ព្រោះយើងអាចធ្វើអ្វីបានច្រើនជាងនាង គិតទៅទៀត ស្រីថោកទាប» នាយចាកចេញទាំងបោះកាតឲ្យអ្នកចាត់ការ ក្នុងហាង ព្រោះនាយជាម៉ូយប្រចាំ VIP ទៅហើយ
«មើលស្អី?! ពួកអាឆ្គួតថតស្អីហ្នឹង អ្អាយ..!! ហឿយ..!!» នាយស្រែកសន្ធាប់បន្ទាប់ពីខ្លួននិងសក់ក្បាលសុទ្ធតែស្រាដែលយ៉ុនហ្គីជះពីលើមុននោះ នៅត្រូវអ្នកមកចូលរួមលេងនៅទីនោះថតបង្ហោះក្នុងបណ្ដាញសង្គមទៀត ។
_____
យ៉ុនហ្គីបើកឡានមកឈប់នៅមុខផ្ទះរបស់ខ្លួន នាយសម្លឹងមើលទៅបង្អួចបន្ទប់ជីមីនដែលរាល់លើកមុនចូលផ្ទះ នាយចូលចិត្តលួចមើលរាងតូចតាមនោះ តែឥលូវបន្ទប់នោះងងឹតហើយ គ្មានរាងតូចនៅទៀតទេ គេបានចាកចេញទៅបាត់ហើយ
«ហេតុអីយល់សបន្តិថ្ងៃនោះច្បាស់ម្លេះ? អូនបានសន្យាជាមួយបងហើយថាមិនទៅណាចោលបងទេ ចុងក្រោយអូននៅតែទៅមែន...បងនឹកអូនណាស់» នាយចាប់ផ្ដើមរលីងរលោងទៀតហើយ ពេលនេះបេះដូងប្រេះស្រាំកាន់តែវិវត្តន៍ទៅជារលួយខ្ទេចខ្ទី រាងតូចជាមនុស្សម្នាក់ដែលតែងតាំងខ្លួនជាមនុស្សចាស់ប្រដៅនាយ ប្រាប់នាយឲ្យក្លាយជាមនុស្សល្អត្រឹមត្រូវ ពេលនេះតើគេទៅណាបាត់ហើយ??
ត្រលប់មកវិញបានទេ? បើស្រលាញ់គ្នាគួរណាស់តែហែលឆ្លងរឿងជាច្រើនជាមួយគ្នា ដឹងថាធ្វើដើម្បីឲ្យអ្នកម្ខាងទៀតមានក្ដីសុខ តែក្ដីសុខនេះមិនអាចកើតឡើងបានទេ បើសិនម្នាក់ៗលះបង់ឲ្យគ្នារហូតភ្លេច គិតពីបេះដូងខ្លួនឯងថាចង់បានអ្វីនោះ ។
............
#តំបន់ដាច់ស្រយាល
ជីមីនអង្គុយនៅរានហាលមុខផ្ទះ ហើយមើលទូរសព្ទដែលបិទចោលមកជាងមួយសប្ដាហ៍ហើយ ស្រាប់តែឃើញ Video ដែលគេថតពេលយ៉ុនហ្គីច្របាច់.កនាងភីងគីហើយយកស្រាជះលើនាងទៀត
«ស្លាប់ហើយ នេះគឺយ៉ុនហ្គីតើ» រាងតូចបើកភ្នែកធំៗយកដៃបិទមាត់ សភាពគេខុសពីយ៉ុនហ្គីពីមុនឆ្ងាយណាស់ សក់ក្បាលរបស់គេដូចសំបុកមាន់របៀបថាមិនខ្ចីសិតសក់ នៅមានពុកមាត់ដុះឡើងខ្មៅតាមចង្ការអមថ្គាមទៀត ខោអាវគេវិញរយីករយាគគ្មានអ្នករៀបចំឲ្យហាក់ដូចជាមនុស្សប្រមឹកពាន់ឆ្នាំ (ដុនដាប)
«មើលអីនឹងចៅ? នេះ ញ៊ាំទឹកដោះគោសិនទៅណា» លោកយាយវ៉ាន
«បាទអរគុណលោកយាយ ខ្ញុំនៅមើល
ព័ត៌មាននៅសេអ៊ូលបន្តិចនឹងណា» ជីមីន តបយ៉ាងសុភាពទៅកាន់គាត់វិញ
«មានពោះមានពង្សផង កុំមើលអា Video ទះតប់គ្នានឹង វាមានផលមិនល្អដល់កូនណា កុំគិតច្រើន ស្អែកនេះកូនស្រីយាយសម្រាក មួយថ្ងៃ គេនឹងមកទីនេះហើយ» លោកយាយវ៉ានអង្អែលក្បាលចៅតិចៗ នៅជាមួយគ្នាត្រឹមរយៈពេលខ្លីតែមាននិស្ស័យដូចរយៈពេលវែង
«បាទ មែនហើយនៅជិតនេះមានផ្សារទេ?» តាំងពីមកដល់ជីមីននៅតែក្នុងផ្ទះ ធ្វើការងារផ្ទះជំនួសដៃជើងលោកយាយ តែគេមិនដែលបានចេញទៅណានោះទេ
«មានតើ ចង់ទិញរបស់អីឬ?»
«ខ្ញុំចង់លក់របស់ខ្លះ ខ្ញុំចង់រកលុយ ប៉ុន្តែ...»
«ចៅនៅខ្សោយ តិចទៅដួលសន្លប់នៅផ្សារ ណ្ហើយចាំរឹងមាំជាងនេះសិនទៅ» លោកយាយ
«ពេលនេះប៉ារបស់កូនខ្ញុំគេមានសភាពខុសពីអ្វីដែលខ្ញុំរំពឹងទុកណាលោកយាយ កាលដែលខ្ញុំតាំងចិត្តចាកចេញពីគេ គឺដើម្បីឲ្យគេមានជីវិតថ្មីដែលល្អជាងពេលមានខ្ញុំ តែ...មិញនេះខ្ញុំឃើញគេ» រាងតូចអោន មុខចុះរលីងរលោងចង់យំ អាណិតខ្លួន ហើយក៏អាណិតយ៉ុនហ្គីដែរ
«ពេលខ្លះអ្វីដែលយើងមើលឃើញនឹងភ្នែកវាមិនមែនសុទ្ធតែត្រូវទាំងអស់ទេ ចូរចៅចាំថារឿងគ្រប់យ៉ាងអាចដោះស្រាយបានលុះត្រាតែមានការប្រឈមមុខ និយាយរកខុសត្រូវ ទើបយើងអាចវែកមុខថាអ្នកណាខុស អ្នកណាត្រូវ អ្នកណាល្អ អ្នកណាអាក្រក់ កាលដែលយើងដៅកំណត់ថាគោលដៅ នោះវាល្អសម្រាប់អ្នកណាម្នាក់ វាអាចជាមិនល្អសម្រាប់ម្ចាស់ខ្លួនគេក៏ថាបាន ដូច្នេះប្រការដែលល្អ សូមធ្វើតាមការសម្រេច របស់ម្ចាស់ខ្លួនគេវិញណា» លោកយាយ ចង់ពន្យល់ឲ្យជីមីនគិតឡើងវិញម្ដងទៀត ចំពោះអ្វីដែលបានកើតឡើង ត្បិតថាគាត់មិនដឹងរឿងអ្វីច្បាស់ ប៉ុន្តែគាត់មិនចង់ឲ្យអ្នកណាម្នាក់ស្ដាយក្រោយនោះទេ
«ខ្ញុំខុសមែនទេ ដែលរើសផ្លូវដើរឲ្យគេបានល្អ?» ជីមីន
«ហ្ហឹមម..មិនមែនចឹងទេ តែសុំឲ្យម្ចាស់ខ្លួនគេជាអ្នករើសទើបប្រសើរ»
បើសិនជាឲ្យយ៉ុនហ្គីរើស នាយនឹងរើសយកជីមីនមិនខាន នាយមិនឲ្យរាងតូច របស់នាយធ្វើដូចពេលនេះទេ ជីវិតនៅខាងក្រៅ លំបាកណាស់ត្រូវចិញ្ចឹមកូនតែម្នាក់ឯងវាមិនងាយស្រួលឡើយ ណាមួយបើដឹងថាជីមីនមានកូនទៀតយ៉ុនហ្គីរឹតតែពិបាកចិត្តថែមមួយកម្រឹតទៀតហើយ ។To be continue.....
លីលី វីស្ទែន 🌸