🥀 ប៉ាចុងចងចិត្ត 🥀

638 56 2
                                    

ភាគទី : 20 » [ ស្អាតដូចជាព្រះច័ន្ទ ]
Yoonmin Novel
____
យ៉ុនហ្គីចេញពីបន្ទប់ទឹកមកនាយនៅតែឃើញរាងតូចគេងលក់ដដែល ទើបដើរទៅអង្គុយលើគ្រែជិតៗសម្លឹងមើលផ្ទៃមុខ នាយវាស់សក់ដែលធ្លាក់បាំងមុខរបស់ជីមីនចេញ
«មើលយូរៗទៅអូនស្អាតណាស់មីននី... ស្អាតដូចជាព្រះច័ន្ទពេញបូរមីដែលកំពុងបញ្ចេញពន្លឺបំភ្លឺភពផែនដី បងពិតជាស្ដាយណាស់ ដែលបងស្គាល់អូនក្រោយម៉ាក់ មិនចឹងយើងមិនចាំបាច់មានឈ្មោះជាប៉ាចុងនិងកូនដើមទេ» នាយរៀបរាប់ទាំងអង្អែលមុខតូចៗស្រាលដៃថ្ពាល់រលោងនេះគួរឲ្យចង់ប៉ះចង់ថើបថ្នាក់ថ្នមណាស់
«កាលពីម៉ាក់ស្លាប់ភ្លាមៗបងមានអារម្មណ៍ថាអូនគួរឲ្យស្អប់ណាស់ ដូចជាបន្លាដែលធ្វើឲ្យបងមុតឈឺ នោះហើយទើបបងចេះតែចង់ដកអូនចេញពីជីវិតបង តែឥលូវអត់ទេ គ្រប់យ៉ាងអូនជាពន្លឺរបស់បង» នាយលើក ដៃតូចខ្លីៗមកថើបមួយខ្សឺតយ៉ាងវែង បង្ហើរអារម្មណ៍ស្នេហ៍លន្លង់លន្លោចតែម្នាក់ឯង មិនគួរឲ្យជឿសោះថានាយអាចមកធ្លាក់ក្នុងអន្លង់ស្នេហ៍មនុស្សក្មេងគំនិតចាស់ដូចជាជីមីនទាល់តែសោះ
«ជាពន្លឺដែលមិនអាចខ្វះបាន...សឺត» ថាហើយក៏អោនថើបថ្ងាស់ទៀត ថើបៗ... ថើបមិនចេះជិនណាយទេសម្រាប់មនុស្សដែលស្រស់ស្អាតនៅចំពោះមុខនេះ
«អ្អឺមម...យ៉ុនហ្គី» រាងតូចទទួលការរំខានពីអ្នកម្ខាងរហូតគេងបន្តលែងកើត ទើបប្រឹងបើកភ្នែកមើលទៅនាយសង្ហា និងឃាត់គេឲ្យឈប់ភ្លាមៗ
«Morning kiss my love» 😘
(សុទ្ធតែអ៉ីងកាលីស) 🥹
«អូហូ...កុំមក sweet ទាំងព្រឹកយកចិត្តចង់បានអីទៀតហើយ?» ជីមីនលើកដៃរុញ មុខនាយដែលកំពុងបូញមាត់ឲ្យបែរទៅម្ខាងទាំងអស់សំណើច យ៉ុនហ្គីក៏ចង់សើចដែរ គេចង់ស្វីតឲ្យយូរៗក៏មិនបានដែរនៀក
«ចង់បានមួយទៀត...» មើលគេនិយាយចុះ អត់មានអាណិត admin ហើយនិងអ្នកអាន Single ដែលអង្គុយអានឲ្យរហង់នេះទេ 😑
«ស្អីគេ?! មួយទៀតស្អី? ងើបចេញទៅ អ្អឹមម...ធុញណាស់សុំរហូត មើស! ងើប...» រាងតូចប្រវេរប្រវ៉ាគេចចេញពីការអោបរឹត ដឹងថានាយលរលេងតែក៏ខ្លាចថាលរចុះលរឡើង លេងមែនទែនដើរមិនរួចទៀតលូវហើយ មនុស្សគេនេះបើថាចង់បានហើយគេចក៏មិនរួចដែរ គ្រាន់តែថាពេលនេះចង់លរលេងសើចប៉ុណ្ណោះ
«ហ្ហឹស.ហ្ហឹស...បងថាលេងសោះភ័យម្លេះ?» យ៉ុនហ្គី
«មិនឲ្យភ័យយ៉ាងមិច បើធ្វើម្ដងៗរាប់ម៉ោង អ្នកណាទៅមានកម្លាំងទប់ជាមួយនោះ ហ្ហើយ!! ទៅងូតទឹកវិញ» ជីមីនរំគឹលចុះពីគ្រែបានបន្តិចក៏ទន់ជើងចង់ដួល តែបាននាយសង្ហាស្ទុះមកទប់ពីក្រោយជាប់ទាន់ រហ័សគ្រាន់បើ
«កុំដើរអី មោះបងបី...បងធានាមិនលូកលាន់អីទេ» ដោយឃើញថាទឹកមុខរាងតូច មិនសហការទើបប្រញាប់ធានាទុកមុន ណាមួយក៏មិនចង់បង្ខំជីមីនញឹកញាប់ពេកដែរ គួរណាស់តែមានការយល់ព្រម
ជីមីនងក់ក្បាលព្រមឲ្យនាយបីទាំងលើកដៃតោងកនាយស្អិត ញញឹមដាក់គ្នាយ៉ាងផ្អែមល្ហែម នេះជាលើកទី1 ហើយដែលរាងតូចទទួលបានការថ្នាក់ថ្នមទាំងចិត្តនិងកាយពីយ៉ុនហ្គីបែបនេះសែនមានក្ដីសុខ 💕
___
#ថ្ងៃបន្ទាប់
@ ក្រុមហ៊ុនត្រកូល Min
នាងភីងគីបានប្រើលែសថាមកជួបនឹងយ៉ុនហ្គីរឿងសំខាន់ តាមពិតនាងបានលួចយកកាមេរ៉ាមកដាក់នៅបន្ទប់របស់ថេយ៉ុង ដើម្បីចង់ដឹងថាតើជីមីននិងនាយមានទំនាក់ទំនងលើសពីប៉ានិងកូនមែនឬអត់?
ជីននីថ្ងៃនេះក៏មិននៅ គេសុំច្បាប់ទៅដើរ លេងជាមួយណាមជុនសម្រាប់ខួបស្នេហារបស់ពួកគេ ដែលខកខានកាលពីលើកមុន (ថ្ងៃជីមីនចូលពេទ្យ)
ចំនែកយ៉ុនហ្គីនិងជីមីនទៅជួបអតិថិជននៅខាងក្រៅ ម្លោះហើយទើបនាងភីងគីប្រើ សិទ្ធជាសង្សារចូលមកក្នុងបន្ទប់យ៉ុនហ្គីម្ដងទៀត ប៉ុន្តែ Labtop យ៉ុនហ្គីយកទៅតាមបាត់ហើយ
«ហ្ហឹស! ប៉ុណ្ណេះយើងនឹងពិសោធន៍បាន បើសិនជាឯងស្រលាញ់ប្រុសដូចគ្នា ជារឿងល្អហើយដែលយើងរត់ចោលឯងទៅរកបងយូជិនដែលជាបុរសពិតនោះ» ល្អហើយ...បុរសពិតដែលយកនាងធ្វើឈ្នាន់ជាន់ឡើងខ្ពស់ ប្រឹងតត្រុកប្រថុយគ្រោះថ្នាក់ដើម្បីបានផលប្រយោជន៍ឲ្យគេ ចាំមើលៗចុងក្រោយនៅសល់អ្វីខ្លះ?
«អូយ ត្រូវប្រញាប់ចេញទៅវិញ សំណាងហើយដែលថ្ងៃនេះអាជំនួយការចេះដឹងរឿងគេនោះមិននៅ ទេវតាពិតជាជួយយើងមែន» នាងពេបមាត់ហើយដកវែនតាខ្មៅមកពាក់មុននឹងប្រញាប់ចេញទៅវិញ
..........

«ហ្ហើយ...ហត់ណាស់ ថ្ងៃនេះជួបសុទ្ធតែអតិថិជនបរទេសហើយពិបាកនិយាយគ្នាសឹងអី» យ៉ុនហ្គីមកដល់បន្ទប់ធ្វើការវិញដាក់ខ្លួនអង្គុយមួយទំហឹងនិងទាញបន្ធូរក្រវ៉ាត់កអាវក្វាហ្សេបន្ធូរឲ្យធូរស្រាលបន្តិច
«កាលនៅរៀនប៉ាពូកែជាងគេខាងទំនាក់ទំនង និងភាសាបរទេស» ជីមីនកាន់សាមីឯកសារមកឈរជិតយ៉ុនហ្គី សំណាងដែល មានជីមីនទៅជាមួយជួយពន្យល់ណែនាំ ប្រាប់បង្ហាញផ្លូវ ការងារក៏អាចទៅមុខបាន ប៉ុន្តែយ៉ុនហ្គីក៏រីកចម្រើនជាងមុនដែរ
«ល្អហើយអញ្ចឹង ចំនែកខ្ញុំកាលនៅរៀនជំនាញគេចសាលា» នៅមកអួតគេទៀត លោកប្រុស សំណាងហើយដែលខួរក្បាល របស់នាយឆ្លាតស្រាប់ រៀនឆាប់ចេះឆាប់ចាំ ប្រាប់អ្វីបន្តិចឆាប់យល់ដូចកាលប្រជុំគម្រោងរបស់ជីមីនលើកមុនអញ្ចឹង
«នៅនិយាយទៀត ខូចកំពូលហើយ» ជីមីនចង្អុលមុខខាំមាត់របៀបគ្រឺតខ្នាញ់នឹងយ៉ុនហ្គីតែមិនមែនខឹងស្អប់ទេ
«អូយ...ខូចអីប៉ុណ្ណឹង» នាយទាញជីមីនឲ្យអង្គុយលើភ្លៅយ៉ាងស្និទ្ធស្នាល អាងថាក្នុងបន្ទប់គ្មានអ្នកណាឃើញ ចង់ sweet បំបាត់ stress ខ្លះនឹងណា នេះមិនដឹងទេថាគេលួច បង្គាប់កាមេរ៉ា
«ថ្ងៃនេះជីនទៅដើរលេងជាមួយណាមជុន រំលឹកខួបស្នេហា គ្រាន់តែនឹកឃើញក៏សប្បាយដែរ» ជីមីនមិនប្រកែកនឹងការទាញអោបរឹតឲ្យអង្គុយលើភ្លៅនោះទេ តែក៏នឹកឃើញទៅដល់ស្នេហារបស់មិត្តដែលអាចចេញមុខ Sweet បានគ្រប់ពេល មិនចាំបាច់លួចលាក់ដូចខ្លួនទាំង2ទេ
«អូនចង់ទៅទេ?» យ៉ុនហ្គី
«អត់ទេ ការងារសំខាន់ជាង ពួកយើងមានបន្ទុកច្រើនណាស់ដែលត្រូវគ្រប់គ្រង» មែនហើយងារជា CEO ក្រុមហ៊ុនមិនមែនតូចតាចទេ មានការងារជាច្រើនដែលត្រូវធ្វើនិងដោះស្រាយ ដូច្នេះបំភ្លេចគំនិតនេះចោលទៅ
«ចឹងចាំបងជួយអូនណា សឺត!» មាត់ថាជួយច្រមុះក៏លឿនរហ័សថើបថ្ពាល់តូចមួយខ្សឺត ជីមីនក៏មិនបានប្រកែកអ្វីដែរ កាលដែលត្រូវរ៉ូវគ្នាបែបនេះវាជារឿងល្អខ្លាំងណាស់
រាងតូចអង្គុយលើភ្លៅនាយដដែលតែបែរមុខទៅតុធ្វើការដើម្បីបើកមើលឯកសារក្នុង Computer ហើយពន្យល់ពីគម្រោងខ្លះៗ ឯអ្នកខាងក្រោយក្រែងតែស្ដាប់អ្វីដែលរាងតូចពន្យល់មិនចូលនោះទេ បើរវល់តែឆ្មក់ថើបគល់កពីក្រោយខ្សឺតៗបែបនេះ ឯកាមេរ៉ាក៏ចាប់បានរូបភាពនោះ ពេញៗពេលអ្នកទាំង2 អង្គុយស្និទ្ធស្នាលគ្នា នៅមានថើបអោបរឹតទៀតផង

To be continue....
លីលី វីស្ទែន 🌸

🥀 ប៉ាចុងចងចិត្ត 🥀Where stories live. Discover now