🥀 ប៉ាចុងចងចិត្ត 🥀

661 53 0
                                    

ភាគទី : 14 » [ ច្រលំប្រពន្ធ ]
Yoonmin Novel
____
#ម៉ោង 8 យប់
យ៉ុនហ្គីពិតជាមកមន្ទីរពេទ្យពិតមែន តែគេមិនឲ្យដំណឹងរាងតូចមុនទេ របៀបថាមកស៊ុបប្រាយតែម្ដង នាយលបៗមួលគន្លឹះទ្វារចូលទៅ ឃើញរាងតូចកំពុងគេងបែរខ្នងនៅលើសាឡុង យ៉ុនហ្គីក៏ឆ្ងល់ដែរ មិចមិនគេងលើគ្រែមកគេងលើសាឡុងវិញ
នាយអៀរៗទៅរ៉ាវអោបចង្កេះតូចពីក្រោយយ៉ាងណែនដៃ ថែមទាំងលួចថើបគល់កពីក្រោយមួយខ្សឺតទៀត និយាយពីថាចំនេញរហូត
«សឺត...មិចក៏ក្លិនក្រអូបប្លែកខុសពីមុនចឹង?» នាយរអ៊ូតិចៗម្នាក់ឯងទាំងចម្លែកចិត្ត ថើបរាល់ដងមិនមែនក្លិនបែបនឹងទេ
អ្នកម្ខាងទៀតចាប់ផ្ដើមរើពីការអោបរឹត
«អ្នកណាគេមកអោបខ្ញុំនឹង? លែងមើស!!» បើជាណាមជុនមិនមែនសម្លេងបែបនឹងទេ
យ៉ុនហ្គីបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើរសម្លេងនេះមិនមែនជាជីមីននោះទេ ចុះគេជាអ្នកណា??

«អ្អាវវ...ហ្ហើយ!! លោកឯងជាអ្នកណា មិចក៏មកអោបខ្ញុំ មនុស្សរោគចិត្ត» ជីនងាកមកឃើញមុខរាងក្រាស់ច្បាស់ក៏ស្រែកសន្ធាប់ឡើងមកទាំងភ័យញ័រខ្លួន សុខៗមនុស្សប្លែកមុខមកអោបរឹតបែបនេះ
«យើងទេ ត្រូវសួរថាឯងជាអ្នកណា? មិចក៏មកគេងក្នុងបន្ទប់ប៉ាយើង?» យ៉ុនហ្គីក៏
ភ្ញាក់ផ្អើលដែរ ឬមួយខ្លួនចូលច្រលំលេខបន្ទប់ នេះអោបថើបខុសមនុស្សអញ្ចឹងឬ?

«យ៉ុនហ្គី??!!» ជីមីនទើបតែបើកទ្វារបន្ទប់ ទឹកចេញមក គេឈឺពោះក៏ចូលបន្ទប់ទឹក ក្រោយលឺសម្លេងប្រកែកគ្នាក៏ប្រញាប់ចេញមកមើល ឃើញលោកកូននិងជីន កំពុងប្រកែកគ្នា ម្នាក់ៗភ្នែកសរៀងខ្លួនបាត់ ទៅហើយ នេះបើណាមជុននៅផ្ទះឆេះមន្ទីរពេទ្យទៀតមិនខានទេ
«គេជាអ្នកណានឹង? នៀក!» ផាច់! មួយដៃលើថ្ពាល់សង្ហាពីដៃជីននីរួចក៏ងាកសម្លក់ ទៅនាយក្រាស់រោគចិត្តថែមទៀត តែបើតាមដែលជីមីនហៅឈ្មោះប្រហែលជា ស្គាល់គ្នាហើយ
«អូយ! ឯងហ៊ានវ៉ៃយើង?» យ៉ុនហ្គីលើក ដៃទប់ថ្ពាល់ចង់ស្ទុះសង្គ្រប់យាយជីនវិញ តែជីមីនក៏ស្រែកឃាត់
«នែ! ឯងជាអ្នកខុស សមហើយដែលត្រូវគេវ៉ៃ» ជីមីនមិនកាន់ជើងកូនប្រុសកំពូលខូចម្នាក់នឹងទេ មិនដឹងថាទៅលូកលាន់ស្អីគេខ្លះទេមិញ
«គេជាកូនចុងរបស់ខ្ញុំ គេមានធ្វើអីឯងទេ?» សួរទាំងសម្លក់យ៉ុនហ្គីសឹងជ្រុះគ្រាប់ភ្នែក មនុស្សស្អីមកដល់ភ្លាមក៏បង្កររឿងបាត់ទៅហើយ បើណាមជុនមកទាន់ហេតុការ មិញនេះមិនមែនត្រឹមមួយកំភ្លៀងឡើយ
«គេ...គេអោបខ្ញុំ» ជីនប្រាប់ទាំងរអាមិនហ៊ានមើលមុខយ៉ុនហ្គីនោះទេរាងអាម៉ាស់ ជាមួយមនុស្សប្លែកមុខដែលមកអោបថើប ខ្លួនទាំងបំពានបែបនេះ
«មានការយល់ច្រលំបន្តិចបន្តួច គ្មានអីធំដុំទេ» លោកប្រុសយ៉ុននិយាយបែបហីៗធ្វើព្រងើយ គោលបំណងនាយចង់មករកជីមីនហើយអោបថើបរាងតូចទេ តែក៏មកច្រលំស្មានជីនជាជីមីនទៅវិញ អ្នកណាដឹងបើសុខៗមនុស្សប្លែកមុខមកនៅក្នុងបន្ទប់សម្រាកជីមីនបែបនេះនោះ
«យល់ច្រលំស្អីរបស់ឯងហ្ហាសយ៉ុនហ្គី? ឯងនេះពិតជាយ៉ាប់ណាស់ នេះបើសិនជាណាមជុនដឹងថាឯងធ្វើចឹងដាក់សង្សារគេ ឯងច្បាស់ជាខ្ទប់ជញ្ជាំងទៀតហើយ» ជីមីនក៏ខឹងដែរ មនុស្សអីក៏ខូចម្លេះ លបមកនេះដឹងបាត់ហើយថាមករកខ្លួន តែភ្លាត់ស្នៀត
«សង្សារអាអង្គរក្សនោះមែនទេ? អ្អឺមម..ស្អាតដែរតើ ហើយមកធ្វើស្អីនៅទីនេះ?» យ៉ុនហ្គីនៅតែមិនញិនទាល់តែសោះ នាយមិនខ្វល់នោះទេបើចរឹកនាយចឹងតាំងពីដើមស្រាប់ហើយនឹង តែក៏ឆ្ងល់ដែរថាហេតុអីក៏សង្សារណាមជុនមកនៅទីនេះដែរ
«បងជុនគាត់រវល់ គាត់ឲ្យខ្ញុំមកគេងកំដរ ជីមីន តែ!» ជីននី
«មែនហើយ ប៉ាក៏ចង់ឲ្យគេមកបានជាគ្នា តែ! ឯងនេះឆាប់ត្រលប់ទៅវិញឲ្យឆាប់ មកដល់ក៏បង្ករឿងបាត់ទៅហើយ» រាងតូច ជាប៉ាចុងប្រញាប់បណ្ដេញនាយឲ្យទៅវិញ កាលដែលឲ្យជីនមកបានជាគ្នាគឺដើម្បីការពារក្រែងយ៉ុនហ្គីលួចមករកដូចដែលគេនិយាយកាលពីថ្ងៃហើយគេក៏មកមែន ឥលូវមកលូកលាន់ខុសមនុស្ស ជីននីមកទទួលថ្មបាក់ហើយ
«ខ្ញុំមិនទៅ!» រាងក្រាស់ញាក់ស្មាដើរទៅអង្គុយគងទាក់ខ្លាលើសាឡុងធ្វើព្រងើយ
«ជីមីន គេជាកូនចុងឯង ហេតុអីបានជាគេមិនគោរពឯងសោះអញ្ចឹង? ឈ្លើយណាស់» ជីនលួចសួររាងតូចដូចគ្នាតិចៗ មើលតែកាយវិកាក៏កាត់ដឹងថានាយនេះ
ច្រឡោមខាងខ្លាំងប៉ុណ្ណាដែរ
«គេតែងតែបែបនេះ» ជីមីន
«ហើយគិតយ៉ាងមិចទៅ?» ជីនងាកដៀងភ្នែកមើលមុខយ៉ុនហ្គីបន្តិច
«ប៉ាឆ្លាតណាស់ ចេះរកអ្នកមកកំដរទៀត មើលពីក្រោយឡើងច្រលំគ្នា» យ៉ុនហ្គីនិយាយទាំងញញឹមចុងមាត់ តែអ្នកដែលស្ដាប់លឺសែនហួសចិត្ត
«ហើយវាយ៉ាងមិច? កុំមកធ្វើចរឹកជ្រលឺម នៅទីនេះ បើប៉ះលើប៉ាអាចនៅទ្រាំទ្របាន តែបើឯងហ៊ានតែលូកលាន់ជីនទៀត ប៉ាមិនលើកលែងឲ្យឯងទេ» ជីមីននិយាយល្មមលឺតែ2នាក់យ៉ុនហ្គី ធ្វើឲ្យអ្នកម្ខាងទៀតចង់សើចទៅវិញ
«អរហ្ហ៎...ប៉ាប្រច័ណ្ឌខ្ញុំហ្អេះ? ឃើញខ្ញុំនៅជិតអ្នកផ្សេងមិនបានមែនទេ?» នាយសង្ហា បែរជាគិតទៅផ្សេងទៀតហើយ រាងតូច
ក្រពុលមុខចង់តែទះឲ្យស្វាងម្ដងតើ
«អ្អឿយ...!!»
«ជុ៎ជុ៎...អ្នកជម្ងឺកុំខឹងច្រើនប្រយ័ត្នឈាម
បុកទៅខួរក្បាល ហើយគាំងស្លាប់ ខ្ញុំមិនទទួលខុសត្រូវទេណាប៉ា..» យ៉ុនហ្គីលើក ចង្អុលដៃពាំងបបូរមាត់ប៉ាចុងហើយនិយាយឌឺកាន់តែធ្ងន់សម្ដីថែមទៀត
«ជីមីន ខ្ញុំថាខ្ញុំខលហៅបងជុនសិន» ជីនលឺ សម្ដីរបស់យ៉ុនហ្គីហើយក៏ដឹងនិងយល់ថា ហេតុអីជីមីនត្រូវការអង្គរក្សហើយ មនុស្ស ម្នាក់នេះឈ្លើយណាស់ ទាល់តែប្រើកម្លាំងមនុស្សដែលខ្លាំងជាងមកទប់ទល់ទើបបាន
«ខលហៅវាមកធ្វើអី? ខ្លាចហ្អេះ? ឬក៏ចង់ត្រលប់ទៅផ្ទះវិញ មិនអីទេចាំឲ្យអ្នកបើកឡានជូនទៅវិញ ទៅៗណា...សុខសប្បាយតាមផ្លូវ» យ៉ុនហ្គីប្រញាប់មករុញជីនចេញពីបន្ទប់ ទាំងដែលជីមីនមកជួយចាប់ជួយទាញក៏មិនឈ្នះកម្លាំងគេខ្លាំងជាងឆ្ងាយណាស់ ចូលលក្ខណៈដេញហើយ
«នែយ៉ុនហ្គី ឯងឆ្គួតទេហ្អី? នែ៎!» ជីមីនចងចិញ្ចើមខឹងនាយណាស់ ចរឹករបស់នាយធ្វើឲ្យរាងតូចទ្រាំស្ទើរមិនចង់បានម្ដងៗ
«គេជាប្រុស គ្មានអ្នកណាចាប់រំលោភគេទេ..» យ៉ុនហ្គីឆ្លើយតបមកជីមីនវិញធ្វើព្រងើយ នាយចង់ថាទោះជីនដើរទៅផ្ទះវិញក៏គ្មានអ្នកណាធ្វើបាបគេដែរ

ជីននីនៅខាងក្រៅកំពុងនៅឈរមិនសុខ ចង់ចូលទៅវិញបន្តិចអត់បន្តិច នេះនៅ ញញើតនឹងយ៉ុនហ្គីថើបមុននេះមិនទាន់ បាត់ទេ ហើយខលទៅណាមជុនក៏មិនចូលទៀត គេមានការរវល់ ព្រោះការងារយប់របស់គេត្រូវកាន់វេនយាមនៅឯប៉ុស្ត៍ការពារ
«គិតយ៉ាងមិចទៅ?» ជីនចង់រុញទ្វារចូលវិញតែក៏ជាប់គន្លឹះខាងក្នុងដែលយ៉ុនហ្គីបានចាក់បាត់ទៅហើយ

នៅខាងក្នុងយ៉ុនហ្គីទាញដៃរាងតូចមកអង្គុយលើគ្រែវិញ «គិតតែខ្លួនឯងសិនទៅ ប៉ាគិតថាអាចរួចផុតពីដៃខ្ញុំហ្អី? យកគេមកកំដរធ្វើឲ្យខ្ញុំច្រលំបែបនេះនោះ សំណាងហើយដែលខ្ញុំមិនទាន់ធ្វើអីលើសនឹង»
«ហើយឯងគិតអាក្រក់អីលើប៉ាទៀតហើយ បានជាទៅអោបរឹតជីនច្រលំ? ក្មេងឈ្លើយឯងនេះគួរឲ្យស្អប់ណាស់» ជីមីនស្រែក
វ៉ាច់ៗមិនខ្ចីខ្លាច ព្រោះតែសមនឹងចរឹកនេះទៅហើយ
«ក៏..នឹកក្លិនក្រអូបៗ នឹកថ្ពាល់ទន់ៗនោះអី» សម្ដីចាប់ផ្ដើមជ្រលឺមទៀតហើយយ៉ុនហ្គីមិនតែប៉ុណ្ណោះនៅឆ្លៀតបេះបួយថ្ពាល់តូចទៀត គិតថាម្ចាស់គេសប្បាយអរជាមួយមែនទេ?
«ចេញឲ្យឆ្ងាយទៅ ប៉ាកំពុងនៅក្នុងពេទ្យណាស» ជីមីនព្យាយាមរុញគេចេញ
«ខ្ញុំមិនខ្វល់ទេ!» លោកយ៉ុនខ្វល់ស្លាប់ហើយ នៅពេទ្យក៏ដោយក៏គាត់មិនគិតច្រើនដែរ
«មនុស្សរោគចិត្ត...» ជីមីនស្ទុះងើបប្រុងថាគេចេញទៅណាក៏បានឲ្យតែឆ្ងាយពីនាយ តែមានឯណាលោកកូនចាប់អោបពីក្រោយជាប់ណែនដៃ
«ចង់ទៅណា...ដៃជើងខ្លីៗបែបនៀក រត់គេចមិនរួចទេ..ហ្ហឹស.ហ្ហឹស...» យ៉ុនហ្គី
«អ្នកគ្រូពេទ្យជួយផង...អឺមម...» ទៀតហើយ រកតែស្រែកមិនទាន់ផងដៃមាំក៏ចាប់បង្វែរមុខតូចមកថើបបំបិទមាត់ និងបឺតជញ្ជក់ខាំទាញបបូរមាត់ក្រោមស្ទើរ តែចេញឈាម ទោះជារាងតូចប្រឹងគក់ទ្រូង នាយក៏មិនរង្គឺដែរ យូរៗទៅក៏ទោរទន់ព្រមតបស្នាមថើបទៅនាយវិញដោយមិនដឹងខ្លួនតែម្ដង ដៃមាំទម្លាក់ទៅអោបរឹតចង្កេះតូចរ៉ាវអង្អែលសព្វប្រាណយ៉ាងព្រហឺនពង្វក់រាងតូចឲ្យលង់នឹងភាពប៉ិនប្រសព្វរបស់ខ្លួនទាល់តែបាន....

To be continue.....
លីលី វីស្ទែន 🌸

🥀 ប៉ាចុងចងចិត្ត 🥀Where stories live. Discover now