ភាគទី : 21 » [ ក្ដីសុខតិចៗ ]
Yoonmin Novel
____
គេកម្រឃើញប៉ាកូននេះត្រូវរ៉ូវគ្នាណាស់ តែងតែឃើញតឹងសរសៃកដាក់គ្នា តែនេះមានឯណាសុទ្ធតែនាំគ្នាទៅញ៊ាំអាហារ នៅភោជ្ជនីយដ្ឋាន ញ៊ាំស្រាក្រហមស្ដាប់ភ្លេងយ៉ាងរ៉ូមែនទិចទៀត ពិតជាចម្លែកចិត្តសម្រាប់អ្នកដែលធ្លាប់ដឹងលឺរឿងកាល ពីមុនរបស់ពួកគេណាស់
«ប៉ាចូលចិត្តទេ?» យ៉ុនហ្គីអង្គុយទល់មុខរាងតូចនិងសួរនាំភ្ជាប់ជាមួយស្នាមញញឹមស្រស់សង្ហា
«ចូលចិត្ត មានអីល្អតើ» ជីមីនងាកមើល បរិយាកាសក្នុងហាងគឺល្អណាស់ ការរៀបចំតុបតែងប្រណិត ហើយនឹងមានផាសុខភាព ប៉ុន្តែចម្លែកត្រង់ថា...
«ហេតុអីហាងល្អបែបនេះមិនមានភ្ញៀវចូល?» រាងតូចចងចិញ្ចើមងាកសួរមករាងក្រាស់វិញទាំងភ្នែកឡិងឡង់ៗដូចកូនក្មេង ហាងប្រនិតមិនសមណាថាគ្មានមនុស្សមកញ៊ាំនោះទេ
«អស..ហ្ហឹស.ហ្ហឹស...ព្រោះខ្ញុំបានម៉ៅហាងទាំងមូលសម្រាប់តែយើង 2នាក់ហើយ ចឹងទើបបានជាគ្មានភ្ញៀវនឹងណា» យ៉ុនហ្គី រាងអស់សំណើចបន្តិច ចេះឆ្ងល់ទៅកើត ចង់រ៉ូមែនទិចបែប Private គឺមានតែធ្វើបែបនេះហើយ ក្រែងជីមីនខ្លួនឯងតែងតែហាមមិនអញ្ចឹងខ្លាចគេដឹងពីទំនាក់ទំនងនោះអី
«ថាមិច?! ប្រាកដជាថ្លៃហើយ ហេតុអីក៏ខ្ជះខ្ជាយបែបនេះ យើងអាចមកញ៊ាំតាមបែបធម្មតាបានតើ មិនឃើញមានអីផង» រាងតូចចាប់ផ្ដើមតឹងសរសៃកទៀតហើយ កូនចុងម្នាក់នេះខ្ជះខ្ជាយណាស់ ចំនែកគេជាមនុស្សពូកែខាងសន្សំសំចៃ មិនមែនគំរិះទេ តែក៏មិនដល់ថ្នាក់ម៉ៅភោជ្ជនីយដ្ឋានសម្រាប់តែមនុស្ស 2នាក់ដែរ
«អូយ...មិនអស់ប៉ុន្មានទេ ប៉ាកុំគំរិះពេក» យ៉ុនហ្គី
«ប៉ាគំរិះដើម្បីគ្រួសារយើង ហើយក៏មិនបានអត់អីញ៊ាំឯណា គ្រាន់តែមិនបាច់ធ្វើលើសលប់ពេកទេ» ជីមីន
«បាទ..លោក CEO គំរិះ លើកក្រោយខ្ញុំឈប់ហើយ ប៉ុណ្ណឹងបានហើយនៅ?» នាយសង្ហាក្រវីក្បាលនឹងហួសចិត្ត កាលពីមុននាយចំណាយញ៉ែរស្រីអស់ច្រើនជាងនឹងទៀត បើជីមីនដឹងរអ៊ូមួយខែមិនទាន់ឈប់ផង ទាំងកាច រិះត្បិត នៅពូកែការងារគ្រប់យ៉ាងទៀតផង
«យ៉ុនហ្គី...ពួកយើងពេលនេះមានលុយមានបាយញ៊ាំ យើងអាចខ្ជះខ្ជាយបាន តែឯងសាកស្រម៉ៃទៅមនុស្សដែលគ្នាគ្មានលទ្ធភាព រកតែបាយទទេញ៊ាំមិនបាន ពួកគេវេទនាយ៉ាងណាទម្រាំបានអាហារមួយ ពេលៗ ចំនែកយើងខ្ជះខ្ជាយមិនសំចៃ តើវាសមគួរទេដែលយើងត្រូវធ្វើបែបនេះ?»
ជីមីនលើកឡើងពីអ្វីដែលខ្លួនធ្លាប់ជួបប្រទះកន្លងមក កាលដែលមិនទាន់មកនៅគ្រួសារ មីន ខ្លួនក៏ជាអ្នកក្រ គ្រាន់តែថាអាចរកបានអាហារ 3ពេលញ៊ាំល្មមចំអែតក្រពះ ប៉ុន្តែមនុស្សដែលរាងតូចស្គាល់និងធ្លាប់ឃើញជាច្រើន ពួកគេគ្មានលទ្ធភាពរកលុយទិញ បាយហូបមិនបានផង ដូច្នេះហើយបើសិនយើងមានលទ្ធភាពទិញអាហារឆ្ងាញ់ៗញ៊ាំ សូមកុំខ្ជះខ្ជាយ កុំចំណាយលើរឿងអត់ ប្រយោជន៍ច្រើនពេក
«យ៉ុន ស្អែកប៉ាមានគម្រោងមួយ» ជីមីន ដូចជានឹកឃើញអ្វីម្យ៉ាងដែលជម្រុញឲ្យខ្លួន រីករាយចិត្ត
«គម្រោងអី?» រាងក្រាស់លើកស្រាក្រហមអកបន្តិចរួចក៏សួរនាំពីគម្រោងដែលជីមីនទើបតែនឹកឃើញ
«ប៉ាចង់ទៅចែកអំនោយ» ជីមីននិយាយទាំងញញឹមស្រស់ ទង្វើល្អៗទាំងនេះនាយតូចខានធ្វើយូរហើយ កាលអ្នកស្រីមីននៅរស់គាត់និងជីមីនឧស្សាហ៍ទៅចែកអំនោយ ដល់ជនក្រីក្រ ក្មេងកំព្រា និងជនពិការចាស់ជរានៅតាមមណ្ឌលណាស់
«ស្រេចតែប៉ាទេ» នាយគ្មានយោបល់ទេ ព្រោះថាបើជីមីនសប្បាយចិត្ត នាយក៏មិនប្រកែក ប៉ុន្តែបើឲ្យទៅដែរសុំគិតសិន
«ឯងក៏ត្រូវទៅដែរ» ជីមីន
«ខ្ញុំនឹងហ្អី?!» នាយយកដៃចង្អុលខ្លួនឯងសួរបញ្ជាក់ នាយមិនដែលទៅធ្វើរឿងបែប នឹងឡើយ តាំងពីដើមមកអារម្មណ៍នាយគិតតែរឿងសប្បាយៗ ក្លឹបកំសាន្តស្រីញីអូនបង ចាយលុយមិនគិតនឹងឯង
«យ៉ាងមិច?! មិនចង់ទៅ...?» ជីមីនចាប់ផ្ដើមធ្លាក់ទឹកមុខ មិនប្រើអំណាចជាមនុស្សចាស់បញ្ជារឲ្យទៅជាមួយទេ តែលើកនេះប្រើរឹកពារមាយាវិញម្ដង
«ទៅៗ...កុំធ្វើមុខអញ្ចឹងមើលលែងស្អាត ឥលូវហើយ ចាំស្អែកខ្ញុំជូនប៉ាទៅក៏បាន» យ៉ុនហ្គីនេះណាផ្លាស់ប្ដូរច្រើន...ច្រើនរហូត ដល់ស្មានមិនដល់ ទាំងចរឹកក្រអើតក្រទម ចាយវាយមិនគិត មិនជួយធ្វើការ ទៅជាមនុស្សដែលសង្គមទទួលស្គាល់ នាយក៏នឹងអាចមានសមត្ថភាពកាន់តំណែង CEO បន្តពីរាងតូចដែរ បន្ទាប់មកពាក្យសន្យារបស់ជីមីននិងអ្នកស្រីមីនក៏បានចប់ដូចគ្នា
(ចុះបើចប់សន្យាហើយ...ពួកគេនឹង...?)