ភាគទី : 23 » [ ភាពអាម៉ាស់ ]
Yoonmin Novel
____
#ក្នុង Office Yoongi
អ្នកបោសសម្អាតកំពុងតែបោសជូតតាមតុទូគៀនកន្លៀតជញ្ជាំងពេញបន្ទប់របស់លោក ប្រធានរង សុខៗស្រាប់តែប្រទះនឹងកាមេរ៉ាអ្វីម្យ៉ាងនៅកៀននោះ
«អេ! ស្អីគេនឹង? របស់អីចម្លែករាងដូចជាកាមេរ៉ាមិចមិនដឹងទេ មិចក៏មកនៅត្រង់នេះ» កំពុងតែកាន់មើលនិងវិភាគ ស្រាប់តែមានដៃសខ្ចីមកកញ្ឆក់របស់នោះទៅទាំងគ្មានសុជីវធម៌
«ឲ្យមកណេះ!! ចេះដឹងណាស់ ហាមប្រាប់រឿងនេះដល់អ្នកណាលឺទេ?» នាងភីងគីចង្អុលមុខគម្រាមអ្នកបោសសម្អាតដែលដឹងច្បាស់ថានាងជាសង្សាររបស់យ៉ុនហ្គី
«ចា៎អ្នកនាង...តែវាជាស្អីទៅ» អ្នកបោសសម្អាតអោនមុខចុះបន្តិច
«កុំមកចេះ! ចេញទៅឲ្យបាត់ទៅ» នាងល្អរុញគេឲ្យចេញទីងណាត់ទីងណែង ចំនែក នាងក៏ពេបមាត់របៀបថាសមចិត្ត ក្រោយចុចមើលបានបន្តិចចំកន្លែងដែលជីមីនអង្គុយលើភ្លៅយ៉ុនហ្គី នាងគ្មានប្រតិកម្មប្រច័ណ្ឌនោះទេ ព្រោះនាងល្អមិនបានស្រលាញ់នាយឡើយ
«ហ្ហឹស! តែប៉ុណ្ណេះផែនការបងយូជិននឹងសម្រេចហើយ ហ្ហឹស.ហ្ហឹស...» ថាហើយ ក៏ប្រញាប់ចាកចេញផុតបន្តិចទើបយ៉ុនហ្គីមកដល់ នាយរាងឆ្ងល់បន្តិចដែរ ដោយសារអ្នកបោសសម្អាតភ្លេចអំបោសរាយប៉ាយគ្មានសណ្ដាប់ធ្នាប់
«ហ្ហើយ..អ្នកបោសសម្អាតឥលូវធ្វើការយកតែប្រាក់ខែមែន លើកក្រោយស្ដីឲ្យម្ដង» យ៉ុនហ្គីរអ៊ូបន្តិច មុននឹងបន្តការងារតាម
ធម្មតា
___
ភីងគីបានយកកាមេរ៉ានោះមកឲ្យយូជិនមើលពិតមែន ដើម្បីបញ្ជាក់ឲ្យគេដឹងថាអ្វីដែលនាងសង្ស័យវាជាការពិត ប៉ានិងកូនចុងមួយគូនេះពិតជាមានទំនាក់ទំនងលើសពីសម្ព័ន្ធភាពប៉ាកូនធម្មតាហើយ
«ធ្វើការបានល្អណាស់ សឺត..» នាយយូជិនអោនថើបថ្ពាល់ភីងគីមួយខ្សឺតជាការ
សរសើរដែលនាងសុខចិត្តលះបង់ដើម្បីគេ បន្តមកនេះជាវេលាដែលនាយត្រូវផ្សព្វផ្សាយដំណឹងល្អនេះឲ្យសង្គមបាន ដឹងហើយ
«បងចង់ធ្វើយ៉ាងមិចបន្ត?» នាងល្អតោងដៃគេស្អិតចង់ដឹងថានាយនឹងធ្វើយ៉ាងមិចដាក់ 2នាក់នោះ
«បងនឹងរៀបចំពិធីជប់លៀងមួយ អញ្ជើញអ្នកមានមុខមាត់ក្នុងសង្គមមកចូលរួម ហើយក៏មានយ៉ុនហ្គី និងប៉ារបស់គេដែរ» យូជិន នេះល្បិចច្រើនណាស់ អាចថាគេចង់ធ្វើឲ្យ 2នាក់នោះអាម៉ាសមុខនៅមុខអ្នកគ្រប់គ្នាក្នុងសង្គមហើយមើលទៅ
«ហ្ហុស! មិនចង់ស្រម៉ៃទេថាគ្រប់គ្នាដឹងរឿង គេមើលទៅ 2នាក់នឹងរបៀបមិច ហ្ហឹស! រអើមណាស់ មិនចេះខ្មាស់គេទេដឹង អូននិយាយមែនមិនគួរណាពីមុនធ្លាប់ទាក់ទងជាមួយមនុស្សអញ្ចឹងទេ» នាងភីងគីធ្វើជាក្រិចក្រញែងពេបមាត់ពេបកហាក់ ស្អប់ខ្ពើម ទាំងដែលរាល់ថ្ងៃតត្រុកតាមគេ ហើយគេមិនចង់ទាំងមើលមុខផង នៅធ្វើជាឯងឡូយអស្ចារ្យទៀត ការពិតអ្នកដែលស្រលាញ់ភេទដូចគ្នា មិនគួរឲ្យស្អប់ដូចអ្នកដែលហ៊ានធ្វើបាបគេគ្រប់គ្នាដើម្បីលុយទេ
«ហ្ហឹស.ហ្ហឹស...ត្រៀមចាំតែសើចទៅភីងគី បងនឹងធ្វើឲ្យពួកវាងើបមុខលែងរួច ហើយក៏ធ្វើឲ្យវិនិយោគិនដកភាគហ៊ុនពីពួកវាដែរ ដល់ពេលនោះអ្នកដែលបើកដៃចាំទទួលផលប្រយោជន៍គឺជាបង» យូជិន
«មិនមែនតែបងទេ គឺពួកយើង...» នាងភីងគីនៅមិនយល់ទៀតហ្អី? យូជិននិយាយ
ប៉ុណ្ណឹងគួរជ្រាបខ្លះហើយ ផលប្រយោជន៍គឺបានតែយូជិនទេ នាងគ្មានចំនែកឡើយ ។
____
#ថ្ងៃនៃពិធីមកដល់
យ៉ុនហ្គីនិងជីមីនទទួលបានធៀបអញ្ជើញទាំង2នាក់ រាងក្រាស់មិនចង់ទៅទេ ព្រោះមិនចូលចិត្តយូជិន តែជីមីនថាវាជាសុជីវធម៌ក្នុងនាមជាអ្នករកស៊ីរបរដូចគ្នា ទោះប្រកួតប្រជែងគ្នាក៏ដោយ
«អូនរៀបខ្លួនរួចហើយនៅ?» យ៉ុនហ្គីគោះទ្វារបន្ទប់រាងតូចដែលនៅមិនទាន់ចេញមកទៀត
«ទៅហើយៗ...រួចរាល់ហើយ» ជីមីនរៀបរយសម្លៀកបំពាក់យ៉ាងសមរម្យហើយក៏ចេញមកឈរចំពោះមុខយ៉ុនហ្គី
នាយសង្ហាឡើងភ្លឹកនឹងសម្រស់មនុស្សដែលនាយស្រលាញ់ ពីមុនអាចថាមកពីនាយភ្នែកមិនល្អទើបមើលរាងតូចដូចជាបិសាច (ឃ្លានឆ្ងាញ់ស្រលាញ់ល្អ) តែមួយឈុតនេះសាកសមនឹងជីមីនឥតខ្ចោះ
«យើងទៅបានហើយនៅ? បងចង់ភ្លឹកមើលអូនដល់អង្កាល់ទៀត?» រាងតូចញញឹមឡើងក្រហមថ្ពាល់អៀនដែលមានអ្នកសម្លឹងខ្លួនសឹងតែចង់លេបបែបនេះ
«អូនស្អាតណាស់...» យ៉ុនហ្គីទើបតែហើប មាត់សរសើរក្រោយពីសម្លឹងមិនដាក់ភ្នែក
«បងក៏សង្ហាដែរ មើលចាំអូនសារ៉េក្រវ៉ាត់កឲ្យ» មើលចុះស្វីតសម្បើមណាស់ នេះ admin ឡើងលើសជាតិអំបឹលហើយ មិនដឹងថារឿងរីករាយបែបនេះនឹងបន្តបានយូរ ប៉ុណ្ណាទេ ព្រោះថាបញ្ហាកំពុងរងចាំនៅចំពោះមុខហើយ
«តោះយើងឆាប់ទៅ...» យ៉ុនហ្គីកាន់ដៃតូចជាប់
.........
+ មកដល់ក្នុងពិធី
ជីមីនរាងភ្ញាក់បន្តិចក្រោយឃើញនាងភីងគីទៅបណ្ដើរនាយយូជិនក្នុងពិធីសំខាន់ បែបនេះទៅវិញ ក្រែងនាងអួតក្ដែងៗថា ស្រលាញ់យ៉ុនហ្គីនោះអី
«សួស្ដី...ស្វាគមន៍មកក្នុងពិធីជប់លៀងរបស់ខ្ញុំណាអ្នកទាំង2» យូជិនគេក៏ដើរមកស្វាគមន៍ភ្ញៀវពិសេសទាំង2 និងងាក ទៅសម្លឹងមុខនាងភីងគីបន្តិច
«បាទរីករាយផងណាសម្រាប់ការបើកសាខាថ្មីក្បែរអាគាររបស់ខ្ញុំ ហ្ហឹស.ហ្ហឹស... សង្ឃឹមថាមិនឆាប់បិទទៅវិញទេណា» យ៉ុនហ្គីនេះប៉ិននិយាយណាស់
ជីមីនទាញជាយអាវរបស់រាងក្រាស់ឲ្យឈប់និយាយ តែនាយសង្ហាមិនស្ដាប់នោះឡើយ ហើយវាក៏ជារឿងពិត យូជិនតែងតែប្រជែងជាមួយ Min group ជានិច្ច
«អរ..សុំធានាណាលោកយ៉ុនហ្គី វាប្រាកដជាដំណើរការរលូនមិនខាន អរគុណដែល បារម្ភ ប៉ុន្តែលឺមកថាមានវិនិយោគិនខ្លះៗបានដកភាគហ៊ុនពីខាងលោកហើយមករកខ្ញុំ តើវាជារឿងអាក្រក់ឬសំណាងទៅវិញទៅណ៎?» យូជិន
«លោក...!!» យ៉ុនហ្គីសឹងតែទប់មិនជាប់ម្ដងៗ កាលដែលមានវិនិយោគិនដកភាគហ៊ុនខ្លះនឹងដោយសារតែដំណឹងក្លែងក្លាយរបស់អាប៉ិយូជិននឹងហើយ ណាមួយយ៉ុនហ្គីពេលនោះទើបកាន់ការងារដំបូង កំឡុងពេលដែលជីមីនស្នាក់នៅមន្ទីរពេទ្យ
«អេ! យ៉ុនបានហើយ យើងទៅរកអីញ៊ាំវិញណស ប៉ាឃ្លានហើយ តោះ!» ជីមីន ប្រញាប់អូសដៃរាងក្រាស់កុំឲ្យនៅមើលមុខគ្នាក្រែងឈ្លោះ តែសម្លេងស្រួយស្រេះរបស់នាងភីងគីក៏កាត់មុនទាំងមុខក្រាស់មិន រអាអ្វីបន្តិច
«មើលទៅប៉ាកូនអ្នកទាំង2 ដូចជាស្និទ្ធគ្នាដល់ហើយ ខ្ញុំដូចជាចាំបានថាអ្នកទាំង2 ស្អប់គ្នាខ្លាំងណាស់ ឬមួយមានទំនាក់ទំនងលើសពីប៉ាកូន?» ភីងគី
«បិទមាត់ទៅ! បើសិនជានៅមានភាពខ្មាស់អៀនក្នុងខ្លួនខ្លះ ខ្ញុំមិនមាត់មិនមែនខ្ញុំភ្លើទេ តែខ្ញុំចង់ដឹងពីសណ្ដានមនុស្សច្រើនជាង កុំធ្វើឲ្យខ្ញុំអស់ការអត់ធ្មត់ជាងនេះឲ្យសោះ» យ៉ុនហ្គីដាក់មួយឃ្លានេះមកធ្វើឲ្យនាងល្អគាំងស្ញេញតែម្ដង ក្ដាប់ដៃខាំមាត់ស្ទើរតែបែកឈាម
«អាមនុស្សចង្រៃ ចាំតែមើលចុះឯងនឹងអាម៉ាសមុខក្នុងដៃយើង» នាងនិយាយលឺតិចៗល្មមលឺតែ 2នាក់នាយយូជិន
«ទ្រាំសិនទៅ អ្នកសើចក្រោយប្រាកដជាលឺជាង» នាយចង់សម្ដៅថាពេលដែលពួកគេអាម៉ាស នាងនឹងមានប្រៀបជាងវិញមិនខានទេ