ភាគទី : 30 »[គេជាប្រពន្ធមិនមែនប៉ាចុង]
Yoonmin Novel
___________
ថ្ងៃនេះជាថ្ងៃប្រគល់តំណែង CEO ពេញសិទ្ធឲ្យទៅយ៉ុនហ្គីកាន់កាប់ ដោយមានការ ចូលរួមពីអ្នកមានមុខមាត់ក្នុងសង្គម រួមទាំងម្ចាស់ភាគហ៊ុនទាំងតូចទាំងធំផងដែរ ។
យូជិននិងនាងភីងគីក៏មិនបានខកខានឡើយ បំបាក់មុខ 2នាក់នឹងកាលពីលើកមុនសប្បាយចិត្តសឹងអី ពួកគេបហរហែលជាគិតថា យ៉ុនមីននៅមានមុខមកប្រឈមនឹងអ្នកគ្រប់គ្នាបានទៀត ពួកគេនឹងធ្វើឲ្យបាក់មុខកាន់តែខ្លាំងជាងមុន#ក្នុងពិធី
ក្រោយការប្រគល់រួចរាល់ ក៏ដល់វេលាជប់លៀងវិញម្ដង ជីមីនគេស្លៀកខោសាច់
ក្រណាត់ពណ៌សនិងអាវយឺតរលុងមើលមិនឃើញពោះខ្ទាតធំនោះទេ ចំនែកយ៉ុនហ្គីពាក់ឈុតក្វាហ្សេសង្ហាខ្លាំងមែនទែន ដឹងស្រាប់ហើយតួឯករបស់ admin មិនឲ្យចាញ់អ្នកណានោះទេ
«ប្រពន្ធសម្លាញ់ចង់ញ៊ាំអីប្រាប់បងណា Jiyoon តូចប្រហែលជាឃ្លានហើយ» នាយនិយាយតិចៗសួរទៅកាន់ភរិយាជាទីស្រលាញ់និងកូនក្នុងពោះ
«អូនញ៊ាំអីរួចតាំងពីមុនចូលពិធីហើយ តែរាងឆ្អល់ពោះបន្តិច» ជីមីនអង្អែលពោះតិចៗ មុខជូរៗមិនសូវស្រួលខ្លួន ក៏ដឹងស្រាប់ ហើយថាដំណាក់កាលនេះត្រូវថ្នមខ្លាំង
«អញ្ចឹងទៅសម្រាកចុះចាំបងអ្នកចាត់ចែងទីនេះ» យ៉ុនហ្គីលឺបែបនេះក៏ម្នីម្នាចង្អុលឲ្យប្រពន្ធទៅអង្គុយហើយទុកគ្រប់យ៉ាងឲ្យនាយចាត់ចែងចុះ
«មិនបានទេបង ភ្ញៀវសំខាន់ៗនៅច្រើនណាស់ ធ្វើចឹងខ្វះសុជីវធម៌មែនទែន» ជីមីន នៅតែមិនចង់ចូលទៅសម្រាក ខ្លាចថាភ្ញៀវរកខ្លួនមិនឃើញក្រែងគេមិនសប្បាយចិត្តនាយយូជិននិងនាងភីងគីដើរកៀកដៃគ្នាចូលមកក្នុងពិធីហើយក្រលេកឃើញអ្នកទាំង2 ក៏ប្រញាប់ដើរមកឌឺដងឲ្យ ចំនែកណាមជុននិងជីននៅជ្រុងម្ខាងកំពុងមើលមកពួកគេដែរ លើកនេះមានអ្នកទាំង2នៅ មិនបណ្ដោយឲ្យក្លែងស្រាកញីឈ្មោល 1គូ នោះបង្កររឿងទៀតឡើយ
«អូហូ...សួស្ដី ត្រេកអរផងណាលោក CEO វ័យក្មេងមីនយ៉ុនហ្គី អេ! នេះលោក ប៉ាក្រែងល្បីថាអាម៉ាស់មុខដល់រត់ចេញពីផ្ទះហ្អេះ? មិចក៏មកវិញបាន?» យូជិនធ្វើជាសួរបែបភ្លីភ្លើ ទាំងដែលដឹងរឿងហើយថាវាកើតឡើងមកពីអ្នកណា ចំនែកជីមីន ក៏មិននៅចាំយូរ
«ខ្ញុំចេញពីផ្ទះមែន កាលនោះខ្ញុំយល់ថាខ្លួនឯងខ្ចីគំនិតពេកហើយ កាលដែលខ្ញុំត្រូវអាម៉ាស់មុខលើកនោះ វាជាមេរៀនដែលឲ្យខ្ញុំដឹងថា ឆ្កែលបខាំវានៅកៀកក្បែរខ្លួនខ្ញុំរហូត ប្រហែសតែបន្តិចមិនបានទេ មែនទេយ៉ុនហ្គី?» ជីមីនតបទាំងសម្លឹងមុខយូជិនចំៗមិនរអា ទោះបីពេលនេះមានផ្ទៃពោះទន់ខ្សោយជាងមុន តែចិត្តគំនិតរាងតូចមិនដែលទន់ខ្សោយឡើយ
«ឯងថាអ្នកណាឆ្កែលបខាំ?!» នាងភីងគីបែរជាឆេះឈួលលើកដាក់ខ្លួនទាំងដែលគេមិនបានបញ្ចេញឈ្មោះផង ធម្មតាទេបើមិនបានធ្វើអ្នកណាទៅឈឺចិត្តនោះ
«នាងជា...ហ្ហឹស! ទើបរើសដាក់ខ្លួន? អូទេ! អ្នកទាំង2គឺសមគ្នាណាស់នូវយប់នេះ គឺសមជាឆ្កែញីឈ្មោលមួយគូពិតមែនណាហ្ហឹស.ហ្ហឹស...» យ៉ុនហ្គីនិយាយទាំងអស់សំណើច ចង់និយាយថាបង Top មាត់ឆៅ បន្តិចតាំងតែពីដើមហើយ ដូចភីងគីធ្លាប់ជួបអញ្ចឹង គេទន់ភ្លន់ដាក់តែមនុស្សដែលល្អជាមួយគេតែប៉ុណ្ណោះ
«ឯង..!!» យូជិនបម្រុងស្ទុះមករកពួកគេ តែណាមជុនក៏មកសួរក្នុងនាមជាអង្គរក្សមាឌមាំនិងអង់អាចល្មមឲ្យអ្នកខ្លះញញើត
«មានបញ្ហាអីមែនទេ??» ណាមជុន 😎
«ហ្ហឹស!! ផ្ញើទុកសិនចុះ» យូជិនមើលទៅដូចមិនស្រួល ព្រោះនេះជាកម្មវិធីរបស់គេ ចឹងហើយគេមានគ្នានិងអង្គរក្សច្រើន ។
_______
យ៉ុនហ្គីកាន់ដៃជីមីនឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ដំបូងឡើងមានការខ្សឹបខ្សៀវតិចតួចពីរឿងចាស់ៗដែលអ្នកទាំង2 ធ្លាប់ជាប៉ាកូននឹងគ្នា ក្រោយមកក៏ប្រែជាប្ដីប្រពន្ធទៅវិញ
ជីមីនរាងប្រែទឹកមុខបន្តិចក្រោយលឺពាក្យខ្សឹបខ្សៀវ តែយ៉ុនហ្គីបានចាប់ដៃគេជាប់និងងក់ក្បាលបង្ហាញទឹកមុខប្រាកដប្រជាឲ្យរាងតូចរឹងមាំឆ្លងកាត់វាទៅជាមួយគ្នា
«សួស្ដីភ្ញៀវកិត្តិយសទាំងអស់គ្នា...អរគុណខ្លាំងណាស់ដែលបានមកចូលរួមក្នុងពិធីផ្ទេរតំណែងរបស់ខ្ញុំ ថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានបង្ហាញខ្លួនជាអ្នកដឹកនាំ Min group វ័យក្មេងជាងគេក្នុងជំនាន់នេះ ខ្ញុំសូមសន្យាថានឹងប្រឹងប្រែងឲ្យអស់ពី សមត្ថភាពដឹកដៃអ្នកទាំងអស់គ្នាទៅបន្តភាពជោគជ័យជាមួយ Min group បន្តទៀតណា លើកកែវឡើង....» ភ្ញៀវនាំគ្នាទះដៃនិងលើកកែវស្រាឡើងគ្រប់ៗគ្នាជាការអបអរឲ្យយ៉ុនហ្គី CEO វ័យក្មេង
«អរមែនហើយ នៅមានរឿងមួយទៀតដែលខ្ញុំចង់និយាយបកស្រាយឲ្យអ្នកទាំងអស់គ្នាបានដឹងនិងយល់ពីរឿងខ្លះៗ» យ៉ុនហ្គីងាកទៅកាន់ដៃប្រពន្ធរបស់គេជាប់បង្ហាញទឹកមុខប្រាកដប្រជា
«មីន ជីមីន ជាភរិយារបស់ខ្ញុំស្របច្បាប់ហើយពួកយើងបានចុះអេតាស៊ីវឹលរួចរាល់អស់ហើយ» សម្លេងខ្សឹបខ្សៀវគ្នាលាន់ឡើងរំពងពេញពិធីទាំងមូល នាងភីងគីពេបមាត់ពេបកសែនជ្រេញនឹងគូស្នេហ៍ស្អិតរមួតមួយគូនេះ គួរតែរត់ចេញទៅឲ្យបាត់កុំមកវិញគឺល្អបំផុតហើយ
«មិនចេះខ្មាស់គេ មកប្រកាសស្អីអញ្ចឹង» នាងភីងគី 😏
«ចាំមើលប្រតិកម្មភ្ញៀវសិនទៅ» យូជិន
«កាលដែលជីមីនអាម៉ាស់មុខហើយចាកចេញពីផ្ទះទៅ ធ្វើឲ្យខ្ញុំកាន់តែយល់ពីអ្វីហៅថាទំនួលខុសត្រូវ ក្ដីស្រលាញ់ពិតដែលគេផ្ដល់ឲ្យខ្ញុំកន្លងមកវាជ្រាលជ្រៅខ្លាំង គេមើលថែការពារ បារម្ភពីសុខទុក្ខខ្ញុំនិងគ្រួសារ Min គ្រប់ពេលជាងខ្លួនឯងទៅទៀត អ្នកទាំងអស់គ្នាគិតមើលទៅ តើខ្ញុំអាចបណ្ដោយឲ្យមនុស្សល្អបែបនេះរបូតពីដៃដែរទេ??» យ៉ុនហ្គីញញឹមសម្លឹងកែវភ្នែកភរិយាទាំងរំភើបនិងរលីងរលោង
«ចុះក្រែងពីមុនជាប៉ាចុងនិងកូនចុងតើមែនទេ? បើសិនជាម៉ាក់លោកដឹងគាត់នឹងខ្មាស់គេខ្លាំងប៉ុណ្ណាទៅ» យូជិនបានចេញមុខសួរត្បកនៅមុខគ្រប់គ្នា ដើម្បីផ្ចាញ់ផ្ចាលឲ្យពួកគេ និងធ្វើឲ្យគ្រប់គ្នាគិតរឿងនេះម្ដងទៀត
«មែន! ពីមុនជាប៉ាចុងនិងកូនចុង តែបន្ទាប់ពីការចាកចេញរបស់ជីមីនទៅយើងក៏ផ្ដាច់ទំនាក់ទំនងក្នុងនាមជាប៉ាកូនទៅហើយ ពេលនេះភរិយារបស់ខ្ញុំគឺមីនជីមីន មិនមែន ផាកជីមីន ដូចកាលពីមុនទេ» ចង់និយាយថារាងតូចបានផ្ដាច់ទំនាក់ទំនងជាប៉ាកូនជាងមួយខែមកហើយ កាលដែលត្រលប់មកម្ដងនេះក្នុងនាមជាប្រពន្ធនិងជា appa របស់កូនតែប៉ុណ្ណោះ
«លោកអើយ...ចេះធ្វើទៅរួចមិនចេះខ្មាស់មែន ឆឹស!» ភីងគី
«មានរឿងអីត្រូវខ្មាស់? ពួកយើងមិនបានធ្វើអីឲ្យខុសច្បាប់ទេ តើវាប៉ះពាល់អីដល់អ្នកណាទេ? អ្អឺស! សួរថាពួកយើងធ្វើឲ្យមានមហន្តរាយវេទនាដល់អ្នកណាពីពេលណាមក? ពួកយើងមានតែផ្ដល់ឲ្យ មានតែជួយជំរុញឲ្យសង្គមប្រសើរឡើងតាមរយ:ការ បរិច្ចាក ចង់សួរថាអ្នកត្រឹមត្រូវធ្លាប់បានធ្វើរឿងល្អៗដូចពួកយើងហើយឬនៅ??» ដល់វេលាដែលយ៉ុនហ្គីសួរត្បកទៅវិញចំៗមិនទុកមុខឲ្យដូចគ្នាវិញហើយ ប៉ិនអាខាងសួរដេញជើង ឥលូវគេសួរបកមកវិញចាល់ហើយ ព្រោះមិនដែលធ្លាប់ធ្វើបុណ្យចែក ទាន មានតែលោភលន់ចង់បានរបស់អ្នក ដទៃនោះអី
អ្នកគ្រប់គ្នាចាប់ផ្ដើមយល់កាន់តែខ្លាំង ក្រោយមានស្លាយបង្ហាញពីការបរិច្ចាកប្រាក់ជួយក្មេងៗនៅមណ្ឌល ដែលមូលនិធិ នេះជាគម្រោងរបស់ជីមីននិងអ្នកគ្រូវ៉ាង សម្រាប់ជំនួយប្រចាំឆ្នាំ
«សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីពួក យើង យល់ចិត្តរបស់ពួកយើង ដោយហេតុថាមនុស្សម្នាក់ៗមានផ្លូវដើររៀងៗខ្លួន ប្រសើរបំផុតគឺចេះធ្វើឲ្យខ្លួនឯងនិងអ្នកដទៃមានក្ដីសុខ» យ៉ុនហ្គីនិយាយបន្ថែម ទើបទាំងអស់គ្នាចាប់ផ្ដើមទះដៃនិងញញឹមអបអរពួកគេ
នាងភីងគីនិងយូជិនខាំមាត់ខាំកខឹងដែល លើកនេះបំបាក់មុខពួកគេមិនបានសោះ នៅត្រូវគេឌឺដងឲ្យចុកៗទៀតផង សុខៗស្លាយក៏ប្រែក្លាយទៅជា Video ដែលនាយយូជិនលេងល្បែងនៅកាស៊ីណូ ហើយត្រូវគេវាយដោយសារមិនសងលុយជំពាក់ និងបន្តដោយ Video ខាងធនាគាររឹបអូសយកផ្ទះនិងហាងអាហាររបស់គេក្រោយជំពាក់បំណុលវ័នក
«ហ្ហើស...!! ស្អីគេ? អ្នកណាជាអ្នកបញ្ចាំង Vdieo នេះឆាប់បិទភ្លាម បិទ! បិទភ្លាមចង្រៃយ៎!!» យូជិនឆ្លេឆ្លារកកន្លែងបិទ វាជាស្នាដៃរៀបចំរបស់ណាមជុននិងជីននី ដែលរងចាំឱកាសល្អនេះយូរមកហើយ កាលពីលើកមុនប្រើល្បិចនេះដាក់យ៉ុនហ្គីនិងជីមីន ឥលូវឲ្យឯងស្គាល់រសជាតិម្ដង
នាងភីងគីឃើញដៃគូរបស់ខ្លួនធ្លាក់ខ្លួនដល់ថ្នាក់នេះយកដៃខ្ទប់មាត់សឹងតែមិនជឿ អញ្ចឹងកាលដែលនាងចុះអេតាស៊ីវឹលជាមួយគេម្សឹលមិញ គឺរួមចំនែកជំពាក់បំណុលជាមួយគេដែរហើយ (សមមុខ)
«អ្អា៎យយ..មិនពិតទេ! មិចក៏បងមិនប្រាប់អូន?» នាងភីងគីយំគក់ទ្រូងនាយឌឹបៗ
«ស្រីចង្រៃឯងចង់យ៉ាងមិច? ចង់រត់ចោលយើងហ្អេះ ពេលដឹងថាយើងជំពាក់គេច្រើន នោះ?» យូជិនខឹងម៉ួម៉ៅកាន់តែខ្លាំងក្រោយឃើញប្រតិកម្មនាងភីងគី ថែមទាំងរុញនាង ល្អដួលអុកគូទទៀត
«ឯងបោកយើង!! ហ្ហឹកៗ..»
«បោកស្អី? ក្រែងនាងជាអ្នកបង្ខំចុះអេតាស៊ីវឹលខ្លួនឯងតើ ស្រីដូចនាងឃើញតែលុយទេ» យូជិន
«អាថោកទាបប!! ហ្ហឹកៗ...» នាងភីងគីយំខ្លាំងៗខកបំណងដែលគិតថាបានឡើងជាជំទាវហើយ សុខៗក៏ងាកទៅសម្លក់ជីមីនដែលកំពុងចុះពីឆាក
នាងស្ទុះទៅចាប់ឆក់ទាញជីមីនឲ្យធ្លាក់មក តែឆាកក៏ទាបដែរ យ៉ុនហ្គីងាកមកក្រោយបាត់ប្រពន្ធ ពេលងាកទៅម្ខាងក៏ឃើញ នាងភីងគីកំពុងទាញប្រពន្ធគេទៅហើយ
«ឯងងាប់ទៅ...!!!» នាងភីងគីដឹងថាជីមីនមានទម្ងន់ទើបគិតចេញគំនិតនេះឡើង
«អូយ៎...!!» ជីមីនទប់ខ្លួនមិនជាប់ក៏ធ្លាក់មែន
«ជីមីន...!!!» យ៉ុនហ្គីបើកភ្នែកធំៗប្រឹងស្រែកភ្លាត់សម្លេងក្រោយឃើញទង្វើនាង ភីងគីទាញជីមីនឲ្យធ្លាក់ នាយស្ទើរតែផុតដង្ហើមហើយពេលនេះ ។To be continue.....
លីលី វីស្ទែន 🌸