🥀 ប៉ាចុងចងចិត្ត ❤️‍🔥

783 49 1
                                    

ភាគទី : 07  » [ ឆក់ឲ្យប្រកាច់ម្ដង ]
Yoonmin Novel
____
ណាមជុនគេមានសង្សារហើយ ម្នាក់នោះគឺ ជីននី (ស៊ុកជីន) រាងតូចដែលមកជំនួសកន្លែងជីមីន ក្រោយពេលដែលគេបែកគ្នានៅឯស្រុកប៉ុន្មានឆ្នាំមកនេះ បើគិតទៅក៏ជានិស្ស័យ ព្រោះអត្តចរឹកជីននីក៏ស្រដៀងគ្នានឹងជីមីនដែរ
«បងទៅធ្វើការយ៉ាងមិចហើយ?» ជីននី លើកអាហារមកដាក់លើតុទាំងសួរនាំសង្សាររបស់ខ្លួនដោយទឹកមុខញញឹម
«ល្អតើ ប្រាក់ខែច្រើន ហើយដែលសំខាន់អ្នកជួលបងទៅគឺជាាជីមីន» ណាមជុនដួសបាយញ៊ាំបណ្ដើរតបជាមួយសង្សាររបស់ខ្លួនបណ្ដើរដែរ
រាងតូចប្រែទឹកមុខពីញញឹមទៅជាមុខស្មើរភ្លាមៗក្រោយលឺឈ្មោះរបស់ជីមីន ព្រោះជីននីក៏ដឹងថាពួកគេធ្លាប់ស្គាល់ហើយនិងមានទំនាក់ទំនងល្អជាមួយគ្នាកាលពីមុន
«បាទ ចុះបងនិងគេ...?» ក្រោយមកក៏បន្តសួរទៀត ចង់ដឹងថាគេនៅមានអារម្មណ៍ល្អ ឲ្យគ្នាទៀតឬអត់? យ៉ាងណាយើងត្រឹមតែសង្សារហាមចិត្តគេមិនបានទេ
«ត្រឹមជាចៅហ្វាយនិងអង្គរក្ស ជីមីនឥលូវគេជា CEO ក្រុមហ៊ុនធំ ជាអ្នកមាន អូនភ័យខ្លាចបងទៅទាក់ទងគេវិញមែនទេ?» នាយ មើលទឹកមុខរាងតូចហើយក៏និយាយបកស្រាយ ក្រែងមានការយល់ច្រលំកើតឡើង ទឹកមុខតូចនេះឲ្យតែអន់ចិត្តគឺមើលដឹងភ្លាមៗ
«ហ្ហឹមម...ឆាប់ញ៊ាំបាយទៅចឹង អូនមិនបានគិតអីលើទំនាក់ទំនងបងទេ វាគ្រាន់ជារឿងអតីត» ជីននីកំពុងនិយាយកុហកអារម្មណ៍ខ្លួនឯងហើយ តាមពិតក៏ភ័យមិនស្ទើរ តែមិនហ៊ាននិយាយខ្លាចណាមជុនមើលមកខ្លួនជាមនុស្សរឿងច្រើនពូកែប្រច័ណ្ឌ
«បច្ចុប្បន្នបងមានតែអូនទេ ដឹងនៅ?» នាយសង្ហាឈោងចាប់ដៃរបស់សង្សារដែលរាល់ថ្ងៃស្នាក់នៅជុំគ្នាទៅហើយ គេពិតជានៅមានអារម្មណ៍ល្អជាមួយជីមីនមែន តែមិនមែនក្នុងន័យដូចមុនឡើយ
«បាទបងសម្លាញ់...» ជីននីញញឹមស្ញេញដាក់ណាមជុន ពួកគេមើលទៅមានក្ដីសុខ ជាងជីមីនដែលរាល់ថ្ងៃមានទ្រព្យសម្បត្តិច្រើនទៅទៀត
________
#ភូមិគ្រឹះ Min
ជីមីនទើបតែចេញពីបន្ទប់ទឹកជាមួយឈុតគេស្ដើងក៏ភ្ញាក់ព្រឺតជាមួយវត្តមានលោកកូនចុងមកអង្គុយលើពូកចាំតាំងពីពេលណាាក៏មិនដឹង
«យ៉ុនហ្គី?! ចូលមកធ្វើអី ក្រែងប៉ាចាក់សោរក្នុងហើយតើ?» រាងតូចចងចិញ្ចើមស្រែកសួរទាំងយកដៃអោបខ្លួន ព្រោះឈុតខ្លួនវាស្ដើង នឹកឃើញថាគេងម្នាក់ឯងស្លៀកមិចក៏បាន ឥលូវយ៉ុនហ្គីនៅអង្គុយធ្មឹងដូចរូបចម្លាក់ចាំទៅវិញ
«នេះអី...» យ៉ុនហ្គីក៏លើកបង្ហាញសោរមួយចង្កោម ដែលខ្លួនលួចយកពីក្នុងថតតុអ្នកបម្រើមក ខូចមហាសែនខូចហើយលោកកូនម្នាក់នេះ
«មានការអីចាំនិយាយគ្នាស្អែកទៅ យើងចង់សម្រាក ចេញទៅវិញទៅ» ជីមីនមិនចង់ប្រកែកជាមួយលោកកូនកំពូលមនុស្ស យូរខ្លាចបែកសតិតាម ក៏ប្រញាប់ដេញគេឲ្យចេញទៅវិញ ណាមួយហត់នឿយនឹងការងារពេញមួយថ្ងៃហើយ
«ការងារសំខាន់មិនអាចចាំស្អែកទេប៉ា» យ៉ុនហ្គីងើបដើរទៅរករាងតូច តែរាងតូចក៏រហ័សគេច នៅក្បែរប្រុសម្នាក់នេះមិនគួរឲ្យទុកចិត្តឡើយ
«និយាយពីត្រង់នឹងហើយ» ឃើញទេ ថាធ្លាប់អាក្រក់គឺគេចងចាំតែម្ដង ជីមីនភ្នែកក្រលេបក្រឡាប់ភ័យ តែប្រឹងធ្វើធម្មតាៗហឹងមាំមុខគេដើម្បីកុំឲ្យគេចាប់ថ្នាក់បាន
«ខ្ញុំត្រូវការដកលុយក្នុងចំនួនច្រើន តែត្រូវឲ្យប៉ាយល់ព្រមទើបខាងធនាគារគេឲ្យដក» យ៉ុនហ្គីក៏សម្រេចនិយាយពីគោលដៅ ដែលមករកប៉ាទាំងយប់នេះ ក៏ព្រោះចង់បានលុយក្នុងចំនួនច្រើន ហើយមានតែជីមីនទេទើបអាចសម្រេចឲ្យដកបាន
«ហើយឯងយកទៅធ្វើអី?» នាយតូចចងចិញ្ចើមជាថ្មី មិនចេះអស់រឿងសោះហើយ ដកលុយទៅឲ្យស្រីទៀតមិនខានទេ
«ទិញកោះផ្ទាល់ខ្លួនទុកអង្គុយស្ទូចត្រីលេងពេលទៅលំហែរ» នាយជាកូនតបបែបហីៗធម្មតាៗទាំងដែលវាមិនមែនជារឿងចាំបាច់ផង ហេតុអីត្រូវខ្ជះខ្ជាយលុយដល់ថ្នាក់នេះ គ្រាន់តែលំហែរនាយអាចទៅលេងកោះបែបលក្ខណះកំសាន្តបាន មិនបាច់ទិញផ្ទាល់ខ្លួននោះទេ
«បំផ្លាញ! ឯងប្រុងបំផ្លាញលុយអ្នកបងមីន ដល់ពេលណាទៀតយ៉ុនហ្គី? យើងគឺមិនឯកភាពជាដាច់ខាត» រាងតូចអោបដៃងាកមុខចេញ មិនព្រមនឹងសំណើរនេះជាដាច់ខាត មិនចេះរកលុយតែចេះចាយគ្មានទឹសដៅ
«ប៉ាចូលចិត្តប្រឆាំងនឹងខ្ញុំគ្រប់រឿង» ក្រោយលឺរាងតូចបដិសេធភ្លាម យ៉ុនហ្គីកាន់តែច្រលោត បើសិនជាទ្រព្យសម្បត្តិបានមកនាយតាំងពីដំបូង នោះមិនចាំបាច់មកតត្រុកសុំអ្នកណាឲ្យយល់ព្រមឡើយ
«មកពីរឿងឯងវាអត់ប្រយោជន៍» ជីមីន
«ប៉ាចង់ឈ្នះខ្ញុំទៅវិញទេ បើមិនចឹងគ្រាន់តែទិញកោះមួយតម្លៃប៉ុន្មានលាន បើម៉ាក់ នៅគាត់មុខជាព្រមមិនខាន» យ៉ុនហ្គី
«មែនហើយ...ដោយសារតែអ្នកបងគាត់
ស្រលាញ់ឯងខ្លាំង តាមចិត្តគ្រប់យ៉ាងទើបឯងទៅជាខូចបែបនេះ យើងមិនបណ្ដោយឯងទៀតទេ» ជីមីនដាច់ណាត់ថាមិនតាមចិត្តមនុស្សអស់ធំម្នាក់នេះទៀតឡើយ
ធម្មតាជីមីនម៉ឺងម៉ាត់គ្រប់រឿង ទាំងចំណូល និង ចំណាយ វាជាហេតុដែលអ្នកស្រីមីន ទុកចិត្តប្រគល់គ្រប់យ៉ាងឲ្យកាន់កាប់
«ប៉ាកុំចង់ខ្លាំងជាមួយខ្ញុំណាស!!» យ៉ុនហ្គី បម្រុងនឹងស្ទុះទៅក្រញិចតាមចិត្តគ្រឺតខ្នាញ់ ដូចកាលនៅក្រុមហ៊ុន ប៉ុន្តែ...
«ចូលមក!! ប៉ានឹងឆក់ឯងឲ្យប្រកាច់នៅត្រង់នេះតែម្ដង សាកទេ?» ជីមីនដកយកឧបករណ៍ឆក់មកជ្រលរដាក់កូនចុង ចុចហើយក៏ឃើញថាចរន្តឆក់គួរឲ្យញញើត ពិតមែន រាងតូចនេះកាចមិនធម្មតា ពីមុនដោយសារតែស្មានមិនដល់ទើបត្រូវខូចខាតខ្លួនឲ្យកូនចុងនេះបំពានបាន តែឥលូវខ្លួននឹងស៊ូឲ្យដល់ទីបញ្ចប់
«ហ្ហឹស! ប៉ាកុំភ្លាត់ស្នៀតម្ដងទៀតទៅបានហើយ» យ៉ុនហ្គីខាំមាត់គម្រាមទាំងថយក្រោយរហូតដល់ទ្វារ ខឹងណាស់ធ្វើអីរាងតូចមិនបានសោះ តែកុំឲ្យមានថ្ងៃភ្លេចខ្លួនឲ្យសោះប៉ាចុង
ជីមីនប្រញាប់ដាក់គន្លឹះផ្អែកខ្នងនឹងទ្វារយ៉ាង រហ័ស យកដៃរឹតទ្រូងបន្ធូរខ្យល់តាមមាត់ មិញនេះភ័យមិនស្ទើរទេ តែខំធ្វើជាក្លាហាន នៅនឹងមុខរបស់គេដើម្បីកុំគេបានចិត្តធ្វើបាបខ្លួនតទៀត
«ហ្ហើយ...តើខ្ញុំអាចផ្លាស់ប្ដូរចរឹកមនុស្សបែបនេះបានដោយរបៀបណា បើខ្ញុំកំពុងស្ថិតក្បែរមាត់ខ្លាចឹងនោះ ហ្ហឺមមម...» ជីមីន ប្រថុយពេកហើយ មានម្ដងណាដែលថាខ្លួនមិនតឹងតែង ភិតភ័យនោះ
_____
នាងភីងគីកំពុងតែគេងអោបគ្នាជាមួយប្រុសម្នាក់ទំនងជាបងធំផង ព្រោះឃើញមានសាក់ពេញខ្លួន គេមានឈ្មោះថា " យូជិន " គេជាប្ដីក្រោយរបស់នាងភីងគី ដោយសារតែបែបនេះទើបនាងបែកគ្នាជាមួយយ៉ុនហ្គី ក្រោមល្បិចរបស់យូជិន នាងក៏សុខចិត្ត
ត្រលប់ទៅរកយ៉ុនហ្គីវិញតាមអ្វីដែលយូជិន បានរៀបចំឲ្យ
«បងសម្លាញ់...អូនគិតថាយ៉ុនហ្គីស្រួលបោកទេ តែអ្នកដែលពិបាកគឺប៉ារបស់គេ» ភីងគី
«មែនហើយ ប៉ាចុងរបស់វាពូកែណាស់ បើគ្មានវា Min Group បានមកបងយូរណាស់ហើយ» នាយយូជិនជាដៃគូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុននោះយូរមកហើយ តាំងពីម៉ាក់យ៉ុនហ្គីមិនទាន់ស្លាប់ម្លេះ ចឹងហើយទើបគាត់សុំឲ្យជីមីននៅជួយមើលការខុសត្រូវក្នុងតំណែងជា CEO ទម្រាំកូនគាត់អាចបន្តវេនបាន
«ថ្ងៃមុនគេទះកំភ្លៀងយ៉ុនហ្គីនៅមុខអូនទៀតផង ដោយសារតែយ៉ុនហ្គីធ្វើឲ្យខូចគម្រោងការថ្មីរបស់គេ មើលទៅមាត់ចត់នឹងការងារណាស់ ពិបាកនឹងផ្ដួល Min group មែនទែនហើយ» ភីងគី
«បងមិនជឿថាយក Min group មិនបានទេ! ធ្វើតាមគម្រោងចាស់ ឆាប់បំបែកបំបាក់ពួកវា ធ្វើឲ្យប៉ាចុងវាខ្ទាតចេញពីក្រុមហ៊ុន ទៅ នៅសល់តែមីនយ៉ុនហ្គីម្នាក់ឯង វានោះអត់ប្រយោជន៍បែបនឹងស្រួលកម្ចាត់ណាស់» យូជិនបញ្ចូលភីងគីទៅគឺក្នុងគោលបំណងបែបនេះ គេត្រូវតែដណ្ដើមយកភាគហ៊ុន Min group មកកាន់កាប់ឲ្យបានលឿនបំផុត
«អូនធ្វើតាមបងគ្រប់យ៉ាងណាលោកប្ដី សឺត..!» នាងល្អថើបថ្ពាល់នាយសង្ហាមួយខ្សឺតមុននឹងអោបកាយមាំក្នុងភួយតែមួយយ៉ាងណែនដៃបន្ត
ចំនែកនាយយូជិនក៏ញញឹមគែមមាត់ គេជឿជាក់ថាខ្លួនគេនឹងសម្រេច ព្រោះតែដែលតាមដឹងមក យ៉ុនហ្គីនិងប៉ាចុងមិនដែលត្រូវគ្នាទេងាយនឹងបំបែកណាស់ បើសិនជាជីមីនគ្មានភាពអត់ធ្មត់ទេ គេអាចនឹងខ្ទាតចេញពី Min group ពិតមែនហើយ ។

To be continue.....
លីលី វីស្ទែន 🌸

🥀 ប៉ាចុងចងចិត្ត 🥀Where stories live. Discover now