ភាគទី :03 » [ ស្រីស្នេហ៍ខ្ញុំមកពាក់ព័ន្ធស្អីនឹងប៉ា]
Yoongi = Top
Jimin = btt
_____
ថ្ងៃនេះជីមីនត្រូវប្រជុំការងារពេញមួយថ្ងៃរកតែពេលសម្រាកគ្មានទេ ម៉ោង 8យប់ទើបបានមកដល់ផ្ទះ
«អ៊ុនជូ អ្នកប្រុសមកវិញហើយនៅ?» ជីមីនឆ្លៀតសួរនាំពីកូនប្រុសព្រោះតែពេញមួយថ្ងៃហើយមិនបានជួបគ្នា មិនដឹងថាទៅបង្ករឿងស្អីខ្លះទេ
«ចាសលោកប្រុស គឺ...អ្នកប្រុសយ៉ុននៅ..នៅខាងលើ ប៉ុន្តែ...》នាងជាអ្នកបម្រើរអាក់រអួលដូចជាមានអ្វីលាក់បាំងតែមិនហ៊ាននិយាយ
«ប៉ុន្តែយ៉ាងមិច? ឆាប់និយាយមក» ជីមីនតឹងចិត្តនឹងចាំស្ដាប់ក៏សួរបន្ថែមទាំងចងចិញ្ចើមចូលគ្នា នេះប្រាកដជាមានរឿងអីទៀតហើយមើលទៅ
«គាត់យកស្រីមកគេងដល់ផ្ទះ...គឺ! 1ម៉ោងហើយនៅមិនទាន់ចុះមកផង...» អ៊ុនជូ និយាយទាំងរអា ព្រោះដឹងថានាយតូចមិនចូលចិត្តរឿងបែបនេះឡើយ
ដូចការស្មានមែនរាងតូចបោះអាវក្រៅទៅលើសាឡុង មុខឡើងមាំដើរឡើងសម្ដៅទៅបន្ទប់របស់យ៉ុនហ្គីភ្លាមៗទាន់ចិត្តក្ដៅ
«អ្អាស៎ស...អឺស..បងសម្លាញ់...» ទើបតែមកដល់មុខបន្ទប់ក៏លឺសម្លេងចម្លែករងំមកបាត់ទៅហើយ ជីមីនក្ដាប់ដៃណែនខឹងដែលគេចូលចិត្តធ្វើអីលក្ខណះថាមិនគោរព សិទ្ធមនុស្សក្នុងផ្ទះជាមួយគ្នាសោះ តាមតែអំពើចិត្តគ្រប់ពេល
តុក..!! តុក...!!
«យ៉ុនហ្គីបើកទ្វារ...យ៉ុនហ្គី!!!» រាងតូចស្រែកសន្ធាប់សឹងតែបែកបន្ទាប់ឲ្យអ្នកខាងក្នុងបើកទ្វារ សម្លេងថ្ងូរអំបាញ់មិញក៏បានបាត់ទៅវិញពិតមែន
«មានការស្អី?!» សម្លេងបើកទ្វារមក អ្នកខាងក្នុងសួរទាំងសម្លឹងមុខតូចយ៉ាងសោះកក្រោះ នាយស្លៀកតែកន្សែងទេ អាក្រាតល្វែងលើទាំងអស់ រាងកាយមាំបង្ហាញពេញៗភ្នែករហូតរាងតូចងាកមុខចេញ
«ហេតុអីឯងធ្វើរឿងស្មោគគ្រោកបែបនេះនៅក្នុងផ្ទះ? វាមិនសមនោះទេ ដឹងទេ?» ជីមីនមិនចង់ឲ្យនាយធ្វើរឿងនេះជាមួយស្រីដែលមិនទាន់រៀបការជាមួយគ្នាទេ បើលួចលាក់ខាងក្រៅមិនអីទេ តែនេះមកថ្ងូរគ្មានខ្មាស់អ្នកបម្រើសោះ
«ហ្ហឹស!! ច្រណែនហ្អេះ? ឃើញខ្ញុំមានស្រីបាន ចំនែកប៉ាវិញត្រូវក្រៀមក្រោះ ព្រោះធ្វើខ្លួនជាពួកត្រឹមត្រូវ» យ៉ុនហ្គីសម្លឹងជីមីនរបៀបមើលងាយពីក្បាលដល់ចុងជើង ហើយងាកទៅស្រីរបស់ខ្លួនដែលមានត្រឹមភួយស្ដើងមួយបិទបាំង
«នាងឆាប់ចេញទៅ!» ជីមីនងាកទៅបណ្ដេញនាងល្អដែលមុខក្រាស់មិនព្រមចេញទៅសោះ ឃើញប៉ាកូនគេឈ្លោះគ្នាហើយនៅអង្គុយស្ដាប់ធ្វើព្រងើយគ្មានទាស់ត្រចៀកសោះ
«អត់ទេ! បងយ៉ុនមិនទាន់ឲ្យទៅ ខ្ញុំក៏មិនទៅ!» ភីងគីញ៉េញដាក់ជីមីនវិញ នាងក៏ឃើញថាយ៉ុនហ្គីមិនបានពេញចិត្តនឹងប៉ាចុងគេទេ ថ្ងៃណាមួយក៏នឹងត្រូវខ្ទាតចេញដដែលនឹង
ជីមីនងក់ក្បាលតិចៗងាកឆ្វេងស្ដាំរួចក៏ដើរទៅយកទឹកមួយកែវក្បែរនោះជះដាក់នាងឲ្យស្វាងខ្លះ ក្នុងខ្លួនមានភាពអៀនខ្មាស់ខ្លះទេ?
«អ្អាយ៎យយ...បងយ៉ុនជួយអូនផង មើល គាត់ធ្វើចុះ..ហ្ហឹក..» នាងល្អស្ទុះទៅអោបប្រុសស្នេហ៍ទាំងសក់ក្បាលទទឹកជោគ
«ប៉ាឆ្គួតទេមែនទេ? ខ្ញុំនាំស្រីមកត្រូវសុំប៉ាដែរហ្អី?» រាងក្រាស់ស្ទុះមកគាស់រាងតូចឡើងខ្ទប់ជញ្ជាំង មួយកម្លាំងដៃគេគឺខ្លាំងណាស់អំបាញ់មិញ