ភាគទី : 24 » [ ដោះលែងអូនទៅ ]
Yoonmin Novel
____
អ្នកបើកឡានបានផ្ដល់ដំណឹងមកថាជីមីនបានត្រលប់ទៅផ្ទះមុនហើយ ទើបយ៉ុនហ្គីគេរាងធូរចិត្តបន្តិច នាយក៏ប្រញាប់ត្រលប់មកផ្ទះវិញដែរ គំនិតដែលភ័យមុននោះគឺខ្លាចជីមីនគិតខ្លីធ្វើបាបខ្លួនឯងឡើងមក#បន្ទប់ជីមីន
ជីមីនរៀបចំសម្លៀកបំពាក់ដាក់វ៉ាលីទាំង យំសស្រាក់ រាងតូចនឹកអាម៉ាស់ អន់ចិត្ត ខូចចិត្តមិនទាន់បាត់ទេ ហើយអ្វីដែលសំខាន់គឺមុខមាត់របស់គ្រួសារ Min តែម្ដង បើខ្លួនចាកចេញបាត់ គ្រប់គ្នានឹងលែងរំលឹកពីរឿង អស់ទាំងនេះហើយ
«ហ្ហឹកៗ...ឈឺណាស់...លឺគេនិយាយថាខ្ញុំគួរឲ្យរអើមបែបនេះ ហ្ហឹក..តើគ្រប់គ្នាគិត យ៉ាងណាលើ Min group ទៅ??» រៀបចំខោអាវបណ្ដើរជីមីនយំរៀបរាប់បណ្ដើរ ព្រោះតែបារម្ភពីមុខមាត់របស់យ៉ុនហ្គីមនុស្សដែលខ្លួនស្រលាញ់និងកិត្តិយសគ្រួសារផងដែរ«ជីមីន...!! អូនធ្វើស្អីនឹង?» រាងក្រាស់មកដល់ក្នុងបន្ទប់ក៏បើកភ្នែកធំៗស្ទុះមកឆក់វ៉ាលីខោអាវរបស់ជីមីន នេះចង់ទៅណាទាំងយប់?
«ខ្ញុំចាកចេញហើយ...» ជីមីនយកដៃជូតទឹកភ្នែក ប្រឹងធ្វើមុខស្មើរងាកទៅម្ខាងមិនហ៊ានប្រឈមខ្សែភ្នែកនឹងនាយឡើយ
«ចេញទៅណា? បងមិនឲ្យអូនទៅទេ! នេះអូននៅគិតរឿងនោះទៀតហ្អី?» នាយចាប់ដៃរាងតូចជាប់ មិចនឹងអាចទៅជាបែបនឹងបានទៅ? អ្វីៗដែលនាយខំកែប្រែមកនេះគឺដើម្បីនាយនិងជីមីន ហេតុអីពេលនាយ កំពុងជោគជ័យ ជីមីនបែរជាចង់ចាកចេញ
«អត់ទេ គឺខ្ញុំចង់ចាកចេញដោយខ្លួនឯង» រាងតូចតបតមកកាន់នាយវិញ ដោយនិយាយថាខ្លួនចង់ចាកចេញខ្លួនឯង មិនមែនមកពីអ្នកណាទាំងអស់ វាទំនងដែរឬ?
«បងមិនជឿទេ ពួកយើងកំពុងតែស្រលាញ់គ្នាខ្លាំង អូនមិចនឹងអាច...!» យ៉ុនហ្គីងីសងាស់ហើយពេលនេះ បងអូនៗផ្អែមល្ហែមមុនទៅកម្មវិធីសោះ ឬក៏មកពីមិនអាចប្រឈមនឹងរឿងអាម៉ាស់នោះបាន
«ខ្ញុំមិនដែលស្រលាញ់លោកទេ ដំបូងឡើយគិតថាលួងលោមឲ្យលោកស៊ីញ៉ែ
ប្រគល់ក្រុមហ៊ុនឲ្យខ្ញុំកាន់ តែលោកក៏ឆ្លាត ចេះគ្រប់គ្រងការងារហើយ ខ្ញុំមានតែចេញ ខ្ញុំគ្មានចិត្តអីលើលោកបន្តិចទេ» ឱកូនម្ដាយ មាត់ខុសពីចិត្តហើយ និយាយបែបនេះដូចជាទម្លាក់កំហុសឲ្យខ្លួនឯងអញ្ចឹង បើរករឿងចាកចេញមានតែនិយាយឲ្យខ្លួនឯងក្លាយជាមនុស្សអាក្រក់
«មិនពិត បងមិនជឿ អូនស្រលាញ់បង» រាងក្រាស់លឺហើយក្រវីក្បាលតតាក់ នាយគាស់វ៉ាលីចេញ ចាប់ដើមដៃរាងតូចទាំងសងខាងច្របាច់ខ្លាំងសឹងតែស្រាំឆ្អឹង នាយ មិនជឿទេល្ងាចមិញនៅល្អូកល្អើនសោះ
«នែ! អ្នកណាទៅឆ្គួតស្រលាញ់ប្រុសដូចគ្នានោះ លោកមិនលឺគេនិយាយពេញពិធី ទេហ្អី? គួរឲ្យរអើម នេះលោកមិនខ្មាស់គេសោះម៉ងហ្អេះ?» ជីមីនតឹងសរសៃ.ក ដាក់នាយវិញ និងបម្រះតែមិនឈ្នះសោះ កម្លាំងគេខ្លាំងមែនទែន
«មិនខ្មាស់! បងប្រាប់ហើយអ្នកដទៃមិនបានមករស់នៅជាមួយពួកយើងទេ អូនកុំខ្វល់អីមីននី បងស្រលាញ់អូនណា៎...» យ៉ុនហ្គីចាប់ផ្ដើមអង្វរកយ៉ាងកំសត់ នាយ តឹងទ្រូងស្ទើរបែក នៅក្នុងពិធីនាយមិនបានខ្វល់នឹងសម្ដីពួកមាត់ចាបមាត់ព្រាបអស់នោះទេ តែមកលឺពាក្យដែលជីមីន និយាយហើយគឺពិបាកទ្រាំណាស់
ឃើញយ៉ុនហ្គីរលីងរលោងទឹកភ្នែកបេះដូងរបស់រាងតូចខ្ទេចខ្ទីអស់រលីងហើយ មិនសមមានថ្ងៃនេះទាល់តែសោះ ដោយសារតែខ្លួនស្រលាញ់យ៉ុនហ្គីទើបមិនចង់បំផ្លាញអនាគតនាយនោះទេ
«ចេញឲ្យបាត់ទៅ!! ខ្ញុំមិនស្រលាញ់លោក ទេ លោកនេះល្ងង់ណាស់ឲ្យខ្ញុំបង្វឹលក្បាល បានទៅកើត ហ្ហឹស! ពីមុនថាស្អប់ខ្ញុំណាស់ ឥលូវក៏មកងប់ងល់នឹងខ្ញុំ វាក៏ដល់ពេលដែលខ្ញុំត្រូវចេញហើយ លោកទៅរកមនុស្សស្រីណាដែលល្អជាងខ្ញុំទៅ កុំមុខក្រាស់ពេក» ជីមីនច្រាននាយបានសម្រេចហើយក៏ងាក ទៅចាប់បានវ៉ាលីមកកាន់បែរខ្នងប្រុងនឹងចេញទៅ តែរាងក្រាស់ក៏ស្ទុះអោបពីក្រោយជាប់ ជីមីនធ្មិចភ្នែកបណ្ដេញ
ទឹកភ្នែកឲ្យស្រក់ចុះមកមិនដាច់សោះ ថាធ្វើជាមនុស្សអាក្រក់មិនយំឲ្យនាយឃើញហើយនឹងណា
«អូនគ្មានសិទ្ធទៅណាចោលបងទេ!!» ថាហើយនាយក្រវាស់កាយតូចឡើងដួលទៅលើពូកវិញ
«លោកចង់ធ្វើអីទៀតហើយ?» រាងតូចចាប់ផ្ដើមភ័យក្រោយឃើញនាយដោះអាវចេញមុខឡើងមាំពេញដោយកំហឹង ស្អីហ្នឹង?! គួរតែព្យាយាមលួងលោម ការចាប់បង្ខំមិនអាចដោះស្រាយបញ្ហាបានទេ
«បងបញ្ជាក់ឲ្យច្បាស់ថាអូនពិតជារអើមបងពិតមែនឬអត់? បងនឹងធ្វើឲ្យអូនថ្ងូរក្រោមទ្រូងបងម្ដងទៀត» បញ្ចប់សម្ដីនាយតាមទ្រោបកាយតូចជាប់សង្កត់ស្ទើរលិច កប់ចូលសាច់ពូកទៅហើយ
«ហ្ហឹកៗ..លែងខ្ញុំ កុំធ្វើអញ្ចឹង?» ជីមីនយំកាន់តែខ្លាំង ឈឺចិត្តទ្វេដង ខំថាធ្វើជាមនុស្សអាក្រក់និយាយពាក្យដែលពិបាក ទទួលយកឲ្យនាយព្រមដោះលែង តែផ្ទុយទៅវិញបែរជាត្រូវមនុស្សដែលខ្លួន
ស្រលាញ់ចាប់បង្ខំបន្ថែមទៀត ទុក្ខជាន់លើទុក្ខ
«កម្ដៅក្នុងខ្លួនអូនឡើងលឿនណាស់ កុំមកកុហកបង អូនគឺជារបស់បងតែម្នាក់គត់» រាងក្រាស់ទម្លាក់បបូរមាត់បឺតជញ្ជក់មាត់តូចយ៉ាងទាន់ហន់ ក្រលោះអណ្ដាតជំនាញក្នុងក្រអូមមាត់តូច តែលើកនេះរាងតូចមិនសហការឡើយ នៅខាំអណ្ដាតនាយទៀតផង
«អូយ...!!! អូនខាំបង?»
«ប្រាប់ថាឲ្យលែងខ្ញុំ ខ្ញុំមិនចង់នៅទីនេះទៀតទេ»
«អត់!!អូនត្រូវនៅក្បែរបង បង្កើតកូនតូចៗ ឲ្យបង យើងរស់នៅជាមួយគ្នា» ដឹងស្រាប់ ហើយថាយ៉ុនហ្គីចិត្តខ្លាំងណាស់ នាយនៅតែព្យាយាមសង្កត់កដៃតូចឡើងក្រហមអស់
«លោកឆ្គួតហើយ ហ្ហឹកៗ..លែង!»
«បងឆ្គួតហើយមីននី...បងឆ្គួតព្រោះអូន ហ្ហឹមម...» នាយបន្តថែលថើបគល់កក្រអូបឆ្ងុយ ដែលនាយចូលចិត្តស្រង់ក្លិនរាល់ថ្ងៃ បើបាត់ម្ចាស់ក្លិននេះទៅ នាយនៅមិនសុខនោះឡើង ហើយសុបិននោះក៏នឹងក្លាយជាការពិតមិនខាន
មើលទៅឃាត់យ៉ុនហ្គីមិនឈ្នះទេ ចិត្តរបស់នាយបើចង់បានត្រូវតែបាន ហើយរាងតូច ក៏ស្រលាញ់នាយស្រាប់ ងាយនឹងលង់តាមណាស់ សម្លៀកបំពាក់អ្នកទាំង2 ក៏របូតអស់រៀងខ្លួន រាងក្រាស់អោនទៅថើបប្រដេញបបោសអង្អែលចុងទ្រូងរាងតូច ពីម្ខាងទៅម្ខាងរហូតបង្កើតស្នាមលើនោះ ហើយ ក៏ចង់បង្អង់យូរនោះដែរ
«ឈប់ចង់រត់ចោលបងទៅណា៎...អូនស្រលាញ់បង រាងកាយអូនតបស្នងបងរហូត បងដឹង» នាយបញ្ឈប់បន្តិចដើម្បីប្រាប់រាងតូចដែលងាកមុខចេញមិនមើលមុខនាយវិញឡើយ
«ខ្ញុំមិនបានស្រលា..! អ្ហា៎ស~បានហើយ ខ្ញុំសុំអង្វរ...» រាងតូចលើកដៃសំពះអង្វរនាយទាំងយំកាន់តែខ្លាំង រហូតដល់រាងក្រាស់អត់អាណិតមិនបាន ទើបព្រមបញ្ឈប់ទាំង កណ្ដាលទីតែម្ដង នាយទាញកាយតូចដែលកំពុងតែយំមកអោបយ៉ាងណែន វាពិតជាឈឺចាប់ណាស់ ស្រលាញ់ខ្លាំងខ្លាចបាត់បង់ តែពេលដែលឃើញរាងតូចយំអង្វរនោះគឺកាន់តែវេទនាចិត្តបន្ថែមទៀត អ្នកណា យល់អារម្មណ៍មួយនេះទៅ 🥲
«បងសុំទោស..បងការពារអូនមិនបានល្អបណ្ដោយឲ្យគេមើលងាយសើចចំអកឲ្យអូននៅចំពោះមុខ» នាយថើបសក់រលោងខ្សឺតៗទាំងថើបទាំងអង្អែលខ្នងតូចដែលយំឡើងរលាក់ខ្លួន
«យ៉ុនហ្គី...ឈឺណាស់ ហ្ហឹកៗ...» 😭មើលទៅយប់មួយនេះកន្លងទៅដោយ សោះកក្រោះបំផុត រាងតូចគេងមិនលក់នោះទេ នៅតែយំខ្សឹកខ្សួលគិតរឿងជាច្រើនតែម្នាក់ឯង ចំនែកយ៉ុនហ្គីនៅអោបជីមីនណែនដៃ រំលងអាធ្រាតនាយក៏លង់លក់មួយភាំងចោលរាងតូចបាត់
...............
#ស្អែកឡើង
យ៉ុនហ្គីរ៉ាវរកកាយតូចដែលគេងក្បែរពីយប់មិញ តែមិនប្រទះសោះ នាយបើកភ្នែកស្ទុះយ៉ាងលឿនទៅបន្ទប់ទឹករកមើល ប៉ុន្តែអស់សង្ឃឹមហើយមិនឃើញរាងតូចនោះទេ វ៉ាលីដែលរៀបយប់មិញក៏បាត់ទៀត
«ជីមីន...នេះអូនដាច់ចិត្តទៅចោលបងមែនហ្អី? ហ្ហឹកៗ...យើងកំពុងតែល្អូកល្អើនជាមួយគ្នា អូនមិនគួរខ្វល់ពីសម្ដីអ្នកដទៃពេកទេ..ហ្ហឹកៗ...»
សំបុត្រមួយសន្លឹកនៅលើតុដែលរាងតូច ទុកឲ្យបានសរសេរថា :
[ មិនបាច់តាមរកខ្ញុំទេណា ខ្ញុំចាកចេញលើកនេះគឺខ្ញុំសម្រេចចិត្តរួចហើយ វាដល់ពេលហើយពាក្យសន្យារបស់ខ្ញុំនិងម៉ាក់ លោកបានបញ្ចប់! បញ្ជាក់ម្ដងទៀត មិនបាច់តាមរកខ្ញុំទេ ព្រោះខ្ញុំមិនបានស្រលាញ់លោក សម្ព័ន្ធភាពកន្លងមកចាត់ទុកជារឿងសប្បាយផ្លូវកាយ ជួបរឿងអាម៉ាស់យប់មិញទើបខ្ញុំយល់ថា ខ្ញុំនិងលោកមិនអាចទៅរួចជាដាច់ខាត Min Group ប្រគល់ឲ្យលោកកាន់កាប់ហើយ លារហូត!...]យ៉ុនហ្គីញ័រដៃតតាក់គេស្ទើរតែមិនជឿនោះទេ វាមិនអាចទៅរួចទេដែលរាងតូចមិនបានស្រលាញ់នាយនោះ កន្លងមកនាយមើលដឹងថាជីមីនលះបង់ប៉ុណ្ណា បើមិនចឹងនាយ ក៏មិនដាក់ចិត្តស្រលាញ់ជីមីនខ្លាំងយ៉ាងហ្នឹងដែរ
«អត់ទេ..!! ទេ.....!!!» យ៉ុនហ្គីលុតជង្គង់គ្រឹបលើឥដ្ឋផ្ទាល់ស្រែកយំខ្លាំងៗរហូតអ្នកបម្រើផ្អើលមកមើលហើយអាណិតគេគ្រប់គ្នា អ្នកធ្វើការក្នុងផ្ទះនេះសុទ្ធតែដឹងពីទំនាក់ ទំនងពួកគេ ហើយចង់ឲ្យពួកគេស្រលាញ់គ្នាណាស់ តែជាអកុសលអ្វីៗបានប្រែប្រួលអស់ទៅហើយ.....To be continue.....
លីលី វីស្ទែន 🌸