បញ្ជាក់តិចចចចច
New = លោកតារបស់ Chimon
Tay = លោកតារបស់ Perth
—⛅️⛅️⛅️⛅️
Perth បង្ខំខ្លួនឯងឱ្យក្រោកពីព្រលឹមព្រោះឪពុករបស់គេបានប្រាប់ថ្ងៃមុនថាគេត្រូវទៅទទួលអ្នកជំនួញដ៏សំខាន់ម្នាក់ដែលមកពីទីក្រុង London នៅព្រលានយន្តហោះ។ គេគួរតែទៅទីនោះម៉ោងប្រហែល 10ព្រឹក ព្រោះយន្តហោះរបស់អ្នកជំនួញម្នាក់នោះគ្រោងនឹងចុះចតនៅម៉ោង 10:30។
ដូចសព្វមួយដង គេបានទៅផឹកស៊ីជាមួយមិត្តភ័ក្តិកាលពីយប់មិញ ដើម្បីអបអរការចូលទៅកាន់ពិភពអាជីវកម្មថ្មី។ ពួកគេមិនដែលអស់រឿងដើម្បីអបអរឡើយ ពេលខ្លះពួកគេគ្រាន់តែលើកហេតុផលមួយដើម្បីអាចជប់លៀង។ មិត្តភ័ក្តិរបស់គេសុទ្ធតែជាអ្នកដែលនឹងចាំទទួលមរតកក្រុមហ៊ុនរៀងៗខ្លួនរបស់ឪពុកម្តាយ, មួយៗតែងតែខ្ជះខ្ជាយលុយឪពុកម្តាយទៅលើមនុស្សស្រី។Perth គឺជាអ្នកចុងក្រោយដែលចូលធ្វើការដូច្នេះការប្រារព្ធពិធីនេះគឺ កាន់តែពិសេសបន្ថែមជាងមុន
តាមការរំពឹងទុក គេបានជួបនារីស្រស់ស្អាតម្នាក់ដោយចៃដន្យនៅក្លឹប ហើយបានបញ្ចុះបញ្ចូលនាងឱ្យចំណាយពេលមួយយប់ជាមួយគេទៀតផង។
(f boy តា៎ពិននឹង)ដោយដឹងថាគេមិនមានពេលច្រើនមុនពេលជំនួយការមកយក Perth បានងូតទឹកយ៉ាងលឿន ហើយស្លៀកពាក់។ Perth ឮសំឡេងយំស្រទន់មកពីលើគ្រែ ពេលគេយកសំលៀកបំពាក់ពីឥដ្ឋ នារីម្នាក់នោះភ្ញាក់ហើយដើររក Perth។
«ឆាប់ទៅណា?» នាងសួររួចរំកិលភ្នែកទៅមើលមុខរាងក្រាស់។ រូបរាងខាងលើរបស់នាងត្រូវបានលាតត្រដាងទៅ Perth ដើមទ្រូងទទេររបស់នាងកំពុងតែស្វាគមន៍ Perth ពេញៗភ្នែក។
"អឺ-" Perth មិនបានចាំឈ្មោះរបស់នាងទេ រឿងតែមួយគត់ដែលគេចងចាំគឺរបៀបដែលនាងស្រែកហៅឈ្មោះរបស់គេ។
"ខ្ញុំមានការងារ! ខ្ញុំត្រូវចាកចេញឥឡូវនេះ ខ្ញុំនឹងខលទៅនាងពេលក្រោយអូខេទេ?" Perth និយាយដោយធ្វើពុតជាចាប់អារម្មណ៍ចង់ជួបនាងម្តងទៀត
"មិនអីទេ" នាងងក់ក្បាលទាំងញញឹម
"ខ្ញុំនឹងបង់ថ្លៃបន្ទប់ ដូច្នេះនាងអាចស្នាក់នៅរហូតដល់ម៉ោងប្រហែលថ្ងៃត្រង់" Perth ថើបថ្ពាល់របស់នាងជាការលួងចិត្ត រួចចាកចេញពីបន្ទប់យ៉ាងលឿន។ Perth អត់មានលេខនាងហើយគេក៏គ្មានគម្រោងហៅនាងម្ដងទៀតដែរទោះបីជាគេមានលេខនាងក៏ដោយ។
YOU ARE READING
អព្ភូតហេតុស្នេហ៍ | PerthChimon
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការរៀបចំដោយចាស់ទុំតើពួកគេនឹងរស់ជាមួយគ្នាបែបណា.....?! តួអង្គ: Perth Tanapon | Chimon Wachirawit Ship: PerthChimon ⚠️វាគ្រាន់តែជាការនិពន្ធ, គ្រប់យ៉ាងក្នុងរឿងនេះសុទ្ធតែជាការប្រឌិត!! សូមអានដោយមានការប្រុងប្រយ័ត្ន