"ម៉ាក់សុខសប្បាយទេ?" Perth សួរតាមទូរស័ព្ទ។
គេបានទូរស័ព្ទមកជារៀងរាល់ថ្ងៃដើម្បីពិនិត្យមើល Chimon។ ថ្ងៃនេះគឺមានរយៈពេលមួយសប្តាហ៍ចាប់តាំងពី Chimon ចាកចេញពី Perth។ Perth និយាយថាគេនឹក Chimon ហើយគេក៏មិនសប្បាយចិត្តដែលមិនបានជួបគ្នាអស់មួយសប្តាហ៍បែបនេះ។"ពេលនេះគាត់លែងអីហើយ"
"អញ្ចឹងតើអូនត្រលប់មកផ្ទះនៅពេលណា?"
"ប្រហែលឆាប់ៗនេះ...." Chimon នៅតែមិនដឹងថាពេលណាគេត្រៀមខ្លួនរួចរាល់
"តើបងអាចទៅជួបអូនបានទេ?ស្អែកបងនឹងទៅលេងអូន"
"perth..."
"ហេតុអីបានជាមិនចង់អោយបងជួបអូនបែបនេះ?"
"ខ្ញុំនឹងជួបលោកឆាប់ៗនេះ តើបានទេ?"
"ហេតុអ្វីមិនមែនឥឡូវនេះ?"
Chimon ដកដង្ហើមធំ។ គេអស់លេសហើយ
"បងគ្រាន់តែចង់ជួបអូន! តើខុសមែនទេ?" Chimon អាចដឹងថាពេលនេះគេកំពុងមានអារម្មណ៍ហត់នឿយជាមួយនឹងស្ថានភាពរាល់ថ្ងៃនេះ។
"វាយប់ហើយ លោកគួរតែគេងឥឡូវនេះទៅ" Chimon ឆ្លើយដោយមិនទាក់ទងនឹងអ្វីដែល perth បានសួរ
"បងមិនខ្វល់ទេ" Perth ស្រែក។
Chimon បិទភ្នែករួចដកដង្ហើមធំ។
"អោយខ្ញុំសុំទោស""ខ្ញុំបានគិតហើយ..." វាគួរតែជាពេលវេលាដ៏ត្រឹមត្រូវដើម្បីប្រាប់ perth ជាលើកចុងក្រោយហើយ។ "ខ្ញុំនឹងមិនបញ្ឈប់លោកទេ ប្រសិនបើលោកចង់នៅជាមួយអ្នកផ្សេង" Chimon និយាយ
"នេះអូនកំពុងនិយាយអ្វី chimon?"
Chimon លេបទឹកមាត់ គេដឹងថាគេនឹងមិនអាចទប់ទឹកភ្នែកបានទេនៅពេលនេះ។ អ្វីដែលគេអាចធ្វើបានគឺគ្រប់គ្រងសម្លេងរបស់គេ។ Perth មិនដឹងថាគេកំពុងយំទេ។ "លោកអាចមានស្នេហាជាមួយអ្នផ្សេងប្រសិនបើលោកចង់"
"នេះអូនចង់មានអ្នកផ្សេងមែនទេ? នេះមែនជាអ្វីដែលអូនចង់បាន?" សំឡេង Perth បន្លឺឡើង
"ទេ! ខ្ញុំគិតតែពីលោកប៉ុណ្ណោះ" ទឹកភ្នែកក៏បានហូរចុះ
"គិតពីបង???" Perth ស្រែក។ "ប៉ុន្តែហេតុអ្វីបានជារត់ចោលបង? អូនទុកបងនៅទីនេះ ហើយនិយាយថាអូនគិតតែពីបង? នោះពិតជាអាត្មានិយមពេកហើយ chirawit"
VOUS LISEZ
អព្ភូតហេតុស្នេហ៍ | PerthChimon
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការរៀបចំដោយចាស់ទុំតើពួកគេនឹងរស់ជាមួយគ្នាបែបណា.....?! តួអង្គ: Perth Tanapon | Chimon Wachirawit Ship: PerthChimon ⚠️វាគ្រាន់តែជាការនិពន្ធ, គ្រប់យ៉ាងក្នុងរឿងនេះសុទ្ធតែជាការប្រឌិត!! សូមអានដោយមានការប្រុងប្រយ័ត្ន