Part 14

153 14 6
                                    

Perth មកដល់ប្រទេសជប៉ុនទាន់ពេលសម្រាប់សន្និបាតរយៈពេលពីរថ្ងៃនៅថ្ងៃនេះ។ គេ និង Saint បានចាកចេញពីទីក្រុងបាងកកតាមជើងហោះហើរដូចគ្នា ហើយបានកក់ទុកនៅសណ្ឋាគារតែមួយ។ Perth មិននឹកស្មានដល់ទាល់តែសោះព្រោះ Saint អង្គុយជិតគេក្នុងយន្តហោះ។ Joss ត្រូវមកជាមួយគេ ប៉ុន្តែដោយសារមានរឿងដែលកើតឡើងនៅនាទីចុងក្រោយនៅក្នុងការិយាល័យដែលចាំបាច់ត្រូវដោះស្រាយភ្លាមៗហើយ Joss គឺជាមនុស្សតែម្នាក់គត់ដែល Perth ទុកចិត្ត និងដឹងថាអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។

ដោយសារពួកគេនៅជាមួយគ្នា Perth អនុញ្ញាតឱ្យ Saint នៅជាមួយគេពេញមួយថ្ងៃ(របៀបទៅញ៉ាំអី ដើរលេងជិតៗនឹងអីចឹង)។ អ្នកខ្លះថែមទាំងគិតថា Saint គឺជាប្រពន្ធរបស់ Perth ទៀតផង ប៉ុន្តែគេបានបញ្ជាក់យ៉ាងច្បាស់រាល់ពេលថា Saint គ្រាន់តែជាមិត្តរួមការងារ ហើយថាប្រពន្ធរបស់ខ្លួនគឺនៅធ្វើការនៅទីក្រុងបាងកកឯណោះ។

Perth ខំប្រឹងអស់ពីសមត្ថភាពដើម្បីរស់រាយដាក់មនុស្សគ្រប់គ្នា។ គេឆ្លើយគ្រប់សំណួរអំពីក្រុមហ៊ុន សូម្បីតែរឿងផ្ទាល់ខ្លួនដូចជាអាពាហ៍ពិពាហ៍របស់គេជាមួយ Chimon ក៏ដោយ។ គ្រប់​គ្នា​ហាក់​ដូចជាចាប់​អារម្មណ៍​នឹង​រឿង​​ផ្ទាល់ខ្លួនគេណាស់ ព្រោះបុរសវ័យក្មេងដែលមានរូបរាងល្អពីរនាក់មកពីគ្រួសារល្បីឈ្មោះពីរបានរៀបការជាមួយគ្នា។

"សោកស្តាយណាស់ ដែលប្រពន្ធរបស់លោកមកទីនេះមិនបាន" នាយកប្រតិបត្តិជនជាតិចិនម្នាក់ប្រាប់ Perth ។ ពួក​គេ​នៅ​ក្នុង​ពិធី​ជប់​លៀង​ដើម្បី​បិទ​ថ្ងៃ​ដំបូង។ វាត្រូវបានចូលរួមដោយមន្ត្រីជាន់ខ្ពស់មកពីភ្នាក់ងារផ្សាយពាណិជ្ជកម្ម, អតិថិជន និងក្រុមហ៊ុននានាទូទាំងអាស៊ី។

"បាទ គាត់មានកិច្ចការជាច្រើនដែលត្រូវធ្វើនៅក្នុងក្រុមហ៊ុន" Perth និយាយដោយបន្ទាបខ្លួន

[SKIP]

ចប់កម្មវិធី Perth បានត្រឡប់ទៅបន្ទប់របស់គេវិញភ្លាមៗ។ គេចង់គេងឱ្យបានច្រើន និងរីករាយជាមួយស្រាមួយដបដោយឥតគិតថ្លៃនៅក្នុងបន្ទប់របស់គេ។ ប្រសិនបើរឿងនេះកើតឡើងកាលពីមួយឆ្នាំមុន គេនឹងដើរលេងតាមដងផ្លូវក្នុងទីក្រុងTokyo ហើយប្រាកដណាស់ថាគេនឹងត្រលប់មកបន្ទប់វិញជាមួយនឹងនរណាម្នាក់នៅក្នុងដៃរបស់គេប៉ុន្តែយប់នេះ គេមិនមានអារម្មណ៍ដូចមុនឡើយ។

អព្ភូតហេតុស្នេហ៍ | PerthChimon Nơi câu chuyện tồn tại. Hãy khám phá bây giờ