Part 16

145 14 0
                                    

🌤️🌤️🌤️

Chimon ភ្ញាក់ឡើងបន្ទាប់ពីក្លិនឆ្ងុយអាហារពេលព្រឹក។ គេចេញមកក្រៅបន្ទប់របស់ Perth ដោយញីភ្នែកហើយពាក់អាវយឺតរបស់ Perth ដែលមានទំហំធំសម្រាប់ខ្លួនគេជាមួយនឹងសក់របស់រញ៉េរញ៉ៃគ្រប់ទិសទីរបស់គេដែលទើបងើបពីគេង។ (យប់មិញ Chimon សន្លប់ហើយ Perth ជូនមកផ្ទះដើម្បីសម្អាតមើលថែ)

"ភ្ញាក់ហើយ???" Perth សួរ

"ខ្ញុំបានធុំក្លិន hotdog ដែលលោកកំពុងចៀន" Chimon អង្គុយលើកៅអី

"មែនហើយខ្ញុំដាក់ប្រេងច្រើនពេកទើបវាឆ្ងុយដល់បន្ទប់បែបនឹង" ពួកគេហាក់​ដូច​ជា​ត្រលប់​មក​ធម្មតា​វិញហើយ Perth អរគុណ​ព្រះដែល​ពួកគេមិន​បាច់​ប្រកែក​គ្នាតាំង​ពី​ព្រលឹម

"អាហារពេលព្រឹកសម្រាប់ការលើកដាច់របស់អ្នកយប់មិញ" Perth ដាក់ចានអាហារនៅមុខ Chimon

Chimon មិននិយាយក៏​ចាប់​ផ្ដើម​ញ៉ាំវា។

"តើខ្ញុំនៅក្នុងបន្ទប់របស់លោកដោយរបៀបណា?" Chimon សួរ "ហើយសម្លៀកបំពាក់របស់ខ្ញុំ?"

"ខ្ញុំបានបោកខោអាវហើយផ្លាស់ប្តូរសម្លៀកបំពាក់ កុំបារម្ភ ខ្ញុំមិនបានប៉ះឬអ្វីទាំងអស់ យប់មិញខ្ញុំដេកលើសាឡុងទេ" Perth និយាយយ៉ាងធានា

Chimon បានត្រឹមតែងក់ក្បាល ញ៉ាំអាហាររបស់គេដោយស្ងៀមស្ងាត់។

"យប់មិញ.." Chimon និយាយទម្លាក់ចង្កឹះចុះ

"មិន​អី​ទេ! មិនបាច់និយាយពីវាអី" Perth និយាយកាត់ Chimon

"ខ្ញុំសុំទោសប្រសិនបើខ្ញុំនិយាយហួសហេតុពេក"

"ខ្ញុំប្រាប់ហើយថាមិនអីទេ"

"ចំពោះ Pluem..." Chimon សម្លឹងមើល Perth ដោយកំពុងវាស់ទឹកមុខរបស់គេ។ Perth ព្យាយាមស្ងប់ស្ងាត់ទោះបីជាគេមិនចង់ដឹងឬរំលឹកឈ្មោះក៏ដោយប៉ុន្តែ Perth នៅអនុញ្ញាតឱ្យ Chimon បន្ត។

"វាគ្មានអ្វីទេ! ទោះលោកគិតយ៉ាងណាក៏ដោយគេដូចជាប្អូនប្រុសរបស់ខ្ញុំចឹង"

"មិនចាំបាច់ពន្យល់ទេ" Perth

"ខ្ញុំគ្រាន់តែចង់បកស្រាយឱ្យច្បាស់" Chimon និយាយ

"អូខេ"

"រឺឯ Saint វិញ..." ទៀតហើយព្រះ**** ទីបំផុត Chimon ក៏ឪនមុខចុះ។ "ខ្ញុំសុំទោសសម្រាប់ការប្រតិកម្មយប់មិញព្រោះខ្ញុំក៏មិនមានសិទ្ធិប្រតិកម្មចំពោះវាទេ"

អព្ភូតហេតុស្នេហ៍ | PerthChimon Where stories live. Discover now