Part 10

164 12 2
                                    

⚠️ 18+ scene warning alert
‼️ សូមអានដោយមានការប្រុងប្រយ័ត្ន

🏠🏠🏠

Chimon ភ្ញាក់​ផ្អើល​ពេល​ឃើញ Perth អង្គុយ​លើ​សាឡុងនៅ​ពេល​ដែលគេ​មក​ដល់ផ្ទះ។ ជាធម្មតា Chimon ជានាក់ទៅផ្ទះមុនគេដើម្បីរៀបចំអាហារពេលល្ងាចតែពេលខ្លះពួកគេទៅផ្ទះជាមួយគ្នានៅពេលដែលកាលវិភាគរបស់ពួកគេត្រូវថ្ងៃគ្នា។ Chimon បានឃើញ Perth អង្គុយលេងវីដេអូហ្គេមហើយវាពិតជាចម្លែកសម្រាប់ Chimon។

ប្តីជើងល្អរបស់ Chimon ​មិន​បានពាក់អាវទេគេគ្រាន់តែស្លៀកខោក្រណាត់ (sweatpants) មួយប៉ុណ្ណោះ។ សាច់ដុំរបស់ Perth បានបត់បែនឡើងចុះ នៅពេលណាដែលគេចុចខ្លាំងៗលើប៊ូតុងបញ្ជាហ្គេម ហើយទឹកមុខរបស់គេកំពុងតែផ្តោតទៅលើហ្គេមដូចជាកូនក្មេងអញ្ចឹង។ Chimon មិន​បានចាំអារម្មណ៍ថាខ្លួន​សម្លឹង​មើល​យូររហូត​ដល់​បានឮ Perth ហៅ​ឈ្មោះ​របស់​ខ្លួនឡើយ។

"អេ!! អូនមកហើយហេស? បង​ឃ្លានណាស់!" Perth ប្រាប់ chimon ដោយមិនផ្អាកហ្គេមហើយស្វាគមន៍គេឱ្យបានត្រឹមត្រូវទេ

"អ... លោកមកដល់តាំងពីម៉ោងប៉ុន្មាន?" Chimon ដកដង្ហើមធំរួចក៏ដាក់​កាបូបចុះទៅលើ​តុ ហើយក៏ដោះ​ក្រវ៉ាត់​កចេញ និង រមូលដៃអាវឡើងការពារពេលធ្វើម្ហូប

"មកដល់ប្រហែលពីរម៉ោងមុន" Perth ឆ្លើយតប

Chimon ក៏ងាកទៅពិនិត្យមើលទូរទឹកកកសម្រាប់គ្រឿងផ្សំដែលគេអាចប្រើបាន។ អ្វី​ដែល​ពួក​គេ​មាន​គឺ​សាច់​ជ្រូក និង​បន្លែ​គ្រប់​គ្រាន់ គេ​នឹង​ធ្វើ​បន្លែ​ឆា និង​​សាច់​ជ្រូក​អាំង។ Perth ចូលចិត្តមានទាំងសាច់ និងបន្លែនៅក្នុងអាហាររបស់គេ។

ពេលកំពុងលាងបន្លែសុខៗ Perth បានដើរមកផ្ទះបាយ ហើយឈរក្បែរទូរទឹកកកដើម្បីមើល Chimon ធ្វើម្ហូប ។

"ហ្គេមចប់ហើយ?" Chimon សួរ ព្រោះPerth កម្រជួយគេធ្វើម្ហូប ឬ ឈរមើលគេធ្វើកិច្ចការឡើយវាពិតជាចម្លែក។ រាងខ្ពស់កំពុងសម្លឹងមើលគេដោយចេតនាហើយវាធ្វើឱ្យ Chimon ដឹងខ្លួនបន្តិចៗ។

"បាទ....." Perth ​និយាយ​ដោយ​នៅសម្លឹង​ Chimon ពី​ក្បាល​ដល់​ចុង​ជើង

Chimon ព្យាយាមមិនខ្វល់ពីគេ ប៉ុន្តែគេបានដឹងច្បាស់ណាស់ថាពេលនេះ Perth កំពុងចង់បានអ្វី។

អព្ភូតហេតុស្នេហ៍ | PerthChimon Where stories live. Discover now