Part 22

161 10 0
                                    

⛅️⛅️⛅️

"តើអូន​ចង់​ទៅណា?" Perth សួរ

"ចុះលោក​ចង់​ទៅណា?" Chimon ក៏បានសួរសំណួរត្រឡប់ទៅវិញព្រោះខួរក្បាលរបស់គេគឺទទេរស្អាត

"កន្លែងណាក៏បានដែរ ដរាបណាអោយតែមានរូបអូន" Perth និយាយហើយញញឹមដាក់រាងតូចដោយលេងសើច។ ស្របពេលនោះថ្ពាល់របស់ Chimon ប្រែទៅជាផ្លែប៉េងប៉ោះភ្លាមៗ។

"សួរមែនណា!តើចង់ទៅណា?"

"កន្លែងណាក៏បានពិតមែនអោយតែមានរូបអូន។ បងមិនខ្វល់ថាទៅទីណាទេអោយតែបាននៅក្បែរអូនគឺបងអស់ចិត្តហើយ" Perth និយាយដោយចាប់ដៃរបស់ Chimon ជាប់។

"ក៏បាន!" Chimon និយាយ "ទៅសួនសត្វយ៉ាងមិចដែរ?"

"ចុះ​អូនមិនខ្លាចក្តៅពេកទេ?"

"ចុះទៅ aquarium?"

"នេះអូនចូលចិត្តមើលសត្វដល់ថ្នាក់នឹង?"

"ចុះគ្រាន់តែមើលនឹង?ឈប់ bully បានទេ?"

"តោះ​ទៅ?!?!?" Perth សួរជាលើកចុងក្រោយ

ប៉ុន្មាននាទីក្រោយមកពួកគេក៏បានទៅដល់ទីនោះហើយវាគួរឱ្យភ្ញាក់ផ្អើលដែលមានមនុស្សច្រើនណាស់នៅថ្ងៃនោះ ទោះបីជាថ្ងៃធ្វើការក៏ដោយ។ មាន​សិស្ស​ដែលទើបតែចេញពីរៀន គូស្នេហ៍​និង​គ្រួសារ​ដែល​មាន​កូន​តូច​គួរ​ឱ្យ​ស្រលាញ់​រត់​លេង​ជាមួយ​ពួក​គេ។ Chimon មិនខ្វល់ច្រើនទេ ដរាបណាដែលគេអាចចំណាយពេលទំនេររបស់គេជាមួយ Perth គឺគ្រប់គ្រាន់ហើយ។

ពួកគេចាប់ផ្តើមជាមួយនឹងអាងចិញ្ចឹមត្រីតូចៗដែលមានត្រីតូចៗនៅក្នុងនោះ។ Chimon ក៏ថតរូបខ្លះៗ។

"ស្តាយណាស់ដែលមានសត្វចិញ្ចឹមមួយនៅផ្ទះកុំអីទិញត្រីដាក់ចិញ្ចឹងមួយទៀតបាត់" Chimon និយាយលេងសើច

"មានសត្វចិញ្ចឹម?? យើងមិនមាន—" Perth  និយាយមិនចប់ដោយទើបតែចាប់អារម្មណ៍ជាមួយនឹងសម្តីរបស់ Chimon

Chimon សើច​ហើយក៏រត់​ចេញ​ពី​ប្តី​ដែល​កំពុង​រត់ដេញតាម។

បន្ទាប់មកពួកគេក៏ចូលទៅក្នុងតំបន់ដែលអាងចិញ្ចឹមត្រីធំជាងជាងមុន។ Chimon ចង្អុលទៅសត្វ stingray ដ៏ធំហើយផ្តល់យោបល់ថាវារំឭកគេអំពីលោកតារបស់គេណាស់។ (អូខេ New = Stingray) នៅពេលដែលពួកគេបានចូលទៅក្នុងផ្នែកដែលត្រីឆ្លាមពណ៌សដ៏អស្ចារ្យកំពុងហែលទឹកដោយសេរី Perth បានប្រាប់ Chimon ថាគេធ្លាប់ទៅមុជទឹកនៅកន្លែងណាមួយក្នុងប្រទេសហ្វីលីពីនហើយបាននៅលេងជាមួយត្រីឆ្លាមបាឡែនយ៉ាងជិតស្និទ្ធទៀតផង។

អព្ភូតហេតុស្នេហ៍ | PerthChimon Where stories live. Discover now