⛅️⛅️⛅️
Perth បើកឡានទៅគេហដ្ឋាន Ruangwiwat ដើម្បីយក Chimon សម្រាប់ការណាត់ជួបគ្នាជាលើកដំបូងក្នុងនាមជាគូដណ្តឹង។
"សួស្តីលោកពូ, អរុណសួស្តីអ្នកមីង" Perth ឱនគោរព
"សួស្តី Perth អង្គុយចុះមក, Chimon កំពុងតែនិយាយទូរស័ព្ទ" អ្នកស្រី Ruangwiwat និយាយរួចគាត់បានចេញទៅផ្ទះបាយដើម្បីយកភេសជ្ជៈដោយទុក Perth និងលោក Ruangwiwat នៅជាមួយគ្នា។
"ចៅមិនចាំបាច់បារម្ភពី Chimon ទេគេគឺជាក្មេងប្រុសដ៏ល្អម្នាក់, តាដឹងថាឯងនឹងចូលចិត្តគេ" លោកតា New ប្រាប់ Perth ដោយសរសើរចៅប្រុសរបស់គាត់
"បាទលោកតា" Perth ងក់ក្បាល
Perth ឃើញថា Chimon មានភាពទាក់ទាញ គេហាក់ដូចជាឆ្លាតនិងមានទម្លាប់ល្អ ប៉ុន្តែវាក៏នៅមិនទាន់គ្រប់គ្រាន់សម្រាប់ Perth ក្នុងការលះបង់ភាពនៅលីវរបស់គេដែរ។មួយសន្ទុះក្រោយមក Chimon ចុះពីបន្ទប់ស្របពេលដែលអ្នកស្រី Ruangwiwat ត្រឡប់មកពីផ្ទះបាយវិញដោយមានទឹកក្រូចមួយថាស
Chimon ឱនគោរព Perth ប៉ុន្តែដោយទឹកមុខស្មើរ"Chimon គូដណ្តឹងរបស់ឯងគឺនៅទីនេះ" New
"ខ្ញុំអាចមើលឃើញហើយលោកតា" Chimon មិនខ្វល់នឹងការឆ្លើយតបជីតារបស់ខ្លួនក្នុងលក្ខណៈមិនសមរម្យនោះទេ ជាក់ស្តែងគេនៅតែខឹងនឹងអ្វីដែលបានកើតឡើង។ Perth កំពុងរង់ចាំការស្តីបន្ទោសពីលោកតាគេប៉ុន្តែ New បានត្រឹមតែដកដង្ហើមធំ ហើយផ្តល់ពរដល់ពួកគេសម្រាប់ការណាត់ជួបដំបូងនេះ។
"តើយើងអាចទៅឥឡូវនេះបានទេ?" Perth និយាយ
"បាទ តោះទៅ" Chimon
Perth រៀបនឹងបើកទ្វារឡានអោយ Chimon ប៉ុន្តែទ្វារត្រូវបានបើកដោយដៃ Chimon ខ្លួនឯងបាត់ទៅហើយ។ នៅតាមផ្លូវក្នុងឡានមានសភាពស្ងាត់ Chimon នៅតែមិនហ៊ាននិយាយ បើទោះជា Perth និយាយនិងសួរសំណួរឆ្កួតៗទៅគេក៏ដោយ។
Perth នាំពួកគេទៅភោជនីយដ្ឋានថៃដែល Chimon ចូលចិត្ត វាជាកន្លែងដែលប្រជាជនថៃតែងតែនាំភ្ញៀវបរទេសមកភ្លក់រសជាតិម្ហូបថៃ។ គេគិតថា Chimon ប្រហែលជាមិនបានញ៉ាំអាហារថៃញឹកញាប់នៅទីក្រុងឡុងដ៍ ដូច្នេះការនាំ chimon មកទីនេះគឺជាគំនិតដ៏ល្អ ហើយប្រសិនបើពួកគេពិតជារៀបការមែននោះ Perth ប្រហែលជាព្យាយាមស្គាល់ Chimon អោយបានច្រើនជាងនេះ។
YOU ARE READING
អព្ភូតហេតុស្នេហ៍ | PerthChimon
Fanfictionអាពាហ៍ពិពាហ៍ដែលកើតចេញពីការរៀបចំដោយចាស់ទុំតើពួកគេនឹងរស់ជាមួយគ្នាបែបណា.....?! តួអង្គ: Perth Tanapon | Chimon Wachirawit Ship: PerthChimon ⚠️វាគ្រាន់តែជាការនិពន្ធ, គ្រប់យ៉ាងក្នុងរឿងនេះសុទ្ធតែជាការប្រឌិត!! សូមអានដោយមានការប្រុងប្រយ័ត្ន