Part 5

220 15 0
                                    

⚠️ 18+ scene warning alert!!!
‼️ សូមអានដោយប្រុងប្រយ័ត្ន

Perth និង Chimon បានដើរលេងពេញកោះហាវ៉ៃ វា​ពិត​ជា​ឋានសួគ៌​មែនព្រោះទីនោះមានទឹក​ថ្លា​ថ្លា និង​ខ្សាច់​ស​ស្អាត​ដើម្បីស្វាគមន៍​ពួកគេ។ ពួកគេក៏បានទៅទស្សនាចំណុចចាប់អារម្មណ៍ផ្សេងទៀតនៅលើកោះ ហើយសាកល្បងមុជទឹកផងដែរ តែភាគច្រើនគឺ Perth ជាអ្នកមុជព្រោះ Chimon មិនមែនជាអ្នកហែលទេ ហើយគេក៏មិនមែនជាមានបទពិសោធន៍មុជទឹកដែរ គេបានត្រឹម​​តែ​នៅ​លើ​ទូក​រង់ចាំ​ប្តី​របស់គេ។

នៅពេលយប់ពួកគេបានទៅក្លឹប វាជាកន្លែងដែល Chimon មិនចូលចិត្ត។ កាយវិការ Perth ដូច​ជា​គេ​កំពុងនៅ​លីវ​អញ្ចឹងព្រោះគេមិន​បាន​ពាក់​ចិញ្ចៀន​ទេដែលជាហេតុធ្វើអោយស្រីៗមករកជាបន្តាក់គ្នា។

"ពួកគេគ្រាន់តែជារួសរាយប៉ុណ្ណោះ" Perth និយាយការពារខ្លួនបន្ទាប់ពី Chimon ប្រាប់គេថាគេធុញទ្រាន់នឹងការមើល Perth ចែចង់ស្រីហើយថាគេចង់ទៅបន្ទប់ឥឡូវនេះ

"រួសរាយ??? រួសរាយប៉ាកាច់យកស្អី? អត់ឃើញពួកស្រីនោះបង្ហាញដើមទ្រូងប៉ុនណាទេ?? នឹងគេហៅ​ថា​រួសរាយ??"Chimom និយាយហើយក៏ដើរចេញទៅបន្ទប់មុន

Perth ដើរតាមពីក្រោយ Chimon ដោយចាប់កដៃរបស់គេជាប់ ប៉ុន្តែវាមិនបានបញ្ឈប់ Chimon ពីការដើរចេញនោះទេ។ "នេះអូនប្រច័ណ្ឌមែនទេ?"

"មិន" Chimon គ្រវីក្បាល
គេពិតជាមិនប្រច័ណ្ឌមែន វាគ្រាន់តែរំខានក្នុងការអង្គុយនៅទីនោះ ហើយមិនធ្វើអ្វីសោះ ខណៈពេលដែលគេឃើញ Perth ទទួលបានការចាប់អារម្មណ៍ច្រើន។ គេចង់​ត្រឡប់​ទៅ​បន្ទប់​វិញ​ដើម្បីស្តាប់ចម្រៀង ឬ​គេង។

«ចុះហេតុអីក៏ធ្វើបែបនេះ?» Perth

"ខ្ញុំមិនខ្វល់ថាលោកចង់ដេកជាមួយស្រីណាទេ តែកុំធ្វើវានៅចំពោះមុខខ្ញុំ គួរអោយខ្ពើម" Chimon

"ហឹមមម តាមពិតប្រច័ណ្ឌប្តីសោះធ្វើឯងអីណា" Perth

"ប្រច័ណ្ឌក្បាលលោក" Chimon

Chimon មិន​គួរ​ខឹង​នឹង​រឿង​នេះ​ទេ ប៉ុន្តែ​ឈាម​របស់​គេបុកឡើងភ្លាម​ៗ​នៅ​ពេល​ដែល​មនុស្ស​ស្រី​ចាប់​ផ្ដើម​ចូល​ទៅ​ជិត Perth ម្ដង​មួយ​ៗ គេ​មិន​ចង់​បង្ហាញឲ្យ Perth ដឹងថា​គេ​ខឹង​ប៉ុណ្ណា​ទេ ដូច្នេះ​គេក៏ដើរចេញពី Perth ហើយ​ដើរ​ទៅ​សណ្ឋាគារ​របស់​គេ​តែ​ម្នាក់​ឯង។

អព្ភូតហេតុស្នេហ៍ | PerthChimon Where stories live. Discover now