Part 17

124 10 2
                                    

[ប៉ុន្មានថ្ងៃកន្លងផុតទៅ]

"ស្លៀកពាក់ស្អាតយ៉ាងនេះ លោកមានកម្មវិធីមែនទេ?" Chimon សួរនៅពេលគេមកដល់ផ្ទះ ហើយឃើញ Perth ស្លៀកពាក់ស្អាត

Perth  ពាក់អាវរោមចៀមពណ៌ខ្មៅវែងនៅលើអាវយឺតកក្អមពណ៌លឿងនិងមានកន្សែង Burberry ដែល Ohm ផ្តល់ឱ្យគេជាអំណោយ។
"អូ! ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ Saint"

Chimon ដាក់កាបូបនិងឯសារនៅលើតុ "អូ.."

"នេះបងមិនបានប្រាប់អូនទេ?"

"អត់ទេ"

"សុំទោស! បង​ច្បាស់​ជា​គិត​ថា​បងបាន​ប្រាប់​អូន​រួច​ហើយ"

Chimon បានកាន់យកភីហ្សានិងសាច់មាន់បំពងមកផ្ទះព្រោះ Perth មិនបាននិយាយអំពីពិធីជប់លៀងណាមួយដែលគេកំពុងចូលរួមនោះទេ។ របាយការណ៏នៃការលក់ត្រូវបានចេញផ្សាយ ហើយវាពិតជាបានជោគជ័យដោយសារតែការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។ Chimon កំពុងតែចង់ជប់លាងជាមួយគ្នា។

"បងពិតជាសុំទោសណា..." Perth ដើរមករក Chimon ដើម្បីថើបថ្ងាសរបស់គេ។

តើគេអាចធ្វើអ្វីបានក្រៅពីការខកចិត្ត? គេមិនអាចបញ្ឈប់ Perth ពីការទៅបានទេ។

"វា​មិន​អី​ទេ" Chimon ញញឹម

"បង​នឹង​ព្យាយាម​ត្រឡប់​មក​ផ្ទះ​ឲ្យ​បាន​លឿន​ដើម្បី​ញ៉ាំ​ភីហ្សា​ដែល​នៅ​សល់​នោះ" Perth និយាយលួង

"លោកបើកឡានទៅមែនទេ?"

"ទេ Joong នឹងមកយកបងទៅ"

"រីករាយជាមួយពិធីជប់លៀងទៅ កុំបារម្ភពីខ្ញុំអីយើង​អាច​ញ៉ាំវានៅ​ថ្ងៃ​ស្អែកក៏បានដែរ"

"កុំបារម្ភយ៉ាងមិច? បើមុខអូនសេដបែបនេះ?"

"ខ្ញុំមិនសេដទេ" Chimon និយាយកុហកដែលធ្វើឱ្យ Perth សើច

"បេប៊ីតូចរបស់បងសេដហើយយយយយ" Perth ចាប់មុខរបស់ Chimon ដើម្បីថើបបបូរមាត់របស់គេ។ "និយាយ​វា​ម្តង​ទៀតទៅ!"

"អ្វី?" Chimon សួរនៅពេលដែល Perth ដកខ្លួនចេញពីគេ

"និយាយ​ថាអូនស្រឡាញ់​បង" Perth ទាមទារដោយទាញបបូរមាត់ខាងក្រោមរបស់ Chimon ដោយធ្មេញរបស់គេ

អព្ភូតហេតុស្នេហ៍ | PerthChimon Where stories live. Discover now