បន្ទាប់ពីអស់ម៉ោងបង្រៀនហើយថេយ៍ក៏ចាប់ផ្ដើមរៀបចំសម្ភារៈដើម្បីចេញទៅផ្ទះតែភ្លាមនោះស្រាប់តែមានសិស្សពាក់វែនតាម្នាក់ដែលទើបតែដូរចូលមកថ្មីព្រមទាំងអង្គុយបៀតមាត់បង្អួចបានសម្លឹងមើលមកគេហាក់បីដូចជាមានអ្វីចង់និយាយចេញមកហើយពេលដែលសិស្សគ្រប់គ្នាចេញអស់សិស្សនោះក៏មកឈរចាំថេយ៍ពីមុខថ្នាក់ព្រមទាំងនិយាយទាំងស្ទាក់ស្ទើរ
"លោកគ្រូគីម"
"មានការអ្វីឬ?"ថេយ៍ងាកមកសួរទាំងធ្វើមុខឆ្ងល់។
"ខ្ញុំឮសិស្សក្នុងសាលាថាលោកគ្រូសារភាពស្នេហ៍ប្រាប់សិស្សប្រុសម្នាក់ពិតទេ?"
"តាមតែពួកគេចុះតែលោកគ្រូចង់ប្រាប់ថាវាមិនពិតទេ"ថេយ៍និយាយបណ្ដើរក៏ស៊ូកសៀវភៅមួយក្បាលដែលនៅសល់ចុងក្រោយដាក់ក្នុងកាបូបបណ្ដើរដូចគ្មានអារម្មណ៍អីបន្តិច។
"ប្រាប់ពួកគេទៅថាលោកគ្រូស្អាតស្អំ"កម្លោះសង្ហារនៅតែសួរជជីករកឫសគល់ដដែលដល់ថ្នាក់ថេយ៍តបមិនចេញបានត្រឹមមើលមុខគេបន្តិចហើយក៏ដើរចេញបាត់ទៅទុកឲកម្លោះវ៉ែនតាឈរធ្មឹងបន្តិចតែក្រោយមកក៏ភ្ញាក់នឹងសម្លេងហៅ
" អាឆេយ៉ូ!ឈរដល់ណា៎ទៀត"សម្លេងស្រែកហៅពីក្រៅថ្នាក់ធ្វើឲកម្លោះដែលមានឈ្មោះថាឆេយ៉ូដើរចេញទៅបាត់។
ងាកមកមើលរាងល្អិតចង្កេះមួយក្ដាប់ឯនេះវិញដើរបណ្ដើរគិតបណ្ដើរពីវិធីរកចំណូលបន្ថែមបណ្ដើរព្រោះគេនិងស្វាមីគ្មានសាច់ញាតិដូចអ្នកដទៃទេហើយក៏គ្មានឱពុកម្ដាយដូចអ្នកដទៃដែរ គេទាំងពីរសុទ្ធតែធំធាត់ឡើងក្នុងសហគមន៍មួយកន្លែងដូចគ្នាគ្រាន់តែថាថេយ៍គេមិនសូវចាំពីអ្វីដែលធ្លាប់ឆ្លងកាត់ព្រោះការចងចាំគេបាត់បង់តាំងពីថ្ងៃជួបគ្រោះថ្នាក់ម្លេះដឹងខ្លួនមកក៏រៀបការមានកូនបាត់ទៅហើយដំបូងៗក៏មិនសូវទម្លាប់ដែរតែអ្វីដែលធ្វើឲគេឆាប់សាំខ្លួននោះគឺភាពកក់ក្ដៅនិងសម្លេងដ៏ផ្អែមល្ហែមដែលតែងតែចាំលួងលោមខ្លួនរហូតមកទើបធ្វើឲគេអ៊ុនចិត្តរហូតដល់សព្វថ្ងៃ។កុំពុងតែគិតរឿងដែលត្រូវដោះស្រាយសុខៗមេឃក៏ចាប់ផ្ដើមធ្វើភ្លេងផ្គរលាន់ឆ្វេចឆ្វាចគួរឲខ្លាចហាក់ចង់បន្លាចមនុស្សខ្លួនតូចឲភិតភ័យ។