~~ថ្ងៃថ្មី~~ព្រលឹមអុលមិនទាន់ជុងហ្គុកអង្គុយឆែកអាខោនរបស់ឆេយ៉ូដើម្បីតាមដានមើលថាគេមានបានចុចfollowថេហ្យុងឫក៏អត់ស្រួលគេឃើញដែរព្រោះខ្លួនចង់ដឹងរឿងដែលទាក់ទងនឹងថេហ្យុងដូចគ្នាតែចៃដន្យអីឃើញតែរូបអាប៉ិនេះផុសអួតតែហ្គីតាថ្មីរហូតគ្មានបានចុច follow ថេយ៍អីទេទើបបិតទូរស័ព្ទបោះលើពូកចោលគ្មានស្ទាក់ស្ទើ។
"ទឺង!!ទឺង"
ជុងហ្គុកទម្លាក់ទូរស័ព្ទបានបន្តិចស្រាប់តែលោតសារឡើងមកគេគ្រលែកទៅក៏ឃើញឈ្មោះអ៊ែលឡាផ្ញើរសារមក។
~~~ក្នុងសារ~~~
"ជុងហ្គុក!ហេតុអីមិនតបសារអូន"
" ....."
"បងកំពុងធ្វើអី?"
".... "
"អូនឃើញបងនៅសួនកាលពីម្សិលមិញ!ហេតុអីបងនៅជាមួយលោកគ្រូគីម"
" ......"សារដ៏វែងអន្លាយបានផ្ញើរមកជាហូរហែធ្វើឲជុងហ្គុកធុញទ្រាន់ស្ទើរតែទ្រាំមិនបានហើយចុងក្រោយគេក៏តបមួយម៉ាត់យ៉ាងខ្លី
"នាងជាអ្នកណា?ហេតុអីខ្ញុំត្រូវឆ្លើយ?"តបសារនាងរួចជុងហ្គុកក៏ចុចប្លុកនាងចោលដោយគ្មានស្ដាយស្រណោះគិតទៅអាម្នាក់នេះឈាមត្រជាក់សម្បើមណាស់ដំបូងក៏ធ្វើជាការពារទាំងដែលគ្មានក្ដីស្រឡាញ់ឲនាងសូម្បីបន្តិចបើគង់តែអស់ចិត្តជាមួយនាងដដែលចាំបាច់រាយមន្តស្នេហ៍ឲពួកនាងៗលង់ធ្វើអី?
+back Ella
បន្ទាប់ពីទទួលបានការតបដោយភាពអាម៉ាសព្រមទាំងអយុត្តិធម៌ធ្វើឲអ៊ែលឡាក្ដៅក្រហាយបោករបស់របរដែលនៅបន្ទប់ចោលស្ទើរតែខ្ទេចខ្ទីអស់គ្មានសល់។"ប្រាវ!!ប្រាវ!!"
"អា៎យ~~~ចន ជុងហ្គុកអូននឹងធ្វើឲបងបកក្បាលមករកអូនទាល់តែបាន"នាងមិនព្រមដាច់ខាតដែលត្រូវគេទាត់ចោលទាំងមិនបានធ្វើអីខុសអ្វីដែលសំខាន់គឺនាងពេញចិត្តគេ គេត្រូវតែក្លាយជារបស់នាងម្នាក់គត់ ទោះបីជាការឆ្លងកាត់រឿងគ្រែរបស់នាងមិនមែនជាលើកដំបូងតែចំពោះនាងគឺពេញចិត្តលើគេតែម្នាក់គត់នាងមិនអាចបាត់បង់គេទាំងបែបនេះឡើយ។