"តែខ្ញុំមិនទាន់ចង់រៀនទេ!ខ្ញុំចង់បបួលអ្នកគ្រូលេងហ្គេម!"សម្ដីជុងហ្គុកធ្វើឲថេយ៍ខ្មូរមុខផ្លុំខ្យល់ចេញពីពោះទាំងបង្ខំចិត្តគេទប់ណាស់ហេតុអីក្មេងនេះហៅគរបែបនេះរឺមួយគេចង់ធ្វើឲខ្លួនក្ដៅក្រហាយតែសុំទោសផងទោះជាថេយ៍ខឹងបន្តិចមែនតែក៏មិនបង្ហាញចេញមកក្រៅដែរ។
"តែខ្ញុំមកទីនេះគឺមកដើម្បីបង្រៀនប្អូនមិនមែនមកកំដរប្អូនលេងទេ"ថេយ៍និយាយមួយៗច្បាស់ៗចង់បញ្ជាក់ឲអ្នកចំពោះមុខយល់ពីសម្ដីរបស់ខ្លួនតែគិតឫថាក្មេងនេះស្ដាប់ហើយឈឺក្បាលជាមួយ។
"ហៅខ្ញុំប្អូន ប្អូន នឹងបងខ្ញុំប៉ុន្មានឆ្នាំ?មុខនឹងអស់ច្រើនហើយ23ឆ្នាំ !ខ្ញុំប្រាប់ចុះសម្ថភាពអ្នកគ្រូអាចខុសគ្នាជាមួយខ្ញុំតែអាយុវាមិនឆ្ងាយគ្នាទេ"ជុងហ្គុកនិយាយទាំងជឿជាក់ព្រោះបើតាមមើលរូងរាងដៃជើងពណ៍សម្បុរមិនដល់ផងមើលទៅឃើញគេរៀនឆ្នាំទីពីរមែនតែគេអាយុម្ភៃ22ឆ្នាំហើយកុំតែរៀនត្រួតថ្នាក់ទេកុំអីចប់ថ្នាក់យូរណាស់។
"ខ្ញុំមិនមែនក្មេងទេទោះជាមិនបានអាយុច្រើនណាស់ណាតែក៏25ឆ្នាំហើយដែរប្អូនគួរគោរពខ្ញុំជាគ្រូខ្លះ"ថេហ្យុង
"មិនបានហៅមី ឯណាហៅអ្នកគ្រូហើយតើ ខុសទៀត?"ជុងហ្គុកធ្វើជាសួរទោះដឹងថាថេយ៍មិនពេញចិត្តពាក្យដែលខ្លួននិយាយទៅកាន់គេក៏ដោយ។"ទម្លាប់ប្អូនចូលចិត្តនិយាយផ្ទុយមែនទេ?ខ្ញុំជាប្រុស!"
"ខ្ញុំមានបានថាជាស្រីពីពេលណា?គូថធំមែនតែគ្មានដោះទេ"ជុងហ្គុកសម្លឹងលើក្រោមព្រមទាំងនិយាយឲថេយ៍រឹងខ្លួនមិនស្មានថាមានមនុស្សប្រុសឈ្លើយបែបនេះ។
"ឈ្លើយចឹងតើបានជាគ្មានណាបង្រៀនបាន"ថេយ៍ខ្សឹបតិចៗបំណងឲជុងហ្គុកលឺ។
បន្ទាប់ពីក្រឡុកថេយ៍អស់ចិត្តហើយពេលនេះក៏ដល់ម៉ោងចូលរៀនមែនទែនហើយទោះជាគេចង់គេចទៀតក៏លេងបានហើយព្រោះថេយ៍ដាច់ខាតត្រូវតែបង្ខំឲគេរៀនឲទាល់តែបាន។
"យល់បានខ្លះទេ?បើកន្លែងណាប្អូននៅស្ទាក់ស្ទើរអាចសួរខ្ញុំបាន"ថេយ៍សួរទៅកាន់ជុងហ្គុកព្រមទាំងព្យាយាមយកចិត្តទុកដាក់សម្លឹងមើលចំណុចខ្វះខាតរបស់ជុងហ្គុកដើម្បីងាយស្រួលក្នុងការបំពេញវាឲបានល្អ។