"អ៊ំចាំងជូនដំណើរភ្ញៀវ!"និយាយតែប៉ុននេះហ៊ុនសុកក៏បង្វិលរទះចាកចេញមិនចង់ឃើញមុខស្រីដែលនៅចំពោះមុខ។
"ខាង ហ៊ុនសុកបងកុំចិត្តដាច់ពេក!"នាងស្រែកខ្សឹបៗមិនហ៊ាននឹងឲហ៊ុនសុកលឺតែគេនៅតែរវាសត្រចៀកលឺដដែលទើបតបទៅវិញឲសមចិត្តដែលឈឺកន្លងមក។
"ខ្ញុំមិនឈាមខ្មៅដូចជានាងទេ!ធ្វើបាបបានសូម្បីតែមនុស្សម្នាក់ដែលគ្មាមបំណងអ្វីក្រៅពីស្រឡាញ់នាង-តែក៏អរគុណហើយដែលផ្ដល់ឱកាសឲខ្ញុំបានដឹងថាមនុស្សបែបមិចទើបសាកសមនឹងខ្ញុំ"គេនិយាយចប់បម្រុងនឹងបង្វិលរទេះចេញពីបន្ទប់ទទួលភ្ញៀវស្រាប់តែឆេរ៉ាបោះប្រយោគមួយឃ្លាទាំងបង្ខំចិត្តទាញឲហ៊ុនសុកប្រញាប់បង្វិលរទេះមកប្រឈមមុខជាមួយនាងជាថ្មីម្ដងទៀតទាំងហួសចិត្ត។
"ខ្ញុំមិនចង់បានបងត្រឡប់មកវិញទេខ្ញុំគ្រាន់តែចង់បានសិទ្ធជាម្ដាយប៉ុណ្ណោះ!""នាង-និយាយថាម៉េច?សិទ្ធជាម្ដាយ?នាងនិយាយទៅកូនដែលនាងនិយាយគេឈ្មោះអី?បើនាងនិយាយត្រូវខ្ញុំនិងពិចារណាសំណើរមួយនេះ"ទាំងទឹកមុខទាំងពាក្យសម្ដីដែលហ៊ុនសុកនិយាយគឺខុសពីអ្វីដែលនាងរំពឹងទុកឆ្ងាយណាស់ព្រោះអតីតកាលនាងនឹងគេមានតែភាពផ្អែមល្ហែមមានតែភាពថ្នាក់ថ្នមតែពេលនេះវាជូរចត់បង្ខំឲនាងលេបភាពក្លាហ៊ានដែលតាំងចិត្តបង្ហាញចូលទៅក្នុងពោះវិញទាំងទាក់ទើ។
"បងក៏ដឹងថាអូនជួបកូនបានតែម្ដងទេ!អូនមិនសុំអ្វីទេហ៊ុនសុក ហ្អឹក~~អូនសុំត្រឹមមើលគេធំធាត់មិនប្រាប់គេថាអូនជាម្ដាយទេ!អូនសុំត្រឹមប៉ុណ្ណឹងបងអោយអូនមិនបានទេអ្ហេស៎~~"ម្ដាយឯណាដែលមិនស្រឡាញ់កូននោះ នាងគ្រាន់តែគ្មានជម្រើសកាលនោះសឹងតែសម្លាប់ខ្លួនម្ដងៗហើយតែដោយចិត្តរឹងមាំអូសទាញខ្លួនឯងឲប្រឆាំងនឹងព្រហ្មលិខិតមករហូត រហូតដល់ថ្ងៃដែលត្រូវមកជួបរឿងឈឺចាប់ម្ដងទៀត។
"នាងមិនខ្មាស់ខ្លួនឯងខ្លះទេអ្ហេស៎?ពេលនេះនាងមិនបាច់បារម្ភទេរស់នៅឲមានក្ដីសុខជាមួយនឹងកិត្តិយសគ្រួសារនាងទៀតចុះប្រពន្ធខ្ញុំមើលថែរគេបានល្អណាស់ល្អដល់ថ្នាក់មិនត្រូវការឲមនុស្សដូចជានាងមកនៅក្បែរ"លើកទីមួយហើយដែលគេមានអារម្មណ៍ថាខ្លួនឯងធ្វើបានល្អសម្រេចចិត្តបានត្រឹមត្រូវព្រោះតាំងពីដើមមកឲតែបម្រុងនឹងសម្រេចចិត្តលើរឿងអ្វីមួយដឹងតែយកក្ដីស្រឡាញ់និងក្ដីអាណិតមកបាំងមុខឲងងឹតងងុលតែលើកនេះគេសន្យានឹងខ្លួនឯងមិននាំរឿងឲខ្លួនឯងឈឺម្ដងទៀតឡើយ។
បន្ទាប់ពីដឹងដល់ឥទ្ធិពលនៃសម្ដីខ្លួនឯងថាអាចទម្លុះអ្នកខាងនោះបានហើយគេក៏ស្រែកហៅឲអ៊ំចាំងមកជូនដំណើរភ្ញៀវម្ដងទៀតដោយមិនសូម្បីងាកភ្នែកមកមើលអ្នកខាងនេះបន្តិចសោះឡើយទោះជានាងសឹងតែស្រក់ឈាមតាមភ្នែកហើយក៏ដោយ។