ភាគទី11:ស្រឡាញ់ខ្ញុំហេស៎?

286 24 0
                                    


បន្ទាប់ពីថ្ងៃសម្រាកបានកន្លងផុតទៅថេហ្យុងក៏ត្រូវចូលមកបង្រៀនតាមធម្មតាតែអ្វីដែលមិនធម្មតានោះគឺជុងហ្គុកគេខិតខំរៀនយកចិត្តទុកដាក់ជាងមុនទោះបីមិនទាន់បានមួយរយភាគរយតែក៏ជាការចាប់ផ្ដើមឆ្ពោះទៅរករឿងល្អដែរ។

"អ្នកគ្រូ!"អង្គុយរៀនសុខៗក្មេងសាច់ដុំក៏រំកិលខ្លួនមករកថេយ៍ព្រមទាំងហៅដោយសម្លេងសុភាពរាបសារសាកសមជាអ្នកថ្លៃថ្នូរ។

"បាទ"ថេយ៍ឆ្លើយទាំងឆ្ងល់ងើបមើលមុខគេព្រមទាំងចាំស្ដាប់ទាំងជ្រួយចិញ្ចើម។

"មើលមកខ្ញុំសង្ហាទេថ្ងៃនេះ?"ជុងហ្គុកសួរទាំងប្រឹងរុលមុខទៅកាន់តែជិតជាហេតុធ្វើឲថ្ពាល់ទាំងគូររបស់កម្លោះតូចឡើងក្រហមទាំងមិនដឹងខ្លួនគេមិនយល់ទេថាហេតុអីក៏ប៉ុន្តែក្រសែភ្នែកមួយនោះពិតជាគ្រោះថ្នាក់ណាស់សម្រាប់គេ។

"ហេ-ហេតុអីស-សួរបែបនេះ?"ដឹងទេថាក្មេងម្នាក់នេះបំភ័យគេសម្បើមណាស់។

"ឆ្លើយសិនមក"

"ក៏សង្ហារ"

"មែនហេ៎ស"?ជុងហ្គុកនៅតែបន្តសួរ។

"យ៉ាងម៉េចគ្មានកញ្ចក់ឆ្លុះទេហេ៎ស?"

"ហឺយ!តាមពិតទៅក៏បែបនឹងមែនហើយតែហេតុអីអ្នកគ្រូមិនដែលមើលមុខខ្ញុំចំអញ្ចឹងរឺមួយ---?"

"រឺមួយអ្វី?"ថេហ្យុងព្រិចភ្នែកញាប់ៗពេលអ្នកម្ខាងទៀតដាក់សម្ពាធលើគេដោយការរុញខ្លួនមកកាន់តែជិត។

"រឺមួយអ្នកគ្រូស្រឡាញ់ប្រុសក្មេងដូចជាខ្ញុំ!អ៎ចឹងតើបានជាថ្ងៃចូលរៀនដំបូងធ្វើជាដើរបុកខ្ញុំ ហឹសៗ"ជុងហ្គុកនិយាយដោយក្រសែភ្នែកលេបខាយព្រោះគេគិតបែបនេះខ្លះដែរនឹងឯងតែត្រូវថេហ្យុងឆ្លើយទាំងខិតមុខទៅជិតវិញធ្វើឲជិងហ្គុកសឹងតែធ្វើខ្លួនព្រោះអ្នកខាងនោះប្រែប្រួលលឿនពេកគេត្រៀមខ្លូនស្ទើរតែមិនទាន់ប៊ិសនឹងប៉ះមុខគ្នាទៅហើយ។

"សុំទោសផងខ្ញុំមានស្វាមីហើយ!ហើយខ្ញុំក៏គ្មានចំណាប់អារម្មណ៍លើប្រុសក្មេងអីដែរ"សម្ដីរបស់ថេយ៍ធ្វើឲជុងហ្គុកបាក់មុខមិនស្ទើរតែអ្វីដែលធ្វើឲគេគាំងខ្លួនមួយអន្លើនោះគឺថេហ្យុងប្រាប់ថាមានស្វាមីរួចហើយមិនពិតទេមែនទេ?តែទោះបីជាបែបនេះក៏ដោយក៏គេមិនចេះខ្វះពាក្យឆ្លើយឆ្លងដែរ។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now