"បើតាមអ្នកគ្រូគិតវាជាអារម្មណ៍អីទៅខ្ញុំពិតជាមិនដឹងទេ?"ជុងហ្គុកសួរទៅកាន់ថេយ៍ព្រមទាំងសម្លឹងចាក់ចូលទៅកាន់ភ្នែកគេយ៉ាងជ្រៅក្រសែភ្នែកទាំងពីរប៉ះគ្នាដូចជាចរន្ដឆក់ជុងហ្គុកព្យាយាមស្វែងរកពន្លឺនែក្ដីសង្ឃឹមតែវាទទេស្អាតដូចជាទឹកបរិសុទ្ធដែលគ្មានពណ៌យ៉ាងអញ្ចឹងគ្មានអ្វីទាំងអស់ក្រៅពីកែវភ្នែកភ្លឺថ្លាចែងចាំងមួយគូរដែលស្រទន់ដកចិត្តមិនរួច។"......"
មិនថាជុងហ្គុកព្យាយាមសម្លឹងយ៉ាងណាក៏គ្មានតម្រុយអ្វីទាំងអស់វាគឺទទេរស្អាតទើបគេដកក្រសែភ្នែកចេញបន្តិចហើយប្រឹងនិយាយត
"សម្រេចថាអ្នកគ្រូព្រមទេ?"
"លោកទៅចុះខ្ញុំអនុញ្ញាតិឲសម្រាកតែត្រូវជម្រាបលោកស្រីផង"
"មិនយល់ន័យដែលខ្ញុំនិយាយទេហេ៎ស?"ជុងហ្គុកបែរទៅជាស្រពាប់ទឹកមុខមួយរំពេចព្រោះថេយ៍មិនយល់ពីបំណងដែលគេនិយាយ។
"លោកចង់និយាយពីអ្វី?ចាំបាច់វែងឆ្ងាយធ្វើអីប្រាប់មក!"
"ខ្ញុំគ្មានគ្នាទេ!ក៏មិនសូវមានមិត្តជិតស្និតដែរអ្នកគ្រូទៅជាមួយខ្ញុំបានទេ?"ជុងហ្គុកចូលទៅជិតធ្វើភ្នែកភ្លឺសៗចង់ឲថេយ៍ទន់ចិត្តនឹងអ្វីដែលគេស្នើរសុំ។
"ខ្ញុំនឹងហេ៎ស"
"មិនបានទេហេ៎ស?"
"ត្រូវហើយ លោកក៏ដឹងខ្ញុំមានស្វាមីហើយមិនអាចធ្វើខ្លួនទំនេរបានទេឲគេឯងវាយតម្លៃបានទេ"ថេយ៍និយាយទាំងក្រែងចិត្តព្រោះនៅសុខៗគេក៏ទម្លាក់ទឹកមុខជាញឹកញយពេលដែលខ្លួនបដិសេធ។
"គ្រាន់តែទៅដើរលេងបន្តិចក៏មិនបានដែរហេ៎ស?"
"មិន-មិនបានទេ!"
"ពិតជាមិនបានមែនហេ៎ស?"
ជុងហ្គុកនៅតែព្យាយាមបញ្ជាក់ទាំងដែលថេយ៍មិនសូវហ៊ានប្រឈមនឹងក្រស៊ែភ្នែកជាមួយគេតែថេយ៍នៅតែបដិសេធមិនប្ដូរ។"ចឹងសុំទៅលេងផ្ទះអ្នកគ្រូមួយថ្ងៃមក!នៅផ្ទះអផ្សុកណាស់មិនដឹងថាគួរធ្វើអីទេ បានទេ អ្នកគ្រូ ណា៎~~"
"អឺ-ក៏បានតែចង់ទៅល្ងាចនេះមែនទេ?"
"បាទ"
"បើចង់ទៅមានលក្ខខណ្ឌមួយ-!"