ភាគទី12:ប៉ាមិនសមធ្វើជាប៉ាគេទេ

320 32 0
                                    

"យើងធ្វើបែបនេះដើម្បីអ្នកណា?ក៏មិនមែនព្រោះតែឯងទេហេ៎ស?បើឯងមិនធ្វើរឿងថោកទាបឲយើងខូចឈ្មោះទេយើងចាំបាច់អីធ្វើរឿងបែបនោះ?"លោកយ៉ូស្រេកដាក់កូនស្រីដោយសម្លេងមាំមិនមានប្រតិកម្មនឹងពាក្យសម្ដីអីទាំងអស់គាត់មិនបានយល់ឃើញដូចអ្វីដែលនាងបានគិតឡើយគ្រប់យ៉ាងដែលគាត់ធ្វើគឺត្រឹមត្រូវបំផុតហើយ។

"ល្អ!វាជាកំហុសខ្ញុំ"ឆេរ៉ាញញឹមខ្ជឹបមាត់ស្រក់ទឹកភ្នែកតក់ៗពាក្យដែលធ្វើឲនាងឈឺដូចគេចាក់នោះគឺប៉ានាងបានស្រែកថាវាជារឿងថោកទាប អ្ហឹក~~នាងឈឺព្រោះគាត់មើលងាយស្នេហារបស់នាងទាំងដែលនាងនិងហ៊ុនសុកធ្លាប់សុំក្ដីមេត្តាពីគាត់ហើយតែគាត់ទេជាអ្នកដែលបដិសេធមកដល់ពេលនេះនាងក៏នៅតែជាអ្នកខុសដដែលប៉ាគ្មានថ្ងៃមើលឃើញពីកំហុសខ្លួនឯងទេ។

"....."

"រឿងរបស់ខ្ញុំចាត់ទុកថាជារឿងថោកទាបទៅចុះតែហេតុអីក្មេងម្នាក់នោះមានកំហុសដែរប៉ាថាទៅ អ្ហឹក~~ប៉ាប្រាប់មកប៉ាមានបេះដូងទេ~~អ្ហឹក!!"សម្លេងស្រែកទៅដោយប្រឹងអស់ពីពោះស្របពេលដៃលូកទៅគាស់យកអ្វីម្យ៉ាងដែលស្ថិតក្នុងកាបូបបើកឡើងមុននឹងបោះវាឲខ្ទាតពេញឥដ្ឋធ្វើឲលោកយ៉ូស្រឡាំងកាំង។

"ស្អីរបស់ឯងនឹង?"

"ស្អីហេស៎!ប៉ាបានបញ្ជូនមនុស្សឲទៅសម្លាប់គីម ថេហ្យុងដែលជាសង្សារបស់បងប្រុសប៉ាបានឲមនុស្សទៅធ្វើបាបគេ ប៉ាព្យាយាមបំបែកស្នេហាដែលបរិសុទ្ធសមចិត្តប៉ាហើយមែនទេ?ពេលនេះបងប្រុសក៏រត់បាត់មិនដឹងថាសុខទុក្ខយ៉ាងណាស្រួលមិនស្រួលគាត់ខូចចិត្តដល់ថ្នាក់បាត់បង់សតិក៏ថាបានទើបមិនត្រឡប់មកឲប៉ាឃើញមុខបែបនេះប៉ាមិនសមធ្វើជាប៉ារបស់ពួកយើងទេ អ្ហឹក~~"

"ផាច់"សម្លេងទះមួយដៃលាន់ឡើងរំពងផ្ទៃអូហ្វីសធ្វើឲលោកយ៉ូដែលទះកូនហាក់គ្មានក្ដីញញើតទាល់តែសោះត្រូវហើយគាត់មិនបានខុសហើយក៏គ្មានថ្ងៃខុសដែរ។

"អ្ហឹក~~ប៉ាវាយខ្ញុំ អ្ហឹក~~!!មែនហើយចាប់ពីថ្ងៃនេះតទៅខ្ញុំលែងជាកូនប៉ាទៀតហើយខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើខ្ញុំលែងជាសត្វដែលនៅក្នុងទ្រុងទៀតហើយ"បន្ទាប់ពីត្រូវមួយកំផ្លៀងវាត់លើផ្ទាល់រួចឆេរ៉ាមិនអស់ចិត្តក៏បោះសម្ដីមុននឹងចង់ចាកចេញពីទីនេះចាកចេញពីកន្លែងដែលតែងតែធ្វើឲនាងមានសម្ពាធតែក៏ត្រូវលោកយ៉ូស្រែកកាត់ដំណើររបស់នាង។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now