ភាគទី19:ចុះមកក្រោមបន្តិច!!

358 38 7
                                    

"ជុងហ្គុក!!"ថេយ៍ហៅឈ្មោះគេទាំងខាំមាត់ញ័រតតាត់ពេលលឺសម្ដីអសុរសដែលជុងហ្គុកនិយាយពីហ៊ុនសុកទាំងដែលពាក្យអស់នេះគេខាននិយាយយូរណាស់មកហើយ
សុខៗគេក៏ចេញចរឹកបែបនេះមកទៀតធ្វើឲថេយ៍រឹតតែស្អប់ចរឹកបែបនេះរបស់គេ

"!!!!"

"លោកគ្មានសិទ្ធមកនិយាយពីស្វាមីខ្ញុំបែបនេះទេ!"

"ឲវាដឹងទៅថាខ្ញុំគ្មានសិទ្ធ!"ជុងហ្គុកញោចមាត់ញញឹមបង្ហាញពីភាពឈ្នះព្រោះគេអាចដឹងដល់គំនិតថេយ៍នៅពេលនេះ

"យ៉ាងណាក៏ខ្ញុំមិនអនុញ្ញាតិស្រាប់ហើយ!បើគ្រាន់តែភាសាសាមញ្ញលោកស្ដាប់មិនបានដែរមានន័យថាខ្ញុំមិនគួរមកនិយាយដដែលៗទេ"
ចប់សម្ដីថេហ្យុងដើរទង្គិចស្មារជុងហ្គុកទៅដោយគ្មានភាពរអា តែអ្នកណាទៅដឹងថាគេពេលនេះសឹងតែដើរលេងរួចហើយមិនថាកាយឬចិត្តវាស្រុតចុះទាំងព្រមតែប្រឹងរកដំណោះស្រាយមិនចង់ឲវាជំពាក់ក្លាយជាចំណងរឹត

"គ្រាំង!!!"
"!!!!!"
"ហ្អឹស!?"
ជុងហ្គុកយកអណ្តាតរុញនឹងសាច់ថ្ពាល់ខាងក្នុងទាំងសើចតិចៗបែបទប់អារម្មណ៍កុំឲជ្រុលខាំមាត់សង្កត់ចិត្តទាំងដែលទ្រូងញ័រប៉ប្រប់ចង់ចាត់ការឲថេយ៍រាងចាលតែក៏ធ្វើមិនបានព្រោះនៅគិតរឿងវែងឆ្ងាយ
_______
Tae's Home

តាំងពីនៅលើឡានរហូតចុះដល់មុខផ្ទះថេយ៍មានអារម្មណ៍មិនស្រួលទាល់តែសោះរាងកាយចុករោយគួរសមព្រោះតែត្រូវជុងហ្គុកលើកដាក់ពត់ពេនខ្លួនគេស្ទើរតែគ្រប់រូបភាពចំណែកឯចិត្តកំពុងតែគិតរាវរកដំណោះស្រាយមួយដែរប្រសើព្រោះរឿងនេះវាធ្វើឲគេកាន់តែច្របូកច្របល់ក្នុងចិត្ត ខ្លាចជុងហ្គុកធ្វើតាមសម្ដីដែលនិយាយ ខ្លាចហ៊ុនសុកទទួលយកមិនបានគេពិតជាសូមទោស ពិតមែនដែលធ្វើខ្លួនគួរឲខ្ពើមរអើមបែបនេះគេក៏មិនចង់ឲវាកើតឡើងដែរតែកែក្រែអ្វីមិនបាន បានត្រឹមបន្ទោសខ្លួនឯងមិនចេះចប់មិនចេះហើយតែប៉ុណ្ណោះ

"ថេយ៍!អូនមកដល់ហើយអ្ហេស៎?ថ្ងៃក្រោយកុំដើរមិនឲដំណឹងទៀតណាបងភ័យពិតមែនស្ទើរតែលួសព្រលឹងអស់ហើយ!"គ្រាន់តែបានមកដល់ផ្ទះភ្លេតហ៊ុនសុកញាប់ដៃបង្វិលរទេះឲកាន់តែចូលកៀកថេយ៍ដើម្បីបាននិយាយឲកាន់តែច្បាស់ទាំងចិត្តព្រួយបារម្ភពេញទ្រូង

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now