ភាគទី13:ជូនដំណើរភ្ញៀវ

284 27 2
                                    

      

       ~~ថ្ងៃថ្មី~~

ថ្ងៃថ្មីចូលមកដល់ថេយ៍ក៏ចូលមកបង្រៀនដូចរាល់ដងអីឡូវនេះជុងហ្គុកស្រួលបង្រៀនបណ្ដើរៗហើយគេលែងសូវឡេះឡោះដូចពីមុនហើយគ្រាន់តែមិនបាត់អាចរឹករបិលរប៉ោចនិយាយច្រើនរបស់គេតែប៉ុណ្ណោះ។

"ហ៊ុនសុកអូនទៅហើយ!"ថេយ៍ចូលទៅថើបថ្ពាល់ស្វាមីមួយខ្សឺតមុននឹងចេញទៅបង្រៀនដូចរាល់ដងហើយក៏មានហ៊ុនសុកចាំជូនដំណើរពីមុខផងដែរ។

"បាទ!ធ្វើដំណើរដោយសុវត្ថិភាពណា"

   +វិមានចន+

ដោយសារតែភាពរសាប់រសល់កាលពីយប់មិញក្រដេកលក់ទើបធ្វើឲជុងហ្គុកជ្រុលដេកដល់ថ្ងៃរះដល់ថ្នាក់ថេហ្យុងមកចាំជិតមួយម៉ោងហើយនៅតែគ្មានឃើញគេអើតមុខមកទៀតទើបដាច់ចិត្តសួររកបន្ទប់គេហើយឲអ្នកបម្រើទៅដាស់តែនាងក្រមុំដែលធ្លាប់ត្រូវជុងហ្គុកស្រែកសម្លុតជាញឹកញយភ័យរួញខ្លួនមិនហ៊ានចូលទើបជូនមកដល់មុខបន្ទប់ក៏ដាក់មេព្រូចបាត់ស្រមោលរកតែថេហ្យុងឃាត់មកជាប់។

"អេ៎ឈប់សិន!"

"ហ៊ឺយ!ដេកមិនដឹងម៉ោងរៀនសូត្រសោះ"

ដោយអស់ជម្រើសថេយ៏ក៏លើកដៃគោះទ្វារតែម្ដងតែគោះយូរហើយនៅតែគ្មានពន្លឺថានឹងគេក្រោកសោះទើបរុញទ្វាសាកមើលតែក៏ឃើញថាមិនបានចាក់គន្លឹះទើបជ្រុលដើរចូលដោយភាពក្លាហាន។

"ក្រឹក"សម្លេងបិតទ្វាវិញថ្នមៗគេមិនយល់ទេថាមកបំណងដាស់គេឲភ្ញាក់តែពេលចូលមកបែរជាខ្លាចគេភ្ញាក់ទៅវិញ។ថេយ៍រំកិលជើងដើរចូលមកកាន់តែជិតឃើញមុខគេកាន់តែគៀកក្មេងនេះពេលដេកលក់បែបនេះម្យ៉ាងដែរតើគួរឲក្នាញ់មែនទែន។មើលយូរៗថេយ៍ក៏ភ្ញាក់ខ្លួនគ្រលាស់ចេញពីការគិតផ្ដេសផ្ដាស់មុននឹងសម្រេចចិត្តថាដាស់គេតែម្ដង

"ជុងហ្គុក!ក្រោកឡើងនែ៎ថ្ងៃហើយណា៎ចង់ដេកដល់ស្មើរណាទៀត"ថេហ្យុងអោនទៅអង្រួនគេចុះឡើងៗព្រមទាំងព្យាយាមដាស់គេឲស្វាងដេកតែជុងហ្គុកបែរជាទាញភួយយកគ្របមុខហាក់បីដូចជាមានអ្នករំខានការគេងរបស់គេទៅវិញ។

"ជុ៎ ជុ៎!"ជុងហ្គុកជញ្ជក់មាត់ជាសញ្ជាធុញទ្រាន់ធ្វើឲថេយ៍ក្នាញ់ជាខ្លាំងចង់តែធាក់ឲធ្លាក់ពីលើគ្រែតើមកធ្វើចរឹកដូចកូនក្មេងទៅកើតថ្នាក់ថេហ៊ុនក៏មិនទ្រម៉ក់ដូចគេដែរ។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now