ភាគទី9:លាក់បាំង!!

334 34 0
                                    

ក្រោយចេញពីសួនកំសានមកជុងហ្គុកស្ងាត់មាត់ជ្រាបមិននិយាយរអ៊ូរទាំដូចរាល់លើកឡើយមានតែប្រឹងមួលម៉ូតូសឹងតែធ្វើឲអ្នកជិះពីក្រោយដែលមានមាឌស្ដើងប៉ើងទៅតាមខ្យល់ទៅហើយ។ចំណែកឯថេហ្យុងដែលជិះពីក្រោយប្រឹងទប់ខ្លួនឡើងរឹងឆ្គឺតកុំឲខ្យល់ផាត់ព្រោះតែតៃកុងជិះលឿនដូចហោះតែសួរថាហ៊ានប្រាប់គេទេ?ច្បាស់ជាអត់ហើយចុងក្រោយមានតែទ្រាំ។

"ងឺត!!!!!"

ស្នូចាប់ហ្រាំងម៉ូតូអូសកកិតនឹងដីលាន់ឡើងគួរសមធ្វើឲថេហ្យុងអុកក្បាលប៉ះជាមួយបឹងផែនខ្នងរាងក្រាស់ស្ទើរតែក្រឡកខួរ។
ថេហ្យយងក៏ប្រញាប់ដោះមួកប្រគល់ជូនម្ចាស់គេព្រមទាំងពោលពាក្យគួរសមផងដែរ
"អរគុណ!!!"
"..."
មិនបានទទួលការឆ្លើយតបជុងហ្គុកមួលចង្គូតម៉ូតូជិះចេញធ្វើប្រងើយដោយមិននិយាយគេគ្រាន់តែមើលមុខថេយ៍ហើយក៏ជិះចេញទៅបាត់ធ្វើឲថេយ៍គ្រវីក្បាលហួសចិត្តនឹងរឹកពារក្រអឺតក្រទមរបស់គេ។

"កើតមកជាអ្នកមានស្រួលមែន!គួរសមបន្តិចក៏មិនចេះ!ឆឺស!!"ស្រដីរួចក៏ទាញសោរមកចាក់របងចូលផ្ទះបាត់ដោយក្ដីរីករាយ។

"សួរស្ដី!"ថេយ៍បើកទ្វារភ្លាមក៏បន្លឺសម្លេងឲស្វាមីនឹងកូនបានដឹងជាដំណឹងភ្លាម។

"ម៉ាក់ៗមកហើយហេ៎ស"អាល្អិតហ៊ុនសុករត់មកទទួលថេយ៍ទាំងសើចពព្រាយ។

"បាទ!"

"អូនចង់ញាំអាហារដែលម៉ាក់ៗធ្វើ!អត់ចង់ញាំបស់គេទេអត់ងាញ់ផង"អាល្អិតប្រាប់ទៅកាន់ប៉ាតូចគេទាំងទឹកមុខជូរហូញព្រោះញាំអាហាគេអត់ត្រូវមាត់។

"បាទចាំម៉ាក់ធ្វើឲញាំ"ការពិតទៅថេយ៍ក៏មិនយល់ដែរថាហេតុអីថេហ៊ុនចេះតែហៅគេថាម៉ាក់ទាំងដែលគេជាប្រុស ប្រាប់តាមត្រង់ចុះគ្រាន់តែងើបដឹងខ្លួនពីមន្ទីពេទ្យភ្លាមដឹងថាខ្លួនឯងមានប្ដីមានកូនរួចក៏ភ្ញាក់ផ្អើលណាស់ទៅហើយ។

"អាក្បាលខូច!រករឿងប្រពន្ធប៉ារហូតកូនឯងនេះ"ហ៊ុនសុករុញរទេះចូលមកកាត់ចង្វាក់ពីនាក់ប៉ាកូនដែលកំពុងជជែកគ្នាយ៉ាងរីករាយ។

"Daddy ចាណែនអូនមែនទេនឹង?អ៊ែកៗ!!"អាល្អិតលានអណ្ដាតដាក់អ្នកជាឪពុកយ៉ាងច្រលើមធ្វើឲហ៊ុនសុកអត់ក្នាញ់មិនបានក៏ចូលទៅច្របាច់ថ្ពាល់គេលេងតាមចិត្តក្នាញ់។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now