ភាគទី5:ចាំមើលចុះ....!

249 21 0
                                    

"អូ៎!លោកឆយអ្វីដែលខ្ញុំបានស្នើរសុំមិនអីទេហេ៎ស?"ន័យរបស់អ្នកស្រីយ៉ារ៉ាគឺសម្ដៅលើការស្នើរសិទ្ធសុំយកថេហ្យុងធ្វើជាកុងត្រាឯងជនយែគាត់មិនទាន់បានស្គាល់មុខថេយ៍នៅឡើយទេ។

"ប្រាកដជាមិនអីហើយអ្នកស្រី!អូ៎និយាយអញ្ចឹងលោកគីម នេះគឺអ្នកស្រីចន យ៉ារ៉ាជាភរិយារបស់លោកប្រធានាធិបតេយ្យចន!អ្នកស្រីចនបាទនេះគឺលោកគ្រូ គីមថេហ្យុង"លោកឆយណែនាំទាំងញញឹមគាត់ត្រេកអរណាស់ដែលអ្នកស្រីយ៉ារ៉ាទាក់ទងមកហើយប្រាប់ថាពេញចិត្តនូវការបង្រៀនរបស់សាលាថែមទាំងទាមទាសិទ្ធកុងត្រាផ្ដាច់មុខឲកូនប្រុសពៅរបស់គាត់ទៀត។

"អូ៎សួស្ដីលោកគ្រូគីមខ្វះការគួរសមហើយដែលមិនបានគោរព"អ្នកស្រីយ៉ារ៉ាគ្រាន់តែដឹងថារាងតូចដែលឈរនៅម្ខាងជាលោកគ្រូដែលកូនគាត់ចង់រៀនជាមួយក៏ចូលទៅចាប់ដៃរាក់ទាក់មិនឲថេហ្យុងត្រៀមខ្លួនទាល់តែសោះ។

"ប-បាទមិនអីទេលោកស្រីកុំនិយាយបែបនេះអីខ្ញុំទេដែលខ្វះការគួរសមនោះ"គ្រាន់តែដឹងថាអ្នកនៅចំពោះមុខគឺជាកូនប្រធានាធិបតេយ្យភ្លាមថេហ្យុងភ្ញាក់ព្រឺតឱនគោរពម្ដងទៀតធ្វើឲអ្នកស្រីយ៉ារ៉ាញញឹម។

"លោកគីមយល់យ៉ាងណាចំពោះសំណើររបស់ខ្ញុំ?បើលោកយល់ព្រមស្អែកខ្ញុំនឹងឲមនុស្សទៅទទួលមកធ្វើកុងត្រានៅផ្ទះរបស់ខ្ញុំ"

"អ-អើសុំណើរអ្វីទៅលោកស្រី?"ថេយ៍ចាប់ផ្ដើមឡេឡឺព្រោះមិនយល់ន័យដែលអ្នកស្រីយ៉ារ៉ានិយាយធ្វើឲលោកឆយបកស្រាយភ្លាមៗ

"គឺបែបនេះណា៎លោកគ្រូគីម!អ្នកស្រីយ៉ារ៉ាស្នើរសុំចុះកិច្ចកុងត្រាធ្វើជាគ្រូបង្រៀនកូនប្រុសគាត់ផ្ដាច់មុខរយៈពេលមួយឆ្នាំ"

"មែនហើយលោកគីមយល់យ៉ាងម៉េចដែរចំណែកឯការទូទាត់លោកគ្រូអាចពិចារណាតម្លៃបានខ្ញុំមិនជំទាស់ទេ"មកតាមផ្លូវអ្នកស្រីយ៉ារ៉ាបន់ចង់ស្រួចមាត់ហើយធ្វើយ៉ាងម៉េចឲគ្រូនៅសាលាព្រមតាមសំណើរគាត់ព្រោះកូនប្រុសគាត់កែលែងឡើងហើយ។

"ជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលអ្នកស្រីបានផ្ដល់ឱកាសតែខ្ញុំសុំពេលពិភាក្សាជាមួយនឹងគ្រួសារសិនសង្ឃឹមថាអ្នកស្រីមិនថាអីទៅចុះ"ការពិតត្រេកអរណាស់ទៅហើយតែចិត្តនៅរារែកចង់សុំអនុញ្ញាតិពីប្ដីសិនតែចិត្តមួយទៀតខ្លាចក្រែងហ៊ុនសុកមិនអនុញ្ញាតទើបមានការស្ទាក់ស្ទើរ។

🎀ស្រទន់មន្តស្នេហ៍🎀Where stories live. Discover now