ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
..........
"បងហៅពួកខ្ញុំមកមានការអីមែនទេ"ជេគអង្គុយចុះភ្លាមសួរបងភ្លេត
"បើគ្មានការបងមិនអាចហៅពួកឯងមកទេមែនទេ"ហុីសុឹងសួរទៅកំពូលប្អូនទាំងបីទាំងអង្គុយចុះក្រេបតែដ៏ឈ្ងុយ
"មានឯណាគ្រាន់តែឆ្ងល់មានការអីសំខាន់បានអោយប្រញាប់មកបែបនេះតើ"ស៊ុននូដោយខ្លាចបងប្រុសអន់ចិត្តក៏រហ័សតបព្រោះពួកគេទាំងបីមិនងាយមកលេងបងគេទេ
"មែននិងបងធំកុំទាន់ខឹងទៅមើល"ជុងវ៉ុនកូនពៅប្រើស្នៀតកូនពៅបន្ទន់ចិត្តបងចូលទៅឱបដើមដៃបងភ្លាម
"ហុឹសៗបងមានទាន់ថាខឹងឯណា"ហុីសុឹងឃើញចរិកប្អូនពៅសើចដើមកតិចៗញីសក់លេងទៀតផងប្អូនគេគេមើលថែណាស់ទោះមិននៅជុំគ្នាតែគេបញ្ចូនកូនចៅតាមការពារពីក្រោយនិងក្នុងវិមានរហូត
"បានហើយចូលសាច់ការវិញពួកឯងទាំងបីគួរតែដឹងថាអាទិត្យក្រោយសមាគមន៍នៃគ្រួសារធំមានកម្មវិធីដេញថ្លៃមួយដែលអញ្ចើញចូលរួមដោយគ្រួសារធំៗក្នុងក្រុង"ហុីសុឹងនិយាយដោយម៉ត់ចត់់
"រឿងអីពួកខ្ញុំមិនដឹងនោះតែថាវាជាកម្មវិធីធំអញ្ចើញតែវិមានធំៗទេវិមានផ្កាបីទងពួកខ្ញុំគេមិនអញ្ចើញទេព្រោះធំមិនទាន់គ្រប់គ្រាន់ហើយពួកខ្ញុំក៏មិនចាប់អារម្មណ៍ដែលវាគួរអោយធុញ"ជេគនិយាយទាំងលើកពែងតែក្រេបតិចៗ
"បងទីពីរនិយាយត្រូវពួកខ្ញុំមិនចាប់អារម្មណ៍ទេអត់សប្បាយ"ស៊ុននូនិងជេគ ជុងវ៉ុគេមិនដែលចង់ចូលរួមកម្មវិធីនេះស្រាប់ហើយបងគេក៏មិនដែលចង់អោយចូលរួមដែលតែម្ដងនេះដូចចម្លែក
"បងដឹងពួកឯងមិនចាប់អារម្មណ៍តែបងចង់អោយពួកឯងចូលរួមកម្មវិធីលើកនេះព្រោះបងឮមកថាមានគ្រួសារមួយទើបមកពីប្រទេសជប៉ុនហើយក៏ចង់អោយប្រយ័ត្នខ្លួនជាងមុនផងដែលសត្រូវគ្រួសារយើងឥឡូវកំពុងសើុបពីពួកយើងហើយ"ហុីសុឹង
"តែពួកខ្ញុំមិនចង់ទៅទេ ចំណែករឿងសត្រូវចាំពួកខ្ញុំប្រយ័ត្នខ្លួនចុះ"ជុងវ៉ុន
YOU ARE READING
អំណាចគ្រួសារ
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ