Ep:17

528 81 18
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
បន្ទាប់ពីឃើញនិងដឹងពីដៃគូររៀងខ្លួនហើយពួកគេសម្លឹងមុខគ្នាបន្តិចឌឺលេងទៅណា

"បើចឹងពួកយើងចាប់ផ្ដើមតែម្ដងទៅសូមអញ្ចើញគូរទី1លោកសុងហ៊ុននិងលោកជេគមកឈរនៅកណ្ដាលដើម្បីនិយាយពីការភ្នាល់របស់ពួកលោកចំណែក2គូរទៀតអាចទៅឈរកន្លែងរងចាំដើម្បីមើលការប្រកួតបាន"ពិធីករនិយាយ សុងហ៊ុននិងជេគក៏មកឈរកណ្ដាលទីលានដើម្បីនិយាយលក្ខខណ្ឌ

"តើពួកលោកទាំងពីរភ្នាល់រឿងអ្វីដែលបាទចាប់ផ្ដើមពីលោកសុងហ៊ុនមុនបាទ"ពិធីករ

"គ្មានអីច្រើនទេសម្រាប់ខ្ញុំនោះបើសិនខ្ញុំឈ្នះលោកជេគមិនត្រូវគេចពីខ្ញុំហើយមិនត្រូវដេញខ្ញុំអោយនៅឆ្ងាយពីលោកឡើយ"សុងហ៊ុននិយាយទាំងញញឹមឮលក្ខខណ្ឌនេះហើយគឺថាមានហូរកញ្ចៀវជាខ្លាំងទោះមិនដឹងពួកគេជាអ្វីនិងគ្នាក៏ដោយតែមើលទៅលក្ខខណ្ឌសុងហ៊ុនច្បាស់ណាស់ពួកគេទាក់ទងគ្នាមិនខាន

"បងថាបងជេគយល់ព្រមលក្ខខណ្ឌដែលលោកសុងហ៊ុនដាក់អោយទេ"ជុងវ៉ុនដែលកំពុងនៅកន្លែងរងចាំក៏សួរទៅបងទីពីរខ្លួន

"បងជេគគាត់ដែលខ្លាចពីកាល"ស៊ុននូឮហើយជុងវ៉ុនងក់ក្បាលតិចៗជាការទទួលដឹង

"លក្ខខណ្ឌសុងហ៊ុនល្អបើជេគយល់ព្រមធានាការប្រកួតនេះសុងហ៊ុនប្រកួតទាល់តែឈ្នះ"ជេយ៍ដែលនៅកន្លែងរងចាំនេះក៏និយាយជាមួយប្អូនគេដែលលក្ខខណ្ឌសុងហ៊ុនគឺចំណេញ

"ត្រូវហើយបើបងជេគយល់ព្រមបងហ៊ុនគាត់មិនអោយឱកាសនេះអាសាបង់ទេគាត់ច្បាស់ជាចាប់ទាល់តែជាប់និង"នីគី

"យ៉ាងម៉េចដែលបាទលោកជេគតើលោកយល់ព្រមដែលទេបាទ"ពិធីករ

"ខ្ញុំមិនដែលខ្លាចស្រាប់ហើយខ្ញុំយល់ព្រម"ជេគនិយាយទាំងសម្លឹងមុខសុងហ៊ុនជាប់

"វ៉ាវពិតជាសមជាអ្នកខ្លាំងពិតមែន ចុះអ្វីទៅជាលក្ខខណ្ឌដែលលោកចង់ភ្នាល់នោះបាទ"ពិធីករ

"បើខ្ញុំឈ្នះក្នុងការប្រកួតនេះលោកសុងហ៊ុន អាន់ត្រាត្រូវតែឈប់តាមរំខានខ្ញុំជាដាច់ខាត"ជេគ សុងហ៊ុនឮហើយបានតែញញឹម គ្រាន់តែនិយាយចប់អ្នកនៅទីនោះហ៊ូរភ្លាម

អំណាចគ្រួសារWhere stories live. Discover now