ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
កម្លោះត្រកូលរេស្ទីនក៏បានមកដល់វិមានធំរបស់ពួកគេ"បើមិនហៅក៏មិនមកលេងបងដែលណ៎ពួកឯង"ចូលមកដល់ភ្លាមទទួលបានពាក្យស្វាគមន៍ពីបងធំរបស់ខ្លួនភ្លាម
"ហិ ហិក៏មិនចង់មករំខានក្ដីសុខបងធំនិងបងថ្លៃនិងណា"ជុងវ៉ុនមកអង្គុយក្បែរបងធំខ្លួនបញ្ចេញកាយវិការញិញក់ដាក់បងភ្លាមនិយាយអោយចំនៅមុខបងធំគេគឺដឹងតែចេញចរិកកូនពៅហើយហើយកាយវិការចឹងៗមុខអ្នកដទៃគឺមិនដែលអោយអ្នកដទៃឃើញឡើយ
"មិនមែនវក់ដើរលេងភ្លេចពួកបងទេដឹង"ជីណាដែលដើរសម្ដៅមករកពួកគេដែលកំពុងនៅក្នុងបន្ទប់ទទួលភ្ញៀវដោយមានអ្នកបម្រើស្រីដើរតាមពីក្រោយលើកទឹកនិងបង្អែមមកអោយគេទាំងបី
"អាល្អិតជុងវ៉ុនបងអាចនិយាយពាក្យនិងដាក់បានតែចំពោះពួកខ្ញុំគ្មានពេលដើរលេងទេការងារច្រើនសឹងអីហើយ"ជេគលើកទឹកមកផឹកផ្សើមកហើយនិយាយតបទៅកាន់ជីណាថាគេនិងស៊ុននូធ្វើការមិនមែនដើរលេង និយាយហើយជុងវ៉ុនងាកមកសម្លក់មុខភ្លាម
"កុំជឿពួកគាត់បងធំពួកគាត់ដើរលេងដូចតែគ្នានិង"ជុងវ៉ុន
"ពួកឯងធ្វើអីបងដឹងទាំងអស់និងមិនបាច់ទម្លាក់ទៅអ្នកណាទេ"ហុីសុឹងនិយាយទាំងអស់សំណើច តែបីនាក់នោះអត់សើចជាមួយទេពុងភ័យច្រើនជាង
"បង..បងដឹងអីខ្លះចុះ"ជេគជាមួយគ្រប់គ្នាអត់ខ្លាចទេតែបើជាមួយបងធំគេគេភ័យ
"គ្មានអីទេរឿងដើរលេងចូលក្លឹបប្រណាំងឡានអីនិងកុំសូវពេក"ហុីសុឹងលើកពែងកាហ្វេគេមកផឹកនិងនិយាយ
"បងដឹងតែប៉ុនហ្នឹងទេ"ស៊ុននូ
"ពួកឯងមានរឿងអីលាំងបាំងបងមែនទេបានសួរចឹង"ហុីសុឹងសួរទាំងចងចិញ្ចើម មើលទៅហុីសុឹងអត់ទាន់ដឹងរឿងពួកប្អូនៗគេមែន
"ទេគ្មានរឿងអីត្រូវលាក់បាំងបងទេ"ជេគតបទៅទាំងក្នុងទ្រូងធូរទ្រូងខ្សាក
"ល្អហើយកុំលាក់បាំងបងអោយសោះបើមិនចង់អោយបងបញ្ជូនពួកឯងទៅរស់នៅក្រៅប្រទេសដូចលើកមុន"ហុីសុឹង
កាលពីមុនគេលាក់បាំងរឿងច្រើនពីហុីសុឹងមិនអោយហុីសុឹងដឹងហើយរឿងទាំងអស់និងសុទ្ធតែរឿងធំទើបត្រូវហុីសុឹងដាក់ទោសបញ្ជូនអោយទៅនៅអាមេរិកបីឆ្នាំអោយទៅហាត់ទាហាននៅទីនោះ ពួកគេមិនចង់ទៅទៀតទេវេទនាណាស់ទម្រាំផុតបីឆ្នាំ
YOU ARE READING
អំណាចគ្រួសារ
Short Storyគ្រួសារធំៗទាំងអស់ប្រកួតប្រជែងគ្នាដើម្បីអំណាចប្រកួតប្រជែងគ្នាដើម្បីកិត្តយសតែខុសពីគ្រួសារធំមួយដែលមិនខ្វល់ពីអំណាចអ្វីឡើយទោះពួកគេជាគ្រួសារធំមានអំណាចក៏មិនខ្ចីប្រកួតប្រជែងសុំតែកុំប៉ះពាល់ដល់គ្រួសារគេទៅបានហើយ