Ep:13

550 76 2
                                    

ក្នុងសាច់រឿងនេះវាគ្រាន់ជាការប្រឌិតការតាក់តែងការស្រមើស្រមៃរបស់អ្នកសរសេរប៉ុណ្ណោះមិនមែនជារឿងពិតអ្វីឡើយសូមអានដោយការពិចារណា
........
"អ្នកនាងអេននី"នីគីនៅពេលមានមនុស្សហៅឈ្មោះក៏ងាកមើលស្រាប់តែឃើញអ្នកនាងម្នាក់ដែលខ្លួនបានជួបនៅក្នុងកម្មវិធី

"អូ៎!អ្នកនាងអេននីតើខ្ញុំស្រវ៉ាងភ្នែកមែនទេនេះអ្នកនាងដើរចូលក្នុងហាងខ្ញុំ"ស៊ុននូឃើញអេននីភ្លាមភ្ញាក់ផ្អើលតែម្ដងនេះសត្រូវគេចូលហាងគេទាំងដែលរាល់ដងដើរហួសរហូតសោះ

"តើចូលមិនបានមែនទេតែដូចមិនឃើញមានផ្លាកហាមផង"អេននីឮសុ៊ននូដៀមដាមខ្លួនបែបនេះក៏តបវិញភ្លាមតែតបបែបសុភាពព្រោះនីគីកំពុងឈរនៅនិងដែល(ដើម្បីប្រុស)

"មានឯណាតែខ្ញុំគ្រាន់តែឆ្ងល់រាល់ដងអ្នកនាងមិនដែលឃើញឈានជើងចូលហាងខ្ញុំម្ដងណាឡើយភាគច្រើនទៅហាងមិត្តរបស់អ្នកនាងនិងណាទើបចម្លែក"ស៊ុននូឮនាងឆ្លើយហើយសែនជ្រេញ

"អ្នកទាំងពីរស្គាល់គ្នាមែនទេ"នីគីឃើញពួកគេនិយាយគ្នាក៏សួរមើលទៅដូចស្គាល់គ្នា

"ចាស៎ពិតហើយលោកនីគីពួកយើងទាំងពីរស្គាល់គ្នាហើយស្និតស្នាលទៀតផង"អេននីមើលទៅនីគីដូចស្គាល់ស៊ុននូក៏ប្រឹងនិយាយយកល្អថាខ្លួននិងស៊ុននូស្គាល់គ្នាជិតដិតព្រោះមិញមកដល់ឮនីគីបបួលស៊ុននូទៅញុាំបាយថ្ងៃគេម៉េចនិងអាចអោយនីគីទៅជាមួយស៊ុននូតែពីរនាក់ទៅគេមិនព្រមអោយស៊ុននូកាត់មុខគេទេ

"អីគេពួកយើងទាំងពីរជិតដិតគ្នាយល់ច្រឡំទេដឹងនាងនិងខ្ញុំឃើញមុខគ្នារកតែទះគ្នាសោះថាមិត្តជិតដិតអរព្រោះនីគីនៅទីនេះដែលមែនទេមិនគួរសោះដើម្បីប្រុសសុខចិត្តមកធ្វើជាជិតដិតជាមួយខ្ញុំជ្រេញណាស់ឈប់បានឈប់ទៅ"ស៊ុននូឮហើយហួសចិត្តគេនិងជិតដិតជាមួយនាងម្នាក់និងហឺយមានការហត់ជាខ្លាំងដើម្បីប្រុស

"ឯង...ឯង"អេននីឮគេបំបាក់មុខខ្លួនកណ្ដាលមុខអ្នកដែលនាងចង់បានបែបនេះមួម៉ៅភ្លាមចង់លើកដៃទះស៊ុននូតែទ្រាំវិញព្រោះនីគីកំពុងមើលមុខខ្លួន

"ចង់ទះមែនទេទះមកបើចង់អោយនីគីឃើញឈប់សម្ដែងទៅហត់ណាស់ខ្ញុំអត់ទម្លាប់និងចរិករបស់នាងចឹងទេ"ស៊ុននូឈរឱបដៃលរមុខទៅឌឺចង់អោយនាងទះទៀតព្រោះគេចង់ដឹងថានាងហ៊ានអត់ចុងបញ្ចប់អត់ហ៊ាន

អំណាចគ្រួសារWhere stories live. Discover now