Ep:17 សុំទេាស

582 47 4
                                    

   +លុះមកដល់មន្ទីរពេទ្យ។ រាងក្រាស់បានបីរាងតូចយ៉ងលឿនចូលទៅក្នុង ពេលនេះរាងក្រាស់ពិតជាបារម្ភនឹងរាងតូចខ្លាំងណាស់ មិនដឹងជាហេតុអី អារម្មណ៌ដែលស្អប់ សងសឹកវាបានបាត់ទៅមិនដឹងជាពេលណានេាះ គឺវាបានជំនួសដេាយអារម្មណ៌មួយគឺអារម្មណ៌ខ្លាចបាត់បង់ ខ្លាចបាត់បង់អ្វីម៉្យាងដែលមិនចង់ឲបាត់។គ្រូពេទ្យបានរុញគ្រែពេទ្យមក បន្ទាប់មករាងក្រាស់ក៏បានដាក់រាងតូចនៅលេីគ្រែដេាយបានចាប់ដៃរបស់រាងតូច

   Ping: បងប្រុស..ខ្ញុំខ្លាច..ខ្លាចថាកូននឹងកេីតអី...(រាងតូចនិយាយខ្សេាយ ទាំងទឹកភ្នែកហូរ ព្រេាះថាឥឡូវនេះរាងតូចគេពិតជាខ្សេាយខ្លាំងណាស់)

   Meen: កុំខ្លាចអីណា...ជឿបងកូនយេីងនឹងមិនកេីតអីទេ...(រាងក្រាស់បាននិយាយដេាយញញឹមហេីយដៃខ្លួនទាំងពីរកាន់ដៃរាងតូច ចំណែកជេីងវិញប្រុងរត់តាមរាងតូច ព្រេាះថាពេទ្យកំពុងតែរុញរាងតូចចូលបន្ទប់សង្គ្រេាះបន្ទាន់)

   អ្នកគ្រូពេទ្យ: កុំចូលអីលេាក សុំការអនុញ្ញាតណា (រាងក្រាស់ប្រុងនឹងចូលក្នុងបន្ទប់សង្គ្រេាះបន្ទាន់ដែលតែត្រូវអ្នកគ្រូពេទ្យឃាត់)

   Meen: ហេតុអីក៏ខ្ញុំមានអារម្មណ៌ថាខ្លាចបាត់បង់យ៉ាងនេះ...ហិ...ហិ....(រាងក្រាស់បានមកអង្គុយចាំនៅកៅអីមុខបន្ទប់សង្គ្រេាះបន្ទាន់។ រាងក្រាស់បានយកដៃទាំងពីររបស់ខ្លួនមកខ្ទប់ក្បាល រួចឱនយំតិចៗ)

   Meen: អារម្មណ៌ដែលខ្ញុំតែងតែខ្លាច....ហេតុអីក៏ពេលនេះវាមានម្តងទៀត....អារម្មណ៌ខ្ញុំវាពិតជាខ្លាចខ្លាំងណាស់...ហិ...ហិ...ខ្លាចថានឹងបាត់បង់អ្វីម៉្យាង....(រាងក្រាស់ពេលនេះគេលែងរឹងមាំទៀតហេីយ អារម្មណ៌មួយដែលគេបានបំភ្លេចទៅហេីយ ឥឡូវបានមកម្តងទៀត)

    +លុះប្រហែល2hក្រេាយមកគ្រូពេទ្យជាច្រេីនក៏បាននាំគ្នាចេញពីបន្ទប់សង្គ្រេាះបន្ទាន់វិញ ។ រាងក្រាស់គ្រាន់តែឃេីញភ្លាមក៏បានរត់ទៅសួរយ៉ាងលឿន

    Meen: លេាកដុកទ័រ តេីគេយ៉ាងមិចហេីយ រួចចុះកូនក្នុងពេាះគេ សុខភាពល្អតេីមែនទេលេាកដុកទ័រ (រាងក្រាស់គ្រាន់តែមកដល់ភ្លាមក៏សួរយកៗតែម្តង មិនចាំតែលេាកដុកទ័រនិយាយអីមុខទេ)

 កំហឹងស្នេហ៌  វគ្គ1 ✅Where stories live. Discover now