Ep09

1K 107 5
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 09
˚˖𓍢ִ໋🌷͙֒✧˚.🎀༘⋆

/////

នៅតាមផ្លូវត្រឡប់មកផ្ទះរបស់ ហ្វូត, ជេមដែលជាអ្នកឌុប មិនខ្ចីមាត់រកនាយតូចសូម្បីមួយម៉ាត់ បើតាមមើលប្រហែលជានាយមិនទាន់បាត់
មានអារម្មណ៍មិនល្អនោះទេ

«Phi....ឈប់ត្រង់ចំណតឡានក្រុងនោះហើយ!» ហ្វូត គោះស្មានាយតិចៗ នៅពេលដែលនាយបើក គៀកនឹងមកដល់ចំណតឡានក្រុង ដែលនាយតូចតែងតែធ្វើមធ្យោបាយធ្វើដំណើរទៅវិញទៅមករាល់ថ្ងៃ

ជេម មិនមាត់នាយក៏ឈប់ម៉ូតូនៅកន្លែងដែល នាយតូចបានប្រាប់,ស្របពេលម៉ូតូឈប់ ជើងខ្លីៗក៏ចាប់ហក់ពីលើម៉ូតូរួចក៏ងាកទៅញញឹមស្រស់ដាក់នាយ

«អគុណ Phi ដែល...ជូនខ្ញុំមក!ទៅសិនហើយណា៎!» ហ្វូត ញញឹមតិចៗរួចរៀបនឹងបែរដើរចេញទៅហើយ ក៏ត្រូវនាយចាប់ទាញកាតាបពីក្រោយជាប់ ធ្វើអោយគេត្រូវងាកមកវិញ

«phi!»

«អោយទូរស័ព្ទមកណេះ!» ជេម មិននិយាយអ្វីច្រើន ក៏ បើកមួកកូបមករួចលាដៃចាំយកទូរស័ព្ទអ្នកម្ខាងទៀត ដែលធ្វើឡេងឡង់ៗបើកភ្នែកធំៗ ហាក់ភ្ញាក់ផ្អើលយ៉ាងអញ្ចឹង

«ហាស៎~? ទូរស័ព្ទខ្ញុំ? Phi..យក-»

«យើងថាអោយក៏អោយម៉ោ,យើងមិនចូលចិត្តនិយាយតដដែលៗ»ជេម និយាយតាងតឹងបន្តិច ទាំងទឹកមុខដែរមិនចេះញញឹមផងនោះ ហ្វូត ក៏បង្ខំចិត្ត ដោះកាតាបមកស្ពាយពីមុខរួចរូតបើកយកទូរស័ព្ទហុចអោយនាយទាំងស្ទាក់ស្ទើរ ប៉ុន្តែក៏ត្រូវភ្ញាក់ព្រើតពេលដែលនាយកញ្ឆក់យក

«......» ជេមមីណាយ កាលបើរបានទូរស័ព្ទ នាយក៏យកទៅចុចវាយអ្វីខ្លះមិនដឹង លឺសូរឡើងញាប់ឆ្មេរ ឯ ហ្វូត ក៏ឆ្លៀតអើតករមើលចង់ដឹងថានាយធ្វើអ្វីលើទូរស័ព្ទខ្លួនខ្លះប៉ុន្តែចង្រៃអីគេដាក់ screen អា Only look ទើបបានជាមើលមិនឃើញ។ បន្ទាប់ពីចុចអស់ចិត្តនាយក៏ហុចទូរសព្ទមកអោយម្ចាស់គេវិញ រួចបញ្ឆេះម៉ូតូបើកទៅយ៉ាងលឿនដូច The flash  ហ្វូត គេមិនយល់នឹងនាយម្នាក់នេះ ដែលយកគេដើរមួយថ្ងៃហើយមិនគិតនិយាយអ្វីមួយម៉ាត់ ដល់ពេលចចង់ទៅក៏ទៅបែបនេះ នាយពិតជាចម្លែកខ្លាំងណាស់

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now