Ep49

1.8K 167 60
                                    

វិទ្យាល័យអភិជន
<Little nerd>

Episode 49

////////

«គឺ....គឺអូនខ្លាចមានកូន!! ព្រោះបីដងហើយបងមិនដែលការពារនោះទេ...អូនខ្លាចណាស់!» ហ្វូត ពេបមាត់តិចៗជាហេតុធ្វើឱ្យរាងក្រាស់នាយក៏សើចទាំងអស់សំណើច

«ហឹស៎ៗ~ក្រែងពួកយើងជាគូដណ្ដឹងមិនអញ្ចឹង? តើអូននៅខ្លាចអ្វីទៀតហឹម៎~?» ជេម ច្បិតថ្ពាល់គេទាំងក្តីគ្រឺតខ្នាញ់ស្របពេលដៃម្ខាងទៀតក៏ឱបចង្កេះតូចជាប់ដើម្បីកុំឲ្យគេធ្លាក់ពីលើភ្លៅ

«ទេ~ប៉ុន្តែ-» ហ្វូត ក្រវីក្បាលតិចៗបញ្ជាក់ថាគេមិនបានភ័យខ្លាចនឹងរឿងនោះនោះទេ ប៉ុន្តែរៀបនឹងបកស្រាយទៅហើយស្រាប់តែត្រូវរាងក្រាស់នាយនិយាយកាត់

«បងស្រឡាញ់អូន ដូច្នេះបងនឹងទទួលខុសត្រូវលើអូនគ្រប់យ៉ាង កុំខ្លាចអីណា៎~អនាគតប្រពន្ធបង~~!!!!» ជេម អង្អែលក្បាលហ្វូតតិចៗ ទាំងពោលពាក់ផ្អែមល្ហែមទៅកាន់គេធ្វើឲ្យអាល្អិតនេះស្រាប់តែញញឹមខ្ចឹបមាត់ទាំងថ្ពាល់ក្រហមងាំង ដោយទ្រាំនឹងភាពគ្រឺតខ្នាញ់របស់នាយតូចមិនបាន ជេមក៏ចាប់កញ្ចឹងកររបស់ហ្វូតឱ្យអោនមកបន្តិចរួចក៏ប្រថាប់បបូរមាត់ជាមួយគ្នាម្តងទៀតទាំង
ក្តីស្រឡាញ់រៀងៗខ្លួន  ហ្វូតលើកដៃឱបកររបស់រាងក្រាស់ហើបមាត់តិចៗដើម្បីផ្ដល់ឱកាសឲ្យអណ្ដាតរបស់ដៃគូម្ខាងទៀតសូមចូលមកក្នុងក្រអូមមាត់ស្រង់ជញ្ជក់ក្រេបរសជាតិពីគ្នាទៅវិញទៅមក.....

ក្រាក❗❗

«អាជេ-»

«Shi* ឯងធ្វើស្អី?» ហាន់
នាយបើកទ្វារមកចំពេលឃើញភ្លាមស្រាប់តែភ្ញាក់ប្រើត្រូវលើកដៃបាំងភ្នែកទាំងស្លន់ស្លោ មិនគួរណាគេមកទាន់ឃើញរូបភាពស្រស់ៗបែបនេះនៅនឹងមុខនោះទេលោកអ៊ើយ

«មានភ្នែកទេហាន់? » ជេម ដកមាត់ចេញពីរាងតូច ងាកទៅនិយាយជាមួយមហាហមិត្តទាំងធុញទ្រាន់ ចេះមកកាត់សង្វាក់ទៅរួច សំខាន់សួរចេញមកធ្វើដូចជាមិនបានឃើញយ៉ាងអញ្ចឹងទាំងដែលភ្នែកបើកធំៗមើលសកម្មភាពគេអម្បាញ់មិញនេះនៅឡើយសោះ....

 ೀ⋆。វិទ្យាល័យអភិជន ☆𝒍𝒊𝒕𝒕𝒆 𝒏𝒆𝒓𝒅ᵎᵎ 𓍢ִ໋🀦  Where stories live. Discover now