#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់
__សោតវិមាន
សម្លេងសន្ធឹកឡានជាច្រើនបើកមកដង្ហែរគ្នាឮលាន់ពេញសោតវិមាន ជាហេតុធ្វើអោយម្ចាស់សោតវិមានក៏ដូចជាអ្នកបម្រើជាច្រើនឈរត្រៀបត្រាដូចជាដឹងថាអ្នកមកដល់ជាអ្នកធំដុំ
"សួរស្តី ពួកយើងខានជួបគ្នាយូរហើយ"ម្ចាស់លោតវិមានក៏ធ្វើការរាក់ទាក់ទៅកាន់ភ្ញៀវតាមបែបទម្លាប់ប្រពៃណីលោកខាងលិច
"បាទ ក៏យូរគួរសមដែរ លោកគីម សាន់ត្រូអេឡិចសាន់ដឺ"ម្ចាស់កាយជាភ្ញៀវក៏ធ្វើការគោរពតបទៅវិញជាការគួរសមតាមឋានះម្ចាស់ផ្ទះមានវ័យបងខ្លួន
" សូមអញ្ចើញចូលមកខាងក្នុងសិនអង្គម្ចាស់"អ្នកជាប្រពន្ធម្ចាស់វិមានបានចេញមកអោនគោរពបន្តិចរួចអព្ជើាញភ្ញៀវឋានះធំអោយចូលខាងក្នុង
"អគុណណាស់ ! អ្នកស្រីមិនបាចគួរសមដល់ថ្នាក់នេះទេ"កាយសង្ហារអ្នកជាភ្ញៀវហាក់និយាយមិនអោយកោតក្រែងគេ តែបើតាមទឹកមុខនិងកាយវិការក៏ដឹងណាស់ទៅហើយគេចង់បានបែបណា
"ហាស ហា !លោកនេះមកមិនអោយយើងដឹងមុនសោះ ។ ជាហេតុធ្វើអោយយើងមិនបានត្រៀមអ្វីសម្រាប់ស្វាគមន៍នៅការមកដល់របស់លោក"ម្ចាស់វិមានបានត្រឹមនិយាយបន្លប់ ស្ថានភាពនេះ
" មិនបាចចាំរៀបចំអ្វីនោះទេ ! យើងមកនេះគ្រាន់តែមកយកសន្យាដែលបានព្រមព្រៀងគ្នារវាងឪពុកយើងនិងឪពុកលោកប៉ុណ្ណោះ"ភ្ញៀវសង្ហារនិយាយទាំងសង្កត់សម្លេងច្បាស់ៗ កែវភ្នែកមាំហាក់អោយម្ចាស់សោតវិមានបានដឹងថាគេនិយាយយកជាការ។ ឯពីអ្នកប្តីប្រពន្ធបានត្រឹមមើលមុខគ្នាដោយការព្រួយចិត្ត តែក៏មិនអាចបដិសេដអ្វីបានក្រៅពីងក់ក្បាល់ទទួលព្រម__សាលារៀន
ស៊ូនូកម្លោះសង្ហារប្រចាំសាលាបានដើរចូលថ្នាក់រៀនតាមទម្លាប់និងភាពក្រអើតក្រទមតាមបែបគេជាកូនអ្នកមាន ដោយមានមិត្តភក្តិ ពី បី នាក់ដើរតាមមកជាមួយគ្នា
"ស៊ូនូ "កំពុងដើរសុខៗស្រាប់តែសម្លេងស្រួយស្រឹបរបស់ក្មេងស្រីម្នាក់បន្លឺឡើង ។តែវាមិនបានធ្វើអោយស៊ូនូមានការភ្ញាក់ផ្អើលរឺងាក់ទៅមើលនោះទេ
" អេ សង្សារឯងហៅហើយ ! ហេតុអីក៏មិនឆ្លើយតបនាង"មិត្តម្នាក់និយាយឡើង
" គ្មានអីនោះទេ! យើងប្រញាប់ចូលថ្នាក់រៀន"ស៊ូនូមិនបានឆ្លើយតបអ្វីទាំងអស់ក្រៅពីចូលថ្នាក់រៀនរបស់ខ្លួន
" បង ហេតុអីអូនហៅ ! មិនឆ្លើយតបនិងអូន"ស្រីស្រស់ហាកមិនសុខចិត្តរត់មកតោងដៃស៊ូនូអោយបែរមកមើលខ្លួន
" គ្មានអ្វីនោះទេ ខ្ញុំត្រូវចូលរៀនហើយ "ស៊ូនូមិននិយាយអ្វីច្រើនប្រឹងបេះដៃស្រីស្រស់ចេញទាំងកាយវិការសោះអង្គើយ
" អូនមិនអោយទៅ បើបងមិននិយាយហេតុផលជាមួយអូន ! ហេតុក៏ខឹងគ្មានហេតុផលបែបនេះ"ស្រីស្រស់មិននៅស្ងៀមប្រឹងស្រែកឡើង ជាហេតុធ្វើអោយសិស្សក្នុងថ្នាក់ហាក់ក្រឡេកមើលមកនាងគ្រប់គ្នា
"ហឹស ខឹងស្អីហេស ! នាងលែងចាំទង្វើរនាងធ្វើយប់នោះហើយរឺ"ស៊ូនូងាក់ទៅញញឹមទាំងជូជត់ទៅកាន់សង្សារ ហាក់អោយនាងបានដឹងថាគេឈឺចាប់យ៉ាងណា តែគេក៏មិនអាចនិយាយអ្វីព្រោះចង់រក្សារកេរ្តិ៍ឈ្មោះអោយនាងក៏ដូចជាគេខ្លួនឯងដូចគ្នា
" រឿងយប់អូនសុំទោស ! តែវាក៏មិនគួរអោយបងខឹងហួសហេតុដោយសាររឿងនោះចឹងដែរ"នាងនិយាយទាំងធម្មតា ហាក់ដូចជាគ្មានរឿងអ្វី
"ហឹស ធម្មតា"ស៊ូនូសើចដាក់ទាំងជូជត់
__ស្រមៃទៅកាល់ពីយប់នោះ
ស៊ូនូជាមួយមិត្តភក្តិគេបានណាត់គ្នាមករាំលេងក្នុងក្លឹបរាត្រី ! វាក៏ជាពេលចៃដន្យបន្ទាប់ពីគេអង្គុយផឹកមួយសន្ទុះក៏បានដើរទៅបន្ទប់ទឹក វាក៏ជូនពេលគេក្រលេកឃើញសង្សារខ្លួននៅក្នុងបន្ទប់ជាមួយមនុស្សប្រុសមិនស្គាល់ម្នាក់។ ដោយហេតុថាគេបារម្ភពីសង្សារក៏រត់ទៅទាញនាងចេញពីបុរសនោះ
ព្រោះគិតថានាងត្រូវគេបំពាន់
" អេននី !ឯង "ដឹប"ស៊ូនូក៏បានទាញនាងចេញរួចក៏ហក់ទៅដាល់បុរសម្នាក់នោះមួយដៃ
" បងធ្វើឆ្កួតស្អីនិង "នាងជាសង្សារក៏ស្រែកដាក់ទាំងខឹងសម្បា
" នេះបងការពារអូនហើយ អូនស្រែកដាក់បង"ស៊ូនូសួរទាំងហួសចិត្ត គេបារម្ភពីនាងគេខុសរឺ
" យើងមិនទាន់ធ្វើអ្វីនាងទេ ! "ប្រុសវ័យរាងចាស់បន្តិចនិយាយប្រាបទៅកាន់ស៊ូនូទាំងមុខមាំ
"អាចង្រៃ ឯងនាំសង្សារយើងមកហើយថាគ្មានរឿងស្អីចឹងនោះ"ស៊ូនូកព្ច្រោលស្រែកហក់រកទៅវ៉ៃគេម្តងទៀតតែក៏ត្រូវគេចាប់ជាប់អូសកាយស៊ូនូចាប់ទៅខ្ទប់និងជព្ជាំង
" ឯងជាស្អីត្រឹមក្មេងមិនទានគ្រប់អាយុប៉ុណ្ណោះ មានសិទ្ធស្អីមកស្រែកជេយើង"គេចាប់ច្របាច់ក ស៊ូនូកាន់តែខ្លាំង ភ្នែកឡើងក្រហមហាកដូចជាខឹងខ្លាំងណាស់
" អួយ លែងយើងអាចង្រៃ"ស៊ូនូប្រឹងបេះដៃគេចេញពីក តែហាកដូចជាគ្មានប្រសិទ្ធ
"បានហើយលោក កុំធ្វើអ្វីគាត់អី"អេននីក្រោយឃើញសង្សារត្រូវបែបនេះបានត្រឹមស្រែកឃាត់
"ពួកឯងអូស នាងចេញពីបន្ទប់យើង! ហើយកុំអោយយើងឃើញមុខនាងតទៅទៀត មនុស្សស្រីដែលគ្មានកេរ្តិ៍ខ្មាស់បែបនេះ"
"បាទ លោក"ពួកគេអោនគោរពរួចចាប់អូសនាងចេញទៅបាត
" អឹស មនុស្សចង្រៃ"ស៊ូនូបន្ទាប់ពីត្រូវគេព្រលែងអោយមានសេរីភាព ក៏ចាប់អង្អែលក ខ្លួន ជេគេទាំងមុខស្មួរ
"ចង់ទៅណា ! អ្នកណាអនុញ្ញាតអោយឯងចេញទៅ"កាយសង្ហារក្រោយឃើញមនុស្សខ្លះមិនស្គាល់ទាបខ្ពស់រកដើរចេញទៅក៏ស្រែកឡើង
"យើងអស់ការជាមួយលោកហើយ"ស៊ូនូនិយាយទាំងមិនពេញសម្លេង
"ហឹស ! ឯងជាអ្នកចូលមកកន្លែងយើងបង្កជារឿង ហើយគិតថារួចខ្លួនរឺ ឯងត្រូវតែអ្នកជំនួសនៃយប់នេះ"ថារួចនាយសង្ហារវ័យរាងចាស់តែមិនចាស់ជ្រុលពេកចាប់ស៊ូនូបោះក្រវាត់ទៅលើគ្រែគេងឃីសាយធំ
"លែងយើងទៅ !លោកចង់ធ្វើអី"ស៊ូនូឃើញស្ថានភាពមិនស្រួលចាប់ផ្តើមភ័យខ្លួនរត់រកផ្លូវចេញ
"យើងប្រាប់ហើយ ! ឯងជាអ្នកចូលមកក៏ត្រូវតែជាអ្នកជំនួសក្នុងយប់នេះ"
"ទេ យើងមិនធ្វើទេ ! លែងយើងទៅ ឪពុកយើងមានលុយចង់បានប៉ុណ្ណាក៏បាន"ស៊ូនូចាប់ភ័យខ្លួនប្រឹងនិយាយទាំងញាប់មាត់
" ឯងគិតថាមានសិទ្ធតវា៉ និងយើង"កាយសង្ហារញញឹមទាំងកំណាចរួចក៏ចាប់ផ្តើម......
"អត់ទេ អាយ ! លែងយើង"អ្នកអានយល់យ៉ាងណាដែរចំពោះសាចរឿងនេះ..... (សុំទោសផងសម្រាប់កំហុសឆ្គង)🙏
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Romanceស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?