ភាគ៤

572 58 4
                                    

#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់

ភាគ៤

   ___ព្រឹកព្រលឹមនៅក្នុងដែនសមុទ្រសាហា៉រ៉ាប្រទេសអេហ្សីបដែលគឺជាប្រទេសលី្បល្បាញជាងគេនៅសម័យបុរាណ និងមានវិមានមួយចំនួនដ៏ល្អឯក។
ប្រទេសនេះក៏ជាប្រទេសដែលល្បីល្បាញខាងអរីធម៌បុរាណ វប្បធម៌ និងមានបូនីយស្ថាននីលពិភពលោកដ៏ល្បីល្បាញរាប់បញ្ចូលទាំងហ្គីហ្សាពីរ៉ាមីតដ៏អស្ចារ្យ និងហ្គីហ្សាស្ពីនដ៏ធំ។ ខាងត្បូងទីក្រុងលុចសឺរមានវត្ថុបុរាណដែលសល់ពីសម័យបុរាណច្រើន ដូចជាប្រាសាទការណាក់ និងជ្រលងភ្នំរបស់សេ្តច។ ប្រទេសអេហ្សីបគឺជាប្រទេសដែលមើលទៅ ធំទូលាយនៃនយោបាយដ៏សំខាន់និងវប្បធម៌ជាតិនៃអាស៊ីខាងលិច។ជាងនេះទៅទៀតប្រទេសនេះមានប្រពៃណីទំនៀមទម្លាប់រៀបអាពាហ៍ ពិពាហ៍ បុរសអាចយកប្រពន្ធបានច្រើនដោយស្រប់ច្បាប់និងប្រពន្ធជាកម្មសិទ្ធរបស់ប្តីជាដាច់ខាត់ផងដែរ។
     ចូលមកសាចរឿងវិញ ស៊ូនូភ្ញាក់ពីគេងទាំងមមីមមើល ព្រោះមិនគិតស្មានសោះថាប្រុសចាស់នោះដាក់គេទាល់តែសន្លប់បែបនេះ
"ហ៊ឹម "ស៊ូនូងើបឡើងស្ងាប់ទាំងមិនទានអស់ងងុយ
"នេះយើងនៅទីណាទៅ"ក្រលេកចុះឡើងស្រាប់តែឃើញខ្លួនឯងនៅក្នុងបន្ទប់ទំទូលាយតែម្នាក់ឯង
" នេះយើងមកដល់តាំងពីស្មើមាណទៅ គ្មានចាំស្អីសោះខួរនេះ"ស៊ូនូនិយាយម្នាក់ឯងទាំងធីងធោង រួចក៏ប្រឹងងើបខ្លួនឡើងទាំងលំបាកដើរចូលបន្ទប់ទឹក

បន្ទាប់ពីសម្អាត់ខ្លួនហើយរួចរាល់ចេញពីបន្ទប់ទឹកមកក៏ឃើញមានខោអាវមួយឈុតរួចជាស្រេចសម្រាប់អោយគេផ្លាស់ប្តូរនាពេលបន្តិចនេះ
  "ក្រាក់"ទ្វាបើកឡើងដោយស្នាដៃស៊ូនូ គីម បន្ទាប់ពីចាត់ចែងអ្វីហើយរួចរាល់
"អនាគត់ភរិយា"
"អីយ៉ាស "ស៊ូនូភ្ញាក់អោយព្រឺតគ្រាន់តែបើកទ្វាមកឃើញអង្គរក្សពីបីនាក់ឈរចាំរួចជាស្រេចនៅមុខបន្ទប់
"ពួកលោកហេតុអីក៏នៅទីនេះ ! ចុះឯណា"ស៊ូនូក៏សួរឡើងទាំងងេមងាម តែគេដូចជាមិនឃើញប្រុសឆ្កួតកាមនោះចឹង
"អង្គម្ចាស់លោកបានចេញដំណើរទៅរាជដំណាក់តាំងពីមកដល់ម្លេសទាន"អង្គរក្សម្នាក់ក្នុងចំណោមនោះឆ្លើយតបឡើង
"ចុះ ទីនេះមិនមែនទេរឺ"ស៊ូនូសួរទាំងឆ្ងល់
"ទីនេះជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវបរទេសមកដំណើរកំសាន្តក៏ដូចជាស្នាក់នៅ"
"ចុះបើចឹងហេតុអីក៏មិនយកយើងទៅអោយដល់តែម្តងទៅ"
"អង្គម្ចាស់លោកមានការប្រញាប់ខ្លាំងមិនអាចនាំអនាគត់ភរិយាទៅបានទេ ! តែនៅពេលពួកយើងជូនដំណើរអនាគត់ភរិយាទៅដល់ពាក់កណ្តាល់ផ្លូវអង្គម្ចាស់និងមកទទួលអនាគត់ភរិយា"
"ចឹងទេរឺ"ស៊ូនូក៏អស់ចម្ងល់ អង្គរក្សក៏នាំទៅពិសារអាហារពេលព្រឹកមុននិងធ្វើដំណើរក៏សែនវែងឆ្ងាយ
" ពួកលោកនាំយើងមកទីនេះធ្វើអ្វី"ស៊ូនូហាកចម្លែកបន្តិច សម្លឹងមើលទៅកាន់វាល់ខ្សាច់ដ៏ធំល្វឹងល្វើយបូករួមជាមួយសត្វអូដ្ឋ ពីបីក្បាល់។
"ពួកយើងត្រូវធ្វើដំណើរទៅកាន់រាជដំណាក់របស់អង្គម្ចាស់"
"ចុះ ឯណាឡាននោះ! នេះកុំប្រាប់យើងថាត្រូវជិះ សត្វអូដ្ឋនេះទៅណា"នេះយ៉ាងមិចនិង គេទើបតែមកដល់ហត់និងរឿងយប់មិញមិនទាន់បាត់ផងប្រុងអោយគេជិះអូដ្ឋនៅកណ្តាល់វាល់ខ្សាច់ក្តៅហួតហែងនេះចឹង ទេគេមិនសុខចិត្តទេមនុស្សចង្រៃនោះចង់ធ្វើបាបគេច្បាស់ណាស់
"បាទដោយសារផ្លូវមិនអាចធ្វើដំណើរដោយឡានរឺឧទ្ធម្ភាគចក្របានទេ សូមអញ្ជើញអនាគត់ភរិយាយាងឡើង"អង្គរក្សស្លៀកពាក់តាមបែបស្រុកតំបន់ចាប់ទ្រស៊ូនូឡើងអោយជិះសត្វអូដ្ឋនោះចេញទៅ
  ការធ្វើដំណើរប្រព្រឹត្តទៅយ៉ាងរលូនក្រោមសភាពអស់ខ្យល់មើលមិនយល់របស់ស៊ូនូ
" ហឺ ដល់ហើយរឺនៅ យើងហត់ណាស់"ស៊ូនូនិយាយទាំងធ្លាក់ញើសជោគខ្លួន
"នៅទេទាន "អង្គរក្សតបទាំងចង់សើចបន្តិចក៏អាណិតបន្តិច នេះម្ចាស់ពួកគេលេងជ្រុលពេលទេដឹង អោយក្មេងប្រុសសាចសខ្ចីថែមទាំងទើបតែធ្វើរឿងនោះពីយប់មិញហើយទៀត។បណ្តោយអោយមកជិះអូដ្ឋកណ្តាល់វាលខ្សាច់ហួតហែង ដែលធាតុពិតក៏អាចធ្វើដំណើរដោយឡានបានសោះ។
"យូរម្លេស យើងសឹងតែដាច់ខ្យល់ហើយ ! ប្រុសឆ្កួតនោះចង់ធ្វើបាបយើងច្បាស់ណាស់"ស៊ូនូនិយាយទាំងខឹង ចាំមើលគេនិងសង់សឹកវិញមិនខាន់
"នៅទេ បាទ"
ធ្វើដំណើរកាន់តែយួរទៅកាន់តែពិបាកទៅព្រោះតែក្តៅខ្លាំងនៅតំបន់បែបនេះ។ ហើយមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់មាត់ទន្លេនីល
"ពួកលោកពេលណាដល់ទៅ"ស៊ូនូសួរឡើងសម្លឹងមើលទៅផ្ទៃទឹកនៅតាមផ្លូវដែលខ្លួនធ្វើដំណើរទៅ
"នោះទាន ជិតដល់ហើយនោះជាជំរុំ! អង្គម្ចាស់និងមកទទួលពួកយើងនៅទីនោះ" ការធ្វើដំណើរមិនប៉ុន្មានក៏មកដល់ជំរុំ ហើយក៏ឃើញស្រាប់មនុស្សខ្លះមកឈរចាំទាំងញញឹមមានគំនួចឌឺដង់ក្មេងខ្លះលេង
"ចុះមក"ស៊ុងហ៊ូនក្រោយឃើញអនាគត់ភរិយាដែលធ្វើដំណើរមកដល់ទាំងទឹកមុខជូរហួញក៏បានចូលទៅចាប់អូដ្ឋអោយឈប់នៅនិងមុខខ្លួនរួចក៏ហុចដៃអោយក្មេងខ្លះចាប់កាន់ចុះមក
"ហឹស "ឯស៊ូនូគ្រាន់តែឃើញមុខស៊ុងហ៊ូនភ្លាមដូចជាកើតកំហឹងខឹងពីយូរណាស់មកហើយ មិនខ្ចីយកភ្នែកមើលគេរួចក៏ប្រឹងសម្រូតខ្លួនចុះដោយឯងខ្ពើមនិងទៅចាប់ដៃគេ
"ខ្មឺតណាស់តា "ស៊ុងហ៊ូនក៏ញញឹមឡើងនឹកអស់សំណើចនិងក្មេងខ្លះ នេះគេដាក់ដល់ថ្នាក់នេះហើយនៅខ្លាំងបានទៀត
" សូមស្វាគមន៍ អនាគត់ភរិយាអង្គម្ចាស់ក្នុងការមកដល់ទឹកដីនេះ"ពួកកុលសម្ព័ន្ធអោនគោរពក្នុងនាមជាម្ចាស់ទឹកដីជាពេលបន្តិចទៀតនេះដោយស្នាមញញឹមកក់ក្តៅ
"អគុណអ្នកទាំងអស់គ្នាណាស់ សម្រាប់ការស្វាគមន៍ដ៏កក់ក្តៅមួយនេះ"ស៊ូនូអោនគោរពតបព្រមទាំងញញឹមយ៉ាងស្រស់ស្អាត់ទៅកាន់ពួកគេ
"យើងមិនបាននៅយូទេ ត្រូវនាំអ្នកខ្លះទៅកាន់រាជដំណាក់"គេនិយាយភ្នែកសម្លឹងមើលទៅស៊ូនូដែលកំពុងងរងក់មិនព្រមងាក់មកមើលគេ
" ចាស / បាទ អង្គម្ចាស់"ពួកគេអោនគោរព ស៊ុងហ៊ូនក៏ចាប់អូសដៃក្មេងខ្លះដែលមិនព្រមមកតាមខ្លួនដើរសម្តៅទៅឡាន
"ចូលទៅ នៅងរងក់ដល់ណាស់ ! ប្រយ័ត្នយើងអោយជិះអូដ្ឋទៅទៀត"ស៊ុងហ៊ូននិយាយទាំងគំរាមនៅពេលស៊ូនូរេរ៉មិនព្រមចូលឡាន
"អឹស កុំមកប៉ះ "ស៊ូនូក្រវាសដៃស៊ុងហ៊ូនចេញរួចក៏ឡើងឡានចូលទៅអង្គុយទាំងមុខក្រញូវ។ពួកអង្គរក្សក៏បានអោនគោរពលាស៊ុងហ៊ូនមុននិងពួកគេត្រូវទៅកន្លែងដើមវិញ
ឡានក៏បើកចេញទៅដោយស្នារដៃស៊ុងហ៊ូន
"ខឹង "ស៊ុងហ៊ូនលើកចិញ្ចើមឡើងសម្លឹងទៅកាន់ស៊ូនូ
"ខឹងស្អី អត់ទេ ! យើងទៅខឹងមនុស្សកំណាចចិត្តខ្មៅគ្មានមេត្តាខ្លះធ្វើអី"ស៊ូនូនិយាយទាំងបន្លំ នេះប្រុងថាមិនខឹងរឺ មើលទង្វើគេធ្វើដាក់ខ្លួនទៅមើលទៅអោយគេដែលជាកូនអ្នកមានមិនធ្លាប់ទាំងលំបាកអោយមកជិះអូដ្ឋកណ្តាល់វាល់ខ្សាច់ក្តៅទាំងដែលធាតុពិតក៏អាចជិះឡានបានសោះ តែនេះគេចង់ធ្វើបាបច្បាស់ណាស់។
"និយាយអោយស្រួលជាមួយយើងបន្តិច កុំភ្លេចថានៅតែពីនាក់ !ឯងក៏ដឹងច្បាស់មិនចឹងកន្លែងណាក៏យើងធ្វើអីបានដែរ ។ ដូចជាយប់មិញធ្វើអោយឯងថ្ងូរសឹងដាច់ដង្ហើម"ស៊ុងហ៊ូននិយាយទាំងសើច សើចកាន់តែឮកាន់តែកំណាច
"ឈប់ បានហើយ ផាច់ៗ"ស៊ូនូក្រោយគេនិយាយត្រូវរឿងក៏ខឹងនិងខ្មាស់អៀនកាន់តែលើសដើមក៏យកដៃហក់ទៅវ៉ៃគេផាច់ៗ
"អួយ ចង់ស្លាប់ !រឺក៏ចង់ចុះដើរទៅហាស"ស៊ុងហ៊ូនស្រែកសម្លុតឡើងក្រោយស៊ូនូរញេរញៃធ្វើអោយរេចង្កូតឡាន
"ហឹក ហឺ "ស៊ូនូពេបមាត់ស្ពេះបែរមុខចេញទៅសម្លឹងមើលមាត់ទន្លេរទាំងទឹកភ្នែករហេមរហាម ។ មិនយូរប៉ុន្មានក៏គេងលក់បាត ស៊ុងហ៊ូនដែលកំពុងបើកបរ ងាក់សម្លឹងមើលទៅក្មេងខ្លះបានតែញញឹម
"ស្អាតណាស់តា!កុំតែកាចបន្តិច"
មិនយូរប៉ុន្មានគេក៏ធ្វើដំណើរមកដល់ប្រសាទដែលជាកន្លែងសំខាន់
"ក្រាក់"
"សូមអញ្ជើញទាន"គ្រាន់តែឈប់ឡានភ្លាមអង្គរក្សក៏ចាំបើកទ្វាជូនរួចជាស្រេច
"អឹម "ស៊ុងហ៊ូនងក់ក្បាល់បន្តិច រួចសម្លឹងមើលទៅក្មេងខ្លះដែលគេងទាំងមិនដឹងអី ។ រួចក៏ចាប់លើកបីឡើងដើរចេញពីឡានចូលទៅក្នុងក្រោមក្រសែរភ្នែកជាច្រើនសម្លឹងមើលមកទាំងការគោរពនិងចម្ងល់ព្រោះតាំងពីដើមមកម្ចាស់ពួកគេមិនដែលបីនាក់ណារឺបើកបង្ហាញ់ជាសាធារណះដូចមនុស្សក្នុងដៃនេះទេ។
"វា ជាអ្នកណា ! ហេតុអីក៏អង្គម្ចាស់យកចិត្តទុកដាក់និងវាហ៑ាននាំមកបង្ហាញខ្លួននៅទីនេះ"សម្លេងនិយាយទាំងកំហឹងសម្លឹងមើលទៅក្មេងប្រុស។
(បញ្ជាក់តិចហាតួប្រុសមិនមែនស្តេចទេ គ្រាន់ជាម្ចាស់តំបន់)                                                                 (សុំទោសចំពោះអក្ខរាវិរុទ្ធខុស)

ANLONG SNEH OWNER                                    THE SAND SEA ( Khmer)Where stories live. Discover now