#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់
បន្ទាប់ពីមនុស្សចាស់គេងលក់ក្មេងប្រុសក៏ចេញមកក្រៅបន្ទប់បាន វាគាប់ជូនក៏ជួបជាមួយនិងកូនប្រុសតាចាស់ដូចគ្នា
"សូមគោរពឪពុកតូច"ក្មេងប្រុសឃើញអនាគតប្រពន្ធឪពុកក៏មិនភ្លេចឡើងរាក់ទាក់គោរព
"យើងមិនទានជាឪពុកឯងនោះគេ ក្មេងប្រុស"
"អីឡូវមិនទាន តែបន្តិចគង់តែហៅនោះទេ"
"បានហើយ យើងមិនចង់ប្រកែកជាមួយក្មេងទេ សម្រេចថាឯងមករកអ្វីនៅទីនេះ!មិនទៅរៀនទេរឺ"
"យើងឮថាលោកឪពុកត្រូវរបួសក៏ប្រញាប់មកមើល !តើលោកឪពុកយ៉ាងមិចទៅហើយ"
"គាត់មិនអីទេ គ្រូពេទ្យរុំរបួសអោយហើយ ! គាត់កំពុងគេងក្នុងបន្ទប់យើង ឯងចង់ទៅមើលឪពុកឯងដែរទេ"ស៊ូនូមិនលាក់លៀមប្រាប់ពីអាការះស៊ុងហ៊ូនអោយបានដឹងដល់កូនប្រុសរបស់គេ
"មិនអីទេ ! យើងដឹងពីឪពុកតូចក៏បានដែរ យើងមិនចង់រំខាននោះទេ"ក្មេងប្រុសគេមកនេះគ្រាន់តែចង់ដឹងពីសុខទុកឪពុកប៉ុណ្ណោះ អីឡូវក៏ដឹងទៅហើយមិនចាំបាចទៅមើលក៏បាន។ណាគេនិងឪពុកក៏មិនជាសូវស្និតស្នាល់គ្នាអ្វីដែរ
"មិនទៅមើលបន្តិចទេរឺ"ស៊ូនូសួរយ៉ាងណាជាឪពុកកូនហើយចូលមើលឪពុកបន្តិចដូចជាមិនខុសទេ
"មិនបាចនោះទេ ! បើចឹងយើងសូមទៅវិញហើយ"ក្មេងប្រុសថាហើយរកនិងដើរចេញទៅ
"កុំទានអី! សូមជូនយើងដើរមើលជុំវិញនេះបន្តិចទៅមើល តាំងពីមកទីនេះយើងមិនទានបានស្គាល់ទិសតំបន់អ្វីនោះទេ"ស៊ូនូក៏បង្អាក់ឡើង ណាមួយគេក៏ចង់ស្គាល់ក្មេងនេះអោយបានច្រើនព្រោះត្រូវជួបគ្នារហូតតទៅ
"បាទ យើងរីករាយណាស់!ដែលយើងជាអ្នកនាំឪពុកតូចដើរមើលទីនេះ"ក្មេងប្រុសឮដូច្នេះក៏ញញឹមខ្ចឹបព្រមទទួលពាក្យអនាគត់ប្រពន្ធឪពុកដោយមិនប្រកែក ។ ប្រកែកធ្វើអីទៅគេគឺកំពុងចាំមើលពីប្រតិកម្មឪពុកពេលដែលដឹងថាគេជាអ្នកនាំប្រពន្ធក្មេងគាត់ចេញទៅ
"បើចឹងទៅ"ស៊ូនូឮដូច្នេះក៏ប្រញាប់ចេញទៅ
"ឪពុកតូចមិនគិត ប្រាបឪពុកយើងបន្តិចទេរឺ"ក្មេងប្រុសធ្វើជាសួរទាំងដែលការពិតគេមិនចង់អោយឪពុកដឹងនោះទេ
"មិនចាំបាចទេដឹង គាត់កំពុងតែគេងបែបនេះនាំតែរំខាននោះទេ"
"បាទ បើចង់តោះយើងនាំទៅមើលជុំវិញទីនេះ"ក្មេងប្រុសក៏ធ្វើជាអ្នកនាំផ្លូវដល់អានាគត់ប្រពន្ធឪពុក
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Roman d'amourស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?