ភាគ២
ត្រលប់មកបច្ចុប្បន្នវិញស៊ូនូមិនចង់និយាយច្រើនបានត្រឹមអូសដៃនាងចេញមកខាងក្រៅថ្នាក់
"ពួកយើងគួរតែបែកគ្នាទៅអេននី"
"បង បងថាមិច "អេននីរលាស់ដៃស៊ូនូចេញសួរគេទាំងញ័រមាត់
" បងថាពួកយើងគួរតែបែកគ្នាទៅ យើងបន្តក៏គ្មានប្រយោជន៍ដែរ"ស៊ូនូនិយាយទាំងមុខមាំអោយនាងយល់ថាគេនិយាយជាការពិត
"បងមិនអាចធ្វើបែបនេះបានទេ ! ក្រែងបងសន្យាហើយថានិងមិនទៅណាចោលខ្ញុំទេ"អេននីស្រែកទាំងមិនសុខចិត្ត
"ហេតុអីមិនអាច បងព្រមទាក់ទងជាមួយយើងក៏ព្រោះតែអាណិតយល់ថាគេធ្វើបាបនាង ! នាងគ្មានទីពឹង តែពេលនេះបងគិតថាយើងរឹងមាំគ្រប់គ្រាន់ហើយដែលអាចអោយបងមានសេរីភាពវិញ"ស៊ូនូ និយាយហាក់អោយនាងបានដឹងថាការដែលគេធ្វើជាសង្សារនាងនេះមិនមែនព្រោះតែការស្រលាញ់ទេ។ ត្រូវហើយស្នេហាគេជាមួយនាងមិនមែនកើតដោយសារស្រលាញ់ទេ តែដោយនាងពឹងអោយគេជួយការពារនាងពីពួកដែលធ្វើបាបនាង ។គេជាសុភាពបុរសក៏ព្រមទទួលជួយនាងគ្រប់បែបយ៉ាងមិនថានាងចង់បានអ្វីនោះទេរហូតមកទាល់យប់នោះទើបគេដឹងថានាងយកគេគ្រាន់តែជាខែលសម្រាប់នាង
"បងមិនអាចធ្វើចឹងដាក់ខ្ញុំទេ ហឹក បើបងចេញពីខ្ញុំពួកគេនិងធ្វើបាបខ្ញុំ"អេននីប្រឹងអង្វទាំងទឹកភ្នែកទឹកសម្បោ
"បានហើយអេននី យើងបែកគ្នាទៅ កុំអោយបងនិយាយច្រើនដង!នាងក៏ដឹងថាបងមិនចូលចិត្ត"គេនិយាយរួចដើរចូលទៅក្នុងថ្នាក់ទាំងមិនងាកក្រោយស្តាយស្រណោះអ្វីទាំងអស់ ក្នុងចិត្តគេបែជាយល់ថាស្បើយ
__សោតវិមាន
ស៊ូនូបានចុះចេញពីឡានដើរចូលមកក្នុងផ្ទះដោយមានអ្នកបម្រើឈរចាំទទួលកាបូបស្ពាយរបស់គេជាស្រេច
" លោកប៉ា អ្នកម៉ាក់ កូនត្រលប់មកពីសាលាវិញហើយ"ស៊ូនូស្រែកប្រាប់ឪពុកម្តាយទាំងសប្បាយចិត្ត ព្រោះថារឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចគេលែងជាប់ជំពាក់និងក្មេងស្រីជាសង្សារទៀត
"អា'ល លោក អឹក "អារម្មណ៍សប្បាយចិត្តទាំងប៉ុន្មានក៏ត្រូវរលាយអស់ក្រោយស្គាល់ច្បាស់អ្នកអង្គុយនៅក្នុងផ្ទះខ្លួនមិនមែនជាឪពុកម្តាយខ្លួន តែបែជាបុរសម្នាក់ ត្រូវហើយគឺបុរសម្នាក់ដែលគេស្គាល់ច្បាស់ជាងអ្វីទាំងអស់។រាងកាយចាប់ផ្តើមញ័រហាក់ដូចជាភ័យខ្លាច ជ្រួលជ្រាប់និងអំណាចរបស់គេជាខ្លាំង
"យ៉ាងមិច ឃើញប្តីខ្លួនឯងហើយដូចជាញ័រកាយសម្បើមម្លេស រឺ ក៏នៅពេញចិត្តនិងរស់ស្នេហ៍ដែលយើងផ្តល់អោយមិនទានបាត់"កាយសង្ហារគ្រាន់តែឃើញស៊ូនូភ្លាមគេដើរមកទទួលយ៉ាងស្វាគមន៍ធ្វើដូចជាម្ចាស់ផ្ទះទៅហើយ ផ្ទៃមុខនៅញញឹមជាប់ហាក់ឌឺដង់អោយរាងតូចដែលឈរញ័រខ្លួននៅនិងមុខ
"អឹស ចេញទៅមនុស្សចង្រៃអ្នកណាអោយលោកចូលមកផ្ទះយើង"ស៊ូនូខឹងជាខ្លាំងប្រឹងយកដៃទៅរុញច្រានកាយសង្ហារ តែហាក់គ្មានលទ្ធភាពអោយគេនិងរង្គើរខ្លួនសោះ
" យើងមិនចេញ ! ឯងអាចធ្វើអីយើងបានទៅ"
"លោកឯង "
"មានរឿងអី ម្តេចក៏ឡូឡាម្លេស"ម្ចាស់សោតវិមានលោកគីមនិងប្រពន្ធប្រញាប់ចុះមកខាងក្រោមយ៉ាងលឿនបូករួមនិងអ្នកបម្រើជាច្រើនក៏ចុះមកព្រមគ្នាជាមួយវា៉លីជាច្រើន ធ្វើដូចជាមានអ្នកត្រូវចាក់ចោលផ្ទះចឹង
"គ្មានអ្វីទេ យើងគ្រាន់តែចង់មើលអោយច្បាស់ពីសម្រស់របស់អនាគត់ប្រពន្ធយើងថាវាស្អាត់ប៉ុណ្ណា ហឹស"កាយសង្ហារនិយាយទាំងញញឹមចំអកឡក់ឡឺយអោយក្មេងខ្លះបានដឹង
" ប៉ា គេនិយាយបានន័យថាយ៉ាងមិច ! ហើយនៅវ៉ាលីជាច្រើនទៀត នេះជាស្អីទៅ"ស៊ូនូចាប់ឆ្លេរឆ្លាដូចឆ្មាលួចត្រីអាំង មើលទៅស្ថានភាពហាក់ដូចជាមិនស្រួលទេ
"ហើុយ គឺកូនដល់ពេលត្រូវរៀបការធ្វើជាប្រពន្ធអង្គម្ចាស់ស៊ុងហូន អាប់ឌុលម៉ូស្កាហ្វា អែលដិន នាពេលបន្តិចទៀតនេះហើយ "ពីនាក់ប្តីប្រពន្ធក្រលេកមើលមុខគ្នាទាំងដក់ដង្ហើមធំហាកតឹងចិត្តណាស់
"មិច ៗ ក៏ចឹង មិនអាចទេ !ប៉ាម៉ាក់មានការយល់ច្រលំអ្វីទេដឹង ហេតុអ្វីក៏កូនត្រូវរៀបការជាប្រពន្ធ ! អឹក ក្រ ក្រែងកូនជាប្រុសមិនចឹង"ស៊ូនូនិយាយទាំងញាប់មាត់ ភ្នែកក្រឡេបក្រឡាប់រកកល់ចង់យំ
"គឺ .."លោកគីមក៏បានពន្យល់ប្រាប់កូនគ្រប់យ៉ាង ដោយហេតុថាគាត់ក៏មិនចង់ដែរតែអោយធ្វើយ៉ាងមិចវាជាសន្យារបស់មនុស្សចាស់នោះ (ត្រង់កន្លែងនេះអេដមីនចង់បកស្រាយអោយអ្នកអានយល់បន្តិច ពីមូលហេតុដែលស៊ូនូត្រូវរៀកការ
_និយាយពីដំបូងបន្តិចឪពុកលោកគីមនិងឪពុកស៊ុងហូនបានជាប់សន្យាគ្នាថាពួកគាត់ទាំងពីបើមានកូនប្រុសស្រីនិងអោយរៀបការជាមួយគ្នាតែជាអកុសល់ពួកលោកទាំងពីបានកូនប្រុសដូចគ្នា ទើបមិនអាចរៀបការជាមួយគ្នាបាន ក្រោយមកលោកគីមក៏បានរៀបការជាមួយអ្នកស្រីគីមដែលជាម្តាយស៊ូនូដោយរំពឹងថានៅពេលពួកគេរៀបការរៀងខ្លួនមានកូនប្រុសស្រីម្តងទៀតនិងអោយរៀបការជាមួយគ្នាដើម្បីចង់សម្ព័ន្ធភាពយូរអង្វែងនៃត្រកូលទាំងពី។ តែអ្នកណាទៅដឹងស៊ុងហូន អាប់ឌុលម៉ូស្កាហ្វា អែលដិន មិនព្រមយកប្រពន្ធស្អីសោះ សុខចិត្តនៅធ្វើកម្លោះទាំងដែលអាយុចូលក្បែរ40ទៅហើយ ចំណែកឯគាត់វិញមានកូនកម្លោះបាត់ទៅហើយ ទើបសម្រេចសម្រួលអោយស៊ូនូរៀបការជាមួយស៊ុងហូនតែម្តង) តោះចូលសាច់រឿងយើងវិញ"ហឹក ប៉ាចង់អោយខ្ញុំរៀបការជាមួយប្រុសដែលអាយុចង់ស្មើរប៉ា រាងកាយក៏មិនមាំមួន មុខក៏ចាស់ មិនស្រួលធ្វើស្អីមិនកើតផង! ប៉ាមិនមើលកូនទៅមើលនៅក្មេងអាយុក៏មិនទាន20ដែរ រៀនក៏មិនទានចប់ ហើយមើលកូនទៅមើលស្អាតគ្រប់យ៉ាង "ស៊ូនូចាប់ផ្តើមល្ហេមល្ហាមយំដូចក្មេងទូលពិតពីផលលំបាករបស់គេ
"យើងចាស់ប៉ុណ្ណឹងនៅអាចធ្វើអោយឯងថ្ងូរដល់សន្លប់បានត្រឹម4ទឹក! បានបើនៅមិនពេញចិត្តចាំទៅដល់វិមានយើងធ្វើអោយឯងពេញចិត្តជាងនេះ។យើងសន្យាថានិងធ្វើអោយឯងមិនអាចហាមាត់ថាយើងចាស់បាន"ស៊ុងហូនញញឹមសម្លឹងទៅកាន់ស៊ូនូទាំងក្រហមភ្នែកហាក់ដូចជាពាក្យតេះដៀលមិញនេះវាជ្រាប់ពេញខួរគេជ្រុលពេក តែក៏មិនថ្វីសម្រាប់គេទេដល់កន្លែងពេលណាដាក់មិនអោយងើបរួចទេ
"លោក..."ស៊ូនូបានតែបើកភ្នែកធំៗ សឹងមិនជឿថាគេហា៑ននិយាយរឿងស្មោកគ្រោកបែបនេះនៅមុខប៉ាម៉ាក់គេ
"មកនេះ "
"អា លែង"ស៊ូនូស្រែកអស់សម្លេងក្រោយកម្លោះចាស់ចាប់លីដាក់លើស្មា
"យើងលាសិនហើយ អនាគត់ប៉ាម៉ាក់ក្មេក ! សង្ឃឹមជួបគ្នានៅថ្ងៃមង្គលការយើងនិងកូនលោក"ស៊ុងហូ៊នញញឹមលាទាំងកំណាចទៅកាន់លោកទាំងពីទុកជាការគំរាម រួចបានតែដើរចេញទៅក្រោមការស្រែកតវ៉ាមិនសុខចិត្តរបស់ក្មេងលើរស្មា សម្ដៅទៅកាន់ឧទ្ធម្ភាគចក្រ
" បង ហឹកអូនអាណិតកូន"អ្នកស្រីគីមយំឡើងមកពេលឃើញកូនចាកចេញដោយមិនអាចធ្វើអ្វីបាន
" មិនអីទេអូន ! គេមិនធ្វើបាបកូនយើងទេ"ប្តីបានត្រឹមនិយាយលួងលោមប្រពន្ធ អោយគាត់ធ្វើយ៉ាងមិចបើគេអំណាចធំជាង ណានេះជាសន្យាគាត់ក៏មិនអាចបំពាន់បាន (បព្ជាក់តិចលោកគីមជាកូនកាត់ និយាយទៅមើលតែត្រកូលលោកគីមទៅដឹងហើយ)។ (សុំទោសចំពោះការសរសេរអក្ខរាវិរុទ្ធខុស)🙏
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Romanceស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?