ភាគ៨

418 49 7
                                    

#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់

ភាគ៨

"បាទ "
"បើចឹងតោះ យើងនាំឯងទៅអោយស្គាល់"ពួកគេក៏ធ្វើដំណើរចូលទៅ
"អា សូមគោរពលោកប្រមុខ ! ពួកយើងខានជួបលោកយូរណាស់ទៅហើយ "ពួកកុលសម្ព័ន្ធហាក់សប្បាយចិត្តជាខ្លាំងក្រោយឃើញវត្តមានប្រមុខរដ្ឋ
" យើងមានការរវល់និងកិច្ចការច្រើន ! ទើបមិនសូវបានមកទីនេះ"
" បើចឹងថ្ងៃនេះ លោកអញ្ជើញមកមានអ្វីអោយពួកយើងជួយដែរទេ ! ពួកយើងរីករាយនិងជួយដល់លោក"
"អត់នោះទេ ! យើងគ្រាន់តែធ្វើដំណើរមកលំហែរលេងបន្តិចប៉ុណ្ណោះ"
"បើចឹង សូមលោកអញ្ជើញលោកចូលអង្គុយសិន"
"អឹម "ស៊ុងហ៊ូនងក់ក្បាល់
"ចុះ នេះតើអ្នកណាដែរ!ពួកយើងដូចជាមិនដែលឃើញលោកនាំមកទីនេះទេ"
"យើងភ្លេចណែនាំ នេះស៊ូនូគីម អនាគត់ភរិយារបស់យើង"
" សួស្ដីយើង ស៊ូនូគីម ពិតជាមានកិតិ្តយសណាស់ដែលបានមកស្គាល់ពីកន្លែងរស់នៅរបស់អ្នក"ស៊ូនូគោរពតាមទំនៀមទម្លាប់
" មិនទេ ជាកិត្តិយសរបស់ពួកយើងទៅវិញទេ ដែលបានអ្នកដ៏ខ្ពង់ខ្ពស់មកជួបពួកយើង ! "
"បាទ "ស៊ូនូក៏ញញឹម
"លោកប្រមុខ យើងខ្ញុំសូមនិយាយជាមួយបន្តិចតើបានដែរទេ"គ្រានោះបុរសនៃកុលសម្ព័ន្ធម្នាក់បានដើរមករកស៊ុងហ៊ូនទាំងរឹកពារមាំទាំ ត្រូវហើយបុរសនោះឈ្មោះ អាម៉ាន់សូ៊រ៉ាជាមេកុលសម្ព័ន្ធនៅទីនេះ
"មិនអីទេ ស៊ូនូអូននៅជាមួយពួកគេសិនចុះ យើងមានកិច្ចការត្រូវនិយាយបន្តិច"ស៊ុងហ៊ូនប្រាប់ស៊ូនូបន្តិចរួចក៏ដើរមកថើបស៊ូនូ មុននិងចេញទៅ
"បាទ "ស៊ូនូបាទ ទាំងអៀនប្រៀននេះគេហៅខ្លួនអូនជំនួសពាក្យថា ឯងរឺ។ មិនចង់គិតច្រើនតទៅទៀតស៊ូនូក៏ដើរចូលក្នុងជំរុំជាមួយពួកគេ
"មើលទៅលោកប្រមុខរដ្ឋ ស្រលាញ់ថ្នាក់ថ្នមអនាគតភរិយាខ្លាំងណាស់"
"ពិតរឺ "ស៊ូនូធ្វើជាសួរពើ ហឹស ស្រលាញ់ថ្នាក់ថ្នមចឹងរឺគ្មានផ្លូវទេ មនុស្សចាស់នេះយកមុខអោយសុទ្ធ ។ពួកគេមិនដឹងទេថាតាំងពីមកដល់ទីនេះគេតឹងចិត្តប៉ុណ្ណា
"ត្រូវហើយ តាំងពីដើមមកពួកយើងមិនដែលឃើញលោកប្រមុខនាំអ្នកណា និងផ្តល់កិតិយសដូចជាអនាគតភរិយាទេ"ពួកគេនិយាយសរសើរទាំងញញឹម
។ឯស៊ូនូមុខក៏ចាប់ផ្តើមមុខក្រហមទាំងមិនដឹងខ្លួន
"អនាគត់ភរិយាពិតជាសំណាង់ណាស់ បានមនុស្សដ៏ល្អដូចលោកប្រមុខមកថ្នាក់ថ្នមបែបនេះ"
"សំណាងរឺ យើងគិតថាមិនពិតទេ"គេមិនទទួលជាដាច់ខាតនៅពាក្យសរសើរនេះ ព្រោះតាំងពីខ្លួនមកនៅជាមួយគេជួបតែរឿងវេទនាចិត្តរហូត
"បន្តិចទៀតអនាគត់ភរិយានិងដឹងហើយ "
"ពួកអ្នកមើលទៅដូចជាគោរពស្រលាញ់គេដល់ហើយ"
"ត្រូវហើយ គាត់គឺជាមនុស្សម្នាក់ដែលអស្ចារ្យណាស់សម្រាប់ពួកយើង គាត់ប្រៀបបានទៅនិងព្រះដែលមកជួយសង្គ្រោះពួកយើងអោយរួចផុតពីនរកមួយនេះ ពួកយើងជាជនភៀសខ្លួនដែលត្រូវទទួលការអើសអើងជាច្រើន តែដោយសារបានលោកប្រមុខនេះហើយជាអ្នកុនព្យាយាមដោះស្រាយជួយដល់ពួកយើង"
"ពិតមែនរឺ "ស៊ូនូហាក់ភ្ញាក់ផ្អើល នេះស៊ុងហ៊ូនអស្ចារ្យដល់ថ្នាក់នេះរឺ ។ ចុះបើចឹងមែនហេតុអី ក៏គេមិនធ្វើអោយខ្លួនឃើញពីភាពច្បាស់លាស់របស់គេ។
"និយាយគ្នាយូរហើយ នេះជានំបន្តិចបន្តួចនិងទឹកដោះអូដ្ពសារទ្រប់ពោះសិនចុះ "គ្រាដែលស៊ូនូនិយាយលេងជាមួយពួកគេនោះស្រ្តីម្នាក់ក៏បាននំមកអោយ
"ទឹកដោះអូដ្ឋរឺ"ស៊ូនូបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល
"បាទ វាមានឱជារសជាតិឆ្ងាញ់ខ្លាំងណាស់ អាចសាក់បាន "ប្តីស្ត្រីនោះក៏និយាយឡើង ។ស៊ូនូក៏មិនប្រកែកលើកមកផឹកទាល់តែអស់
"បាទ វាពិតជាឆ្ងាញ់ណាស់"ស៊ូនូប្រឹងញញឹមសរសើរទាំងវេទនា ត្រូវហើយទឹកដោះវាមានរស់ជាតិឆ្ងាញ់ណាស់ តែវាមានក្លិនឆ្អាបធ្វើអោយវាពិបាកក្នុងការលេបរឺក៏អាចថាមកពីគេមិនធ្លាក់សាក់ទើបបានជាបែបនេះ។
" ហើយចុះពួកអ្នកដឹងទេ ថាពេលណាប្រមុខរបស់អ្នកនិយាយកិច្ចការចប់"ស៊ូនូសួរឡើងនេះយូរដែរទៅហើយហេតុអីក៏និយាយកិច្ចការយូរម្លេស
"បន្តិចទៀតគាត់និងមកហើយ ! អនាគត់ភរិយាកុំបារម្ភច្រើនពេកអី"ពួកគេនិយាយព្រមគ្នាទាំងញញឹមបន្តិច
"គ្មានទេ យើងគ្រាន់តែឆ្ងល់ប៉ុណ្ណោះ"ស៊ូនូប្រកែកឡើងក្រោយឮពួកគេថាខ្លួនបារម្ភ គេគ្មានបារម្ភអ្វីទេគ្រាន់តែខ្លាចថាទៅជាប់ចិត្តនិងសត្វលោកណាទៀតប៉ុណ្ណោះ។
  រាងល្ងាចបន្តិចស៊ុងហ៊ូនក៏បញ្ចប់កិច្ចការរបស់ពួកគេ
"យើងមកវិញហើយ"ស៊ុងហ៊ូនមកដល់ក៏ស្រែកឡើងដើម្បីអោយក្មេងខ្លះឮនិងមករកខ្លួន តែដូចជាមិនឃើញសោះ
"គាត់កំពុងតែគេងលក់នៅទីនោះ"បុរសម្នាក់ក៏ចង្អុលបង្ហាញ់តង់មួយនោះទៅស៊ុងហ៊ូន
"អគុណណាស់ "ស៊ុងហ៊ូនថារួចក៏ដើរទៅរក ទៅដល់ក៏ឃើញស្រេចក្មេងកំពុងគេងលក់ពិតមែន
"នេះគេងលក់ហើយរឺ"ស៊ុងហ៊ូន
" អនាគត់ភរិយាលោកគេងលុងលក់មួយសន្ទុះហើយបន្ទាប់ពីសួររកលោកហើយ"ស្រ្តីដែលនៅចាំទីនេះក៏និយាយឡើង
"យើងអគុណណាស់ សម្រាប់ការមើលថែរបស់អ្នក"
"ចាសមិនអីទេ នេះជាកិតិ្តយសទៅវិញទេដែលបាននៅចាំបម្រើអនាគត់ភរិយារបស់លោកប្រមុខ"
"អឹម "គេក៏ងក់ក្បាល់
"បើចឹងនាងខ្ញុំមិនរំខានទេ"នាងថាហើយក៏ចេញទៅ
"គេងលក់ស្រួលណាស់ណរ"គេចូលទៅអង្គុយជិតរួចក៏និយាយបេះបួល ។ និយាយតែមាត់មិនអស់ចិត្តដៃក៏លូកទៅប៉ះថ្ពាល់គេរួចប្រុងអោនមុខទៅថើបហើយ
"លោកធ្វើអី"ស៊ូនូក៏ភ្ញាក់ឡើងទាំងភ្ញាក់ផ្អើល
"យ៉ាងមិច"
"លោកទេរឺ យើងស្មានតែអ្នកណា"ស៊ូនូ
"នៅទីនេះគ្មានអ្នកណាចិត្តសឿងទេ"គេនិយាយ
"ក៏លោកនេះអី ! ឈ្លើយមិនចេះគោរពអ្នកណា"ស៊ូនូនិយាយទាំងក្រញូវ
"គោរពធ្វើអី ទីនេះយើងជាអ្នកគ្រប់គ្រង់ទាំងអស់មិនលើកលែងសូម្បីតែក្មេងខ្លះមាត់ញែតៗ"ស៊ុងហ៊ូនហ៊និយាយទាំងញាក់ស្មាបន្តិច
"អ្នកណាជារបស់លោក តាចាស់"ស៊ូនូនិយាយទាំងក្តាប់មាត់សម្លក់
"តាចាស់តែខ្លាំង មិនទាន់ច្បាស់សាក់ទៀតបាន"គេនិយាយទាំងជ្រលមុខទៅរកថើបស៊ូនូ
"អា តាចាស់ឆ្កួតយើងមិនលេងជាមួយទេ ខ្មាស់គេ"ឯស៊ូនូក៏ប្រឹងគេចពីក្រញាំខ្លាកំណាច
"នៅតែពីនាក់គ្មានអ្នកណាឃើញទេ អឹម"មិននិយាយតែមាត់គេក៏អោនមកថើបបំបិតមាត់ក្មេងបន្ថែមទៀត
"កុំល្មោភពេក បានហើយ"ស៊ូនូក៏ប្រឹងងាក់ចេញមកនិយាយ ។
"ខានយូរហើយ ម្តងនេះដាក់នៅទីនេះរ៉ូមេទិចណាស់"
"អា ទៀតហើយ"ស៊ុងហ៊ូនមិននិយាយតែមាត់នៅមកអោនខាំកស៊ូនូអោយស្រែកបន្ថែមទៀត
"លោកប្រមុខ សូមអញ្ជើញ អីយ៉ាស់សុំទោសលោកយើងខ្ញុំមិនស្មាន"ប្រុសម្នាក់មកក្នុងបំណងហៅពួកគេទាំងពីទៅជួបជុំគ្នាក្នុងអាហារពេលល្ងាច។តែមើលចុះគេមកខុសពេលហើយ។
"មិនអីទេ យើងនិងទៅតាមក្រោយ"គេងាកមកនិយាយទាំងដៃក្តោបមុខស៊ូនូក្នុងទ្រូងខ្លួនកុំអោយគេឃើញពីភាពខ្មាស់អៀនរបស់ក្មេងក្នុងទ្រូង ដែលកំពុងញីមុខពេញទ្រូងគេ
"បាទ លោក"
"គេទៅហើយ ហាស ហា ក្មេងចេះអៀនដែរឺ"ស៊ុងហ៊ូនសើចឡើងខ្លាំងៗហាក់អស់សំណើចនិងក្មេង
"គេទៅបាតហើយរឺ"ស៊ូនូក៏ងើបចេញពីទ្រូងគេងាក់មកមើល
"មកពីលោកនិងហឹស ខុសរបៀប!អោយយើងចេញទៅជួបពួកគេយ៉ាងមិច"គេមិនទៅទេខ្មាសគេស្លាប់ហើយ
"មិនទៅ មានតែដាច់បាយ"ស៊ុងហ៊ូន
"ចុះយើងមិនទៅផ្ទះវិញទេរឺ"ស៊ូនូ
"មិនទៅទេ ពួកយើងនិងស្នាក់នៅទីនេះមួយយប់"
"មិនទេៗ យើងមិនហ៊ាននៅជួបមុខពួកគេទេ"
"ខ្មាស់អ្វី មានយើងនៅទីនេះហើយគ្មានអ្នកណាហ៊ាននិហាយទេ ! ក្រៅតែពីយើងអ្នកនិយាយនោះ"
"មិនទៅទេ"
"មិនទៅប្រយ័ត្នស្តាយយប់បន្តិចនិងមានការរាំរែកជួបជុំគ្នាសប្បាយណាស់ !មិនចង់ឃើញទេរឺ"
"ចង់ ! តោះយើងទៅអីឡូវនេះតែម្តងទៅ"

(សុំទោសចំពោះអក្ខរាវិរុទ្ធខុស)

ANLONG SNEH OWNER                                    THE SAND SEA ( Khmer)Where stories live. Discover now