ភាគទី១៥

427 54 14
                                    

#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់

ភាគ១៥

__បន្ទាប់ពីចាត់ការទិញរបស់ហើយអស់ពួកគេក៏ចូលមកស្នាក់នៅសណ្ឋាគារដ៏ល្បីល្បាញនិងធំមួយនៅទីនោះ
"នេះ ពួកយើងមិនទានទៅវិញទេរឺ"ស៊ូនូចូលមកដល់ក្នុងបន្ទប់ក៏ងាក់មកសួរកម្លោះចាស់
"មិនទានទេ "
"ហេតុអី"ស៊ូនូសួរទាំងឆ្ងល់ព្រោះថាការងារគេនិយាយចប់ហើយទេតា
"ក្រែងនាំមកដើរលេងមិនចឹង!!អីឡូវបានដើរហើយរឺនៅ"គេងាក់សួរទាំងញញឹម
"នៅ"ស៊ូនូក្រញូវសម្លក់
"បាត់ ខឹងបងឬនៅពៅមាស "គេអោនមកអោបចង្កេះរួចក៏សួរទាំងញញឹម
"អ្នកណាបាត់ខឹង !!"ស៊ូនូចាប់បេះដៃគេចេញមុននិងងាក់ទៅមើលមុខគេទាំងមិនពេញចិត្ត នេះគេគិតហេសថាទង្វើដែលគេធ្វើវាស្រួលបំភ្លេចណាស់
"យើងសុំទោស មកពីពេលនោះ យើងទប់កំហឹងមិនជាប់!!អ្នកណាអោយអូនខឹងខុសរឿងច្រើនពេក"គេនិយាយទាំងដឹងកំហុស
"ហឹស បានហើយមិនចង់ឈ្លោះ ទៅងូតទឹកចេញទៅស្អុយញើសណាស់"ស៊ូនូដឹងថាប្រកែកក៏មិនឈ្នះ អេតែថាមិញនេះគេថាខ្លួនឬ មិនខ្វល់ក៏ដើរចេញទៅឈរមាត់បង្អួចមើលទេសភាពខាងក្រៅ
"បាន "ស៊ូនូក៏មិនចង់និយាយច្រើនក៏ប្រញាប់ចូលបន្ទប់ទឹកសម្អាត់ខ្លួន តាមសម្តីប្រពន្ធក្មេង
"មិនដឹងជាមនុស្សស្អីទេ !! ធ្វើខុសហើយនៅអាចដើរតួកំសត់ ទម្លាក់កំហុសអោយយើងបានទៀត"ស៊ូនូឈរគិតម្នាក់ឯងទាំងគ្រវីក្បាល់ហួសចិត្ត ៕ នេះមិនទានទាំងបានអីផងចិត្តគេក៏ទោទន់ទៅតាមហើយ ចំជាចង្រៃមែន
"ទីង តុង"
"ទូរស័ព្ទ អ្នកណាខលមកចេស"ស៊ូនូក្រវីក្បាល់ទាំងឆ្ងល់រួចក៏ដើរចូលក្នុងបន្ទប់វិញដើម្បីរកសម្លេងទូរសព្ទ័
"តា ចាស់ អ្នកណាខល់មក"បន្ទាប់ពីចូលមកដល់ក៏ឃើញថាមិនមែនទូរស័ព្ទខ្លួនក៏បានតែស្រែកប្រាប់ម្ចាស់គេ
"តា ចាស់ ឮដែរទេ"ដោយសារមិនឮការឆ្លើយតបរបស់ស្វាមីគេក៏ស្រែកហៅម្តងទៀត តែជាអកុសល់គឺស្ងាត់គ្មានការឆ្លើយតបដដែល
" ហាឡូ ជំរាប់សួរ ស៊ុងហ៊ូននិ... "
"បងហ៊ូន ថ្ងៃនេះបងមករកអូនដែរទេ"ស៊ូនូក្មេងប្រុសលើកទូរសព្ទ័មិនទានទាំងបាននិយាយអ្វីផង សម្លេងស្រ្តីក្នុងទូរសព្ទ័ក៏បន្លឺកាត់សម្តី
"អត់ទោស អ្នកនាង ប្តីខ្ញុំគាត់នៅក្នុងបន្ទប់'ក្រិប "ជាថ្មីម្តងទៀតក្មេងប្រុសមិនទាន់ទាំងនិយាយចប់ផងខ្សែរម្ខាងទៀតក៏បានផ្តាច់
"អ្នកណាគេចេស និយាយមិនទាន់ដឹងអីផងក៏កាត់ផ្តាច់បាតទៅហើយ ចំមែន"
"មានការអីរឺ បានជាធ្វើមុខបែបនេះ "ស៊ុងហ៊ូនដែលទើបនិងចេញមកមិនដឹងរឿងអ្វីក៏សួរឡើង !! ព្រោះឃើញទឹកមុខក្មេងក្រញូវ
"មិនដឹងជា អ្នកណាទេខល់មកលោក និយាយមិនទាន់ដឹងស្អីផងក៏បិត "កាន់តែនិយាយកាន់តែក្នាញ់ជាពិសេសជាមួយពាក្យសម្តីអូនបងទៀត
"អ្នកណា ជាស្រីឬប្រុសបានជាធ្វើអោយប្រពន្ធបងមុខមិនស្រស់"ស៊ុងហ៊ូននិយាយទាំងសើចស្រស់យល់ថាប្រពន្ធគេដូចជាប្រចណ្ឌ័ បែបនេះហើយធ្វើអោយគេបានធូរស្បើយយល់ថាយ៉ាងណាក៏ប្រពន្ធមានចិត្តស្រលាញ់ខ្លះដែរ
"មិនដឹង ប្រពន្ធចុងលោកទេដឹង បើចង់ដឹងក៏តេទៅខ្លួនឯងទៅបានហើយ ខ្ញុំត្រូវការងូត "ស៊ូនូនិយាយទាំងក្រញូវរួចក៏ដើរទៅបំបុកស្មាប្រុសចាស់មួយទំហឹងដើរចូលទៅក្នុងបន្ទប់ទឹក
"ស្អី ចេស "កម្លោះចាស់ដោយចម្ងល់ច្រើនក៏ចុចទៅតាមលេខដែលខល់មកមិញនេះ
" ហាឡូ"បន្ទាប់ពីខល់ទៅក៏មានអ្នកលើកល្មម
" អាន់នីរ៉ា ជានាងត្រូវទេ"
"ហីយ៉ា នេះបងនៅចាំសម្លេងអូនដែររឺ"
"ចាំ ក៏ចាំច្បាស់ទៀតផង"កម្លោះចាស់និយាយឡើងទាំងមុខមាំ
"បើស្គាល់ច្បាស់ យប់នេះកុំភ្លេចមករកអូនណាអូននឹកបង"
"ហឹស បានចាំយើងទៅរក"ថាហើយគេក៏បិតទូរសព្ទ័ជាមួយអារម្មណ៍សប្បាយចិត្តចម្លែក
"ខលទៅហើយត្រូវទេ!! ណាត់ជួបគ្នាម៉ោងប៉ុន្មាន"គ្រាន់តែបិទទូរស័ព្ទភ្លាមមិនដឹងជាក្មេញចេញពីបន្ទប់ទឹកស្មើរមាណក៏ឃើញថាឈរនៅពីក្រោយខ្លួន ទាំងភ្នែកឡើងហើមក្រហម
"ម្តេចក៏អូនដឹង "ស៊ុងហ៊ូនសួរទាំងភ្ញាក់
"ញាណទីប្រាំមួយប្រាប់ "
"ណាហើយ ស្លៀកពាក់ទៅបងនាំទៅញាំអាហារ កុំងក់ងរច្រើនបងខ្ចិលឈ្លោះណាស់"គេនិយាយទាំងចាប់អោបស៊ូនូទៅយកសម្លៀកបំពាក់
"មិនបាច់ទេ ខ្ញុំដើរបាន"
"អូខេ បើចឹងផ្លាស់ចុះ បងទៅចាំទៅខាងក្រៅ"
"ទៅចុះ ទៅអោយបាត់ទៅ"ស៊ូនូស្រែកឡើង
"បានៗ បងចាំទៅខាងក្រៅ"ស៊ុងហ៊ូនថាហើយក៏ដើរចេញទៅ
បន្តិចក្រោយមកស៊ូនូក៏រៀបចំរួចរាល់បើកទ្វាចេញពីបន្ទប់ទឹក
"ខ្ញុំហើយៗ"ស៊ូនូស្រែកប្រាប់ទាំងមិនបានមើលថានៅក្នុងបន្ទប់នេះមានមនុស្សនៅរឺអត់
" អេ ម្ចាស់ពួកឯងទៅណា"ដោយមិនឃើញមនុស្សក្នុងបន្ទប់ក៏បានតែបើកទ្វាសួរអង្គរក្ស
"ខ្ញុំបាទមិនច្បាស់ទេ តែឃើញលោកចេញទៅបន្តិចនេះ"
"អគុណច្រើន មិនអីទេ"ស៊ូនូក៏បិទទ្វាចូលខាងក្នុងវិញ
"គេទៅរកស្រីរបស់គេពិតមែន!!ហឹស ឯងនេះចំជាល្ងង់មែន"
By: sunshine-ពន្លឺព្រះអាទិត្យ🏴
Thanks you for reading 🌜🤍

ANLONG SNEH OWNER                                    THE SAND SEA ( Khmer)Where stories live. Discover now