អន្លង់ស្នេហ៍ម្ចាស់សមុទ្យខ្សាច់
"ហឹក ៗ ហេតុអីក៏បែបនេះ"ស៊ូនូបន្ទាប់ពីដឹងថាកម្លោះចាស់មិននៅខ្លួនក៏បានតែមកអង្គុយយំតែម្នាក់ឯងក្បែរមាត់បង្អួចព្រោះគេបានដឹងទៅហើយថាប្តីចោរម្សៀតរបស់ខ្លួនទៅជួបមនុស្សស្រីដែលខលមកគេមុននេះ៕ គេរឹតតែជឿជាក់ព្រោះថាគេក៏បានស្តាប់ឮការសន្ទារបស់កម្លោះចាស់ដូចគ្នា
"ហឹស បើលោកមានមនុស្សស្រីម្នាក់នោះហើយ!!ចុះហេតុអីបានជាមករៀបការនិងខ្ញុំ ហឹក ហឺ មនុស្សចង្រៃមនុស្សចោរម្សៀត"ស៊ូនូអង្គុយយំបណ្តើរជេប្រទេចគេបណ្តើរឈឺចាប់និងមនុស្សដែលមាននាមជាប្តី
"លោកឯងក្បត់សន្យាហឹក ហឺ !! ចាំមើលចុះខ្ញុំនិងរកមនុស្សប្រុសមួយទៀតដូចគ្នា"ស៊ូនូស្រែកឡើងខ្លាំងៗដើម្បីបញ្ចេញកំហឹងដែលមាន ដោយការឈឺចាប់
"ចង់បានប្រុសណាទៀត!!យើងមួយមិនគ្រប់ទេហេស"ជាថ្មីម្តងទៀតស៊ូនូភ្ញាក់សឹងលោះព្រលឹង ក្រោយប្តីចាស់មិនដឹងជាមកពីណាស្រែកក្រោយខ្នងខ្លួន ៕ អេតែថាក្រែងគេទៅរកមនុស្សស្រីរបស់គេមិនចឹង
"លោក មកយ៉ាងមិច"ស៊ូនូសួរទាំងរដិរដុបដោយឃើញកម្លោះចាស់ ក្នុងចិត្តភ្ញាក់ផ្អើលនិងរំភើបជាមួយគ្នា នេះគេមិនបានទៅរកនាងទេហេស
"យើងមកលែងបានហើយហេស !! យ៉ាងមិចអស់ពីសង្សារចាស់ក៏មកជាប់ណាត់ជាមួយប្រុសម្តងហេស"គេស្រែកដាក់ទាំងកំហឹងងងឹតងងុល ខឹងចិត្តនិងប្រពន្ធក្មេងគ្រាន់តែគេចេញទៅបន្តិចក៏ស្រែកហៅប្រុសផ្សេងកោកៗ នេះគេសឹងមិនជឿបើមិនបានឮផ្ទាល់ត្រចៀក
"លោក អឹក ហឹក"ស៊ូនូមិនបានចាប់អារម្មណ៍និងសម្តីប្រុសចាស់ តែក៏យំដោយការរំភើបចិត្តរត់ទៅអោបគេ ៕ ទាំងយំហូៗ
"ម្តេចក៏យំ យើងនិយាយត្រូវរឿងដឹងកំហុសហេស"ស៊ុងហ៊ូននិយាយទាំងញ័រមាត់ព្រោះគិតស្មានប្រពន្ធក្មេងមានប្រុសថ្មី
" ហឹក ហឺ"ឯស៊ូនូមិននិយាយអ្វីក្រៅតែពីយំ
"នែ ឮសួរដែរទេ ឈប់យំភ្លាមទៅ "ស៊ុងហ៊ូនស្តីឡើង ក្មេងស្អីធ្វើអោយគេខឹងញ័រសាច់ហើយតែក៏មកយំរហេមរហាមទៅវិញ
"ហឹក ល លោកមិនទៅរកនាងទេឬ"ស៊ូនូបន្ទាប់ពីជូតទឹកភ្នែកចេញស្អាតក៏ងើបមកសួរគេ ក្រែងគេទៅជួបនាងមិនចឹង
"នាងណា !! ហើយក្នុងខួរក្បាល់និងគិតស្អី"គេសួរទាំងក្រញ៉ូវសមតែជាគេទើបត្រូវ សួរសំណួរក្មេងប្រុសតែមើលចុះបែជាគេទៅវិញជាអ្នកឆ្លើយ
"នាងបិសាចមួយតេមកលោកនោះអី ហឹ ហឹក"ស៊ូនូនិយាយពេបមាត់យំទាំងអណ្តឺតអណ្តក់រៀបរាប់ប្រាប់គេ
"នាងឈ្មោះ អាន់នីរ៉ា មិនមែនបិសាច"គេឆ្លើយទាំងអស់សំណើចបន្តិច ក៏ឆ្ងល់បន្តិច ៕ក្រែងក្មេងលួចមានប្រុសថ្មីមិនចឹងចុះហេតុអីក៏បែមកនិយាយពីស្រីម្នាក់នោះទៅវិញ
"ឈ្មោះស្អីក៏ដោយ អោយតែចង់បានប្តីគេ ដឹងតែជាបិសាចហើយ !! នេះនៅហៅលោកទៅជួបទៀត"ស៊ូនូនិយាយទាំងខ្ចឹបមាត់បែបឮឈ្មោះក៏ខឹង
"ហើយយ៉ាងមិច វាទាក់ទង់អីនិងឯងមានប្រុស"គេច្រត់ចង្កេះសួរ
"ក៏ស្មានតែលោកទៅរកនាង !! ទើបខ្ញុំខឹងក៏ចេះតែនិយាយទៅ
"ហើយដឹងមកពីណាថាយើងទៅរកនាង "គេសួរទាំងក្រវីក្បាល់មិនយល់
"ខ្ញុំលួចស្តាប់លោកនិយាយទូរសព្ទ័ "ស៊ូនូនិយាយទាំងញាប់មាត់ភ័យខ្លួនបន្តិច
"ហើយក៏ស្មានថាយើងទៅរកនាង"គេលើកចិញ្ចើមសួរ
"ហឹម "ស៊ូនូក៏ងក់ក្បាល់ដូចកូនឆ្មា
"ហឹស ចំមែនហើយ "ស៊ុងហ៊ូនគេនិយាយទាំងអស់សំណើចយល់ថាក្មេងនេះប្រចណ្ឌគេងប់ណាស់តា
"ចុះមិញនេះលោកទៅណា"
"កុំចង់ដឹងច្រើន នៅអោយតែស្ងាមៗទៅ ហើយដើរមក"គេនិយាយ
"បាទ "ស៊ូនូក៏ងក់ក្បាល់ដើរតាមគេរហូតមកដល់ជាន់ក្រោម
"គ្មានស្អីផងនិង"ស៊ូនូសួរបែបឆ្ងល់ ហៅមកមើលដីឬ
"ចូលឡានទៅ !! មិនឃើញឡានឈប់ពីមុខទេ"កម្ល៉ោះចាស់ពោលទាំងមុខមាំ
" អឹសភ្លេចមើល !"
"សស្លាក់ សស្លើក"គេសម្លុតមុននិងចូលឡានទៅមុនបាត់
"ថ្ងៃនិងក៏កាចម្លេស"ស៊ូនូនិយាយទាំងក្រញូវមុននិងចូលឡានទៅតាមគេ៕
___ឡានក៏ចេញដំណើរទៅមុខបាត់មិនយូរប៉ុន្មានឡានក៏បើកមកដល់ទីតាំង ស្របគ្នានិងក្មេងប្រុសដែលគេងលក់នៅនិងភ្លៅកម្លោះចាស់
"ភ្ញាក់មកបានហើយ"
"ហឹម ដល់ហើយរឺ"ស៊ូនូភ្ញាក់ទាំងង៉េមង៉ាម
"ចុះមក "គេចុះពីលើឡានមុននិងដាក់ដៃអោយក្មេងប្រុសកាន់ចុះមក
"អគុណ "ស៊ូនូក៏ចាប់ដៃកម្លោះចាស់ចុះមក
"បិទភ្នែកទៅ"គេនិយាយឯស៊ូនូក៏ធ្វើតាម
"អ្វី ហេតុអីក៏ចាំបាចបិតភ្នែក"
"ក្មេងអីក៏រញេរញ៉ៃម្លេស ស្ងៀមៗទៅ"គេនិយាយទាំងសម្លេងត្រជាក់បញ្ជាក់ថាគេមិនចូលចិត្ត
"នែ តាចាស់ !! កាល់ពីមុនមិនមែនសម្តីបានចឹងទេថ្ងៃនេះខ្មោចខាងណាចូល"ស៊ូនូស្រែកឡើងទាំងខ្លួនត្រូវបានកម្លោះចាស់បិតភ្នែកជិតឈឹងដដែល ។ពីនាក់នេះចំមែនហើយពេលបែបនេះក៏ចេះឈ្លោះជាបានដែរ មិនខ្មាស់កូនចៅដែលឈរមើលពីចម្ងាយខ្លះទេអី
"ឈប់រអ៊ូរ ហើយបើកភ្នែកឡើងមក"គេដក់ដៃចេញពីភ្នែកមុននិងប្រាប់ដល់ក្មេងប្រុស
"អា នេះជាអ្វី សមុទ្រ ខ្ញុំចូលចិត្តឯង"ស៊ូនូបើកភ្នែកមកក៏ត្រូវភ្ញាក់ផ្អើកបន្ទាប់ពីឃើញថានៅចំពោះមុខខ្លួនជាសមុទ្រ
"ចូលអង្គុយទៅ"ស៊ុងហ៊ូនចាប់កាន់ដៃក្មេងប្រុសអោយមកអង្គុយនៅកន្លែងដែលគេរៀបចំអោយយ៉ាងរ៉ូមែនទិច
" លោកធ្វើអោយខ្លួនឯងឬ ខ្ញុំចូលចិត្តណាស់"ស៊ូនូនិយាយទាំងសប្បាយចិត្តរួចក៏ហក់ទៅអោបគេទាំងអារម្មណ៍រំភើប មិននឹកស្មានថាគេបាត់ទៅព្រោះតែមករៀបចំអីបែបនេះសោះ គេខំតែជេអស់ទឹកមាត់ទទេ
"សត្វព្រាបជាអ្នកធ្វើ"គេប្រឹងនិយាយធម្មតា ទប់អារម្មណ៍រំភើបចិត្តដែលក្មេងប្រុសមកអោបខ្លួន
"ព្រាប់ឯណាក៏ប៉ិន ដូចប្តីចាស់ខ្ញុំម្លេសណ៎"
"ព្រាប់ ប្រមុខរដ្ឋទេដឹង"
"ហេសៗ ហឹស "ស៊ូនូក៏សើចទាំងសប្បាយចិត្តផ្តេកខ្លួនទៅលើប្តីចាស់
"នេះ ខ្ញុំមិនស្មានសោះប្រទេសដែលគ្មានភ្លៀងរស់នៅក្តៅហួតហែងតែជាមួយវាល់ខ្សាច់បែរជាមានសមុទ្រយ៉ាងអស្ចារ្យបែបនេះ"ស៊ូនូនិយាយទាំងស្មានមិនដល់
"អីឡូវឃើញហើយ !! ដឹងទេឯងសំណាង់ប៉ុណ្ណាបានប្តីដូចយើងតែបន្តិចអ្វីដែលឯងនឹកស្មាន់មិនដល់ យើងនេះហើយជាអ្នកបង្ហាញ់"
"ជុប ត្រូវហើយខ្ញុំសំណាង់ណាស់បានប្តីសង្ហារចេះដឹងច្រើនបែបនេះ អូននិងចាំមើលប្តីសម្លាញ់បង្ហាញ់អូន"ស៊ូនូហក់ទៅថើបគេមួយខ្សឺតមុននិងនិយាយរៀបរាប់ប្រាបគេ
"អឹក "ពាក្យសម្តីមិញនេះបូករួមនិងស្នាមថើបដែលក្មេងប្រុសជាអ្នកចាប់ផ្តើមមុនធ្វើអោយកម្លោះចាស់រំភើបហួសថ្លែងឡើងរឹងខ្លួនមួយកន្លែង
"លោកប្តី អូនឃ្លានហើយ"
"បានៗ អ្នកលើកម្ហូបមកអីឡូវហើយ"ស៊ុងហ៊ូននិយាយទាំងរដិរដុបនិងមិនត្រូវពាក្យព្រោះតែអៀននិងប្រពន្ធក្មេងពេក ៕ នេះប្រវត្តិសាស្ត្រហើយដែលគេចេះអៀន !!ចំមែនហើយបើអោយគេដឹងចប់មិនខាន
____ក្រឡេកមកក្នុងបន្ទប់ងងឹងឈឹងមួយដែលកំពុងមានមនុស្ស អាថ៌កំបាំងម្នាក់អង្គុយគោះតុចុះឡើងៗសម្លឹងមើលទៅក្មេងស្រីដែលដើរចូលមកមិញនេះ
"យ៉ាងមិច ការងារយើងដាក់អោយធ្វើបរាជ័យហើយហេស"គេសួរដោយសម្លេងមាំសម្លឹងមើលទៅក្មេងស្រីដែលឈរញ័រខ្លួន
"សុំទោសផង គ្មានលើកក្រោយទៀតទេខ្ញុំធានា"នាងនិយាយសន្យាទាំងញ័រមាត់តតាត់ មិនហ៊ានសូម្បីតែសម្លឹងមើលទៅអ្នកចំពោះមុខដែលអង្គុយសំលឹងមកខ្លួនដូចជាកូនកណ្តុធ្លាក់ទឹក
"អាន់នីរ៉ា នាងបរាជ័យម្តងហើយ !! យើងនិងទុកឱកាសអោយនាងម្តងទៀត ធ្វើយ៉ាងណាបំបែកបំបាក់ពួកវាអោយបាន បើលើកនេះនាងធ្វើមិនបាន ជីវិតនាងត្រៀមធ្លាក់នរកទៅចុះ"
"អ អគុណខ្លាំងណាស់ ខ្ញុំសន្យានិងបំបែកពួកវាកម្ចាត់អាក្មេងនោះចោល តាមអ្វីដែលអ្នកចង់បាន"
"ល្អ យើងនិងចាំមើលនាង !! បានហើយចេញទៅចុះ"
"ចាស"
By: sunshine-ពន្លឺព្រះអាទិត្យ
THANKS YOU FOR READING 🏴
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Romanceស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?