#អន្លង់ស្នេហ៍ម្ចាស់ដែលសមុទ្រខ្សាច់
__ព្រឹកថ្ងៃបន្ទាប់
ព្រឹកនេះមើលទៅក្នុងដែនសមុទ្រខ្សាច់ហាក់ដូចជាមានអ្វីវិសេសចម្លែក មនុស្សម្នាអ៊ូរអរជាច្រើនកំពុងត្របាញ់គ្នាធ្វើអ្វីមួយ ៕ខុសអីតែក្មេងប្រុសស៊ូនូនៅគេងលុងលក់ដូចជាគ្មានអ្វីកើតឡើង
"តុៗ"គ្រានោះសម្លេងគោះទ្វាបន្លឺឡើង ដាសអោយក្មេងប្រុសភ្ញាក់ទាំងមីងមាំង
"ចូលមក មានការអ្វីរឺ"ស៊ូនូសួរទៅកាន់ស្រីៗទាំងឡាយទាំងឆ្ងល់
"ពួកយើងមកកាត់សម្លៀកបំពាក់ ក៏ដូចជាបង្ហាត់បង្រៀនអនាគតភរិយានៅពិធីបន្តិចបន្តួច"ស្ត្រីម្នាក់ក្នុងចំណោមនោះ អាចថាជាមេក្រុមអោនគោរពបន្តិចមុននិងនិយាយរៀបរាប
"អ្វីរឺ ថ្ងៃនេះចម្លែកម្លេស ! ហេតុអីលោកអ៊ុំមិនប្រាប់យើងពីរឿងនេះ"ស៊ូនូងើបឡើងពីគ្រែទាំងស្លីស្លឺ ដើរសម្តៅទៅកាន់មាត់បង្អួចក៏ឃើញថាមនុស្សជាច្រើនកំពុងប្រញាប់ប្រញាល់ក្នុងការតុបតែងសោតវិមាននេះទាំងមូល
"ហើយនៅខាងក្រោមនេះទៀត ពួកគេកំពុងធ្វើអ្វីរឺ"គេសួរទាំងឆ្ងល់ទាំងមិនយល់
"គឺ ថា"ស្រ្តីនោះរៀបនិងឆ្លើយប្រាប់តែក៏ជូនគ្នាស៊ុងហ៊ូនក៏ចូលមកដល់
"មានអ្វីរឺ អូនសម្លាញ់ម្តេចធ្វើមុខបែបនេះ"កម្លោះចាស់ដើរចូលទៅរកក្មេងប្រុសដោយការដាក់ដៃអោបចង្កេះមិនភ្លេចឡើងអោនថើបមាត់គ្នា នៅមុខស្រីៗទាំងនោះ
"ធ្វើស្អី" ស៊ូនូក្តិចដៃគេបន្តិច មនុស្សស្អីមិនចេះខ្មាស់គេបែបនេះលោកអើយ
"ថើប"គេក៏និយាយខ្សឹបៗក្បែរត្រចៀកតបទៅវិញ ឯស៊ូនូក៏មិនចង់ឈ្លោះជាមួយក៏សម្របតាមតែម្តងបើមិនចឹងប្រកត់ជាឈ្លោះគ្នាទៀតមិនខាន់
"ពួកនាងឆាប់មកវាស់ខ្លួន អនាគតភរិយាមក"ស៊ុងហ៊ូនក្រោយឃើញពួកនាងរេរ៉រមិនហ៊ានចូលជិតក៏បានតែស្រែកឡើង តែថាអ្នកណាទៅហ៊ាននោះបើគេឈរអោបថើបគ្នានៅនិងមុខ។ ម្តេចប្រុងអោយពួកនាងទៅអូសដៃចេញមករឺ
"ចាស លោកប្រមុខ"
"អ៊ុំនៅមិនទានប្រាប់យើងនៅឡើងទេ ថាមានរឿងអី"ស៊ូនូងាក់មកសួរគេដើម្បីចង់ដឹងចម្លើយ
"បីថ្ងៃទៀតដល់ថ្ងៃមង្គលការពួកយើងហើយ ! អូនមិនចាំទេរឺ"ត្រូវហើយមនុស្សម្នាកំពុងមមាញឹកខាងក្រោមនោះគឺដើម្បីរៀបចំតុបតែងមង្គលការរបស់ម្ចាស់សោតវិមានទាំងមូលនេះ ។ ហើយក៏ដូចគ្នាពួកស្រីៗដែលមកនេះគឺដើម្បីកាត់រូបកូនក្រមុំសម្រាប់ពិធីរៀបការ ក៏ដូចជាវិធីហាត់រាំថ្វាយប្តីនោះអី
"មិនចាំទេ"អោយគេចាំយ៉ាងមិចបើមិនទាំងដែលប្រាប់ខ្លួនផងនោះ ចេះតែមានហើយតាចាស់នេះ
"សូមអនុញ្ញាតអនាគតភរិយា"ស្រ្តីទាំងនោះក៏នាំយកក្មេងប្រុសមកជិតខ្លួនពួកនាងដើម្បីវាស់វែងទំហំ
"យើងមិនរំខាន់ការងារពួកនាងទេ ! អូនសម្លាញ់បងមានកិច្ចការត្រូវធ្វើល្ងាចបន្តិចបងនិងមករកអូនវិញ"ស៊ុងហ៊ូនងាកមកប្រាបសំណព្វចិត្តទាំងញញឹម
"បាទ "ស៊ូនូក៏ងក់ក្បាល់ញញឹមតប
___ល្ងាចបន្តិច
ស៊ុងហ៊ូនបន្ទាប់ពីបញ្ចាប់កិច្ចការរបស់ខ្លួនក៏ប្រញាប់មករកសំណព្វចិត្តរបស់គេ
"ហេតុអីក៏មកអង្គុយទីនេះ"គេសួរទៅក្មេងប្រុសដែលកំពុងអង្គុយលើកៅអីក្នុងសូនច្បារសម្លឹងមើលទៅទេសភាពជុំវិញ ព្រមដោយមានអ្នកបំរើច្របាចដៃជើងអោយ ៕ អ្នកបំរើដោយម្ចាស់ខ្លួនមកក៏ប្រញាប់ងើបឈរអោនគោរពមុននិងដើរចេញទៅ ក្រោយម្ចាស់ធ្វើសញ្ញាដេញ
"មិនឃើញទេរឺ"ស៊ូនូនិយាយទាំងត្រកួសបោះបោក
"យ៉ាងមិចទៀតហើយ"ប្រុសចាស់សួរឡើងមិនយល់ពីក្មេងទាល់តែសោះ ព្រឹកមិញនៅល្អជាសោះម្តេចក៏ពេលនេះនួនល្អប្រែលឿនម្លេស
"អ៊ុំនៅមានមុខមកសួរទៀតរឺ មួយថ្ងៃមកនេះខ្ញុំស្ទើដាច់ខ្យល់ទៅហើយ"ស៊ូនូងាក់មកស្រែកថាអោយទាំងក្រម៉កក្រម៉ូវ
"អោយបងធ្វើម្តេច វាជាប្រពៃណី ! បងក៏មិនចង់ឃើញអូនលំបាកដែរ"គេចូលមកអោបលួងលោមថ្នាក់ថ្នមក្មេង តែក្មេងមិនសហការជាមួយសោះប្រឹងត្រដរចេញមិនព្រមអោយប៉ះ
"បើអ៊ុំមិនចង់ ម្តេចក៏ទុកខ្ញុំចោល"ត្រូវហើយគេមិនខឹងរឿងដែលត្រូវហាត់រាំអ្វីលំបាកនោះទេ តែគេខឹងពេលដែលលំបាកប្រុសចាស់មិននៅក្បែជួយគេ បណ្តាល់អោយពួកនាងវ៉ៃគេរហូត ៕ ត្រូវហើយគេជាប្រុសប្រុងអោយដៃទន់ល្វត់ល្វន់ដូចជានារីសួរបានយ៉ាងមិច
"បងសុំទោស បងត្រូវបង្ហើយការងារអោយរួចអស់មុននិងពួកយើងរៀបការ"គេមិនបោះបងនៅតែចូលខ្លួនមកអោបកាយក្មេងប្រុសម្តងទៀតហើយលើកនេះក៏បានផលក្មេងប្រុសមិនតវ៉ាអោយគេអោបតាមចិត្ត
"អ៊ុំដឹងទេ ហាត់របាំអស់នោះពិបាកណាស់"ស៊ូនូកាន់តែបានចិត្តអស់ពីខឹងទៅជាពេបមាត់រៀបរាប់ប្រាប់គេយ៉ាងកំសត់
"បងដឹងពៅមាស តែសុំអូនកុំហៅបងអ៊ុំមើលទៅចាស់ណាស់"គេនិយាយទាំងយល់ តែសុំម្យ៉ាងកុំហៅគេអ៊ុំមើលទៅមិនល្អសោះ
"ក្រែងអ៊ុំមិនចឹង និយាយថាខ្ញុំក្មេង"ស៊ូនូយកដៃមកប៉ះថ្ពាល់ប្រុសចាស់បន្តិចរួចក៏និយាយដើម្បីបញ្ជាក់ ត្រូវហើយគេហៅតាមដែលប្រុសម្នាក់នេះថាទេតាហឹស សុទ្ធតែថាគេក្មេងកុំអោយចេះដឹងចឹងហើយអោយសមចិត្ត
"ស្តាប់បង្គាប់ណាស់តើ ល្អ"គេថាអោយចាប់លើកស៊ូនូបីឡើងសម្តៅទៅបន្ទប់ខ្លួនក្រោមក្រសែរភ្នែកជាច្រើនសម្លឹងមើលមក ក្នុងនោះក៏មានសាមីរ៉ាម្នាក់ដែរ
"អាយ ដាក់ចុះនេះមិនមែនបន្ទប់ខ្ញុំទេ! អ៊ុំយកខ្ញុំទៅណា"ស៊ូនូវ៉ៃស្មាគេផាច់ៗ ដើម្បីអោយគេបញ្ឈប់តែមើលចុះគេនេះមិនស្តាប់សោះ
"យកទៅរំលោភ "ស៊ុងហ៊ូនធ្វើជានិយាយ
"អត់ទេ ខ្ញុំមិនព្រម"ស៊ូនូដោយគ្រាន់តែឮរំលោភក៏ស្រែកឡើង តែលើកមុនដាក់គេសឹងតែគ្មានដង្ហើមដក មិនដឹងជាចាស់ស្អីទេកម្លាំងអោយដូចយក្សា
"យើងស្រលាញ់ឯងស៊ូនូគីម"ចូលមកដល់ក្នុងបន្ទប់ពាក្យដំបូងដែលកម្លោះចាស់និយាយៗដោយស្មោះត្រង់គេមិនដែលស្រលាញ់អ្នកណាពីមុនមកទេ តែក្មេងចំពោះមុខនេះហាក់ដូចជាធ្វើអោយបេះដូងគេរំគោះញាប់ញ័រណាស់
"ស្រលាញ់ស្អី រកតែរំលោភ"ស៊ូនូនិយាយទាំងសម្លក់ មិនជឿឡើងសម្តីចាស់នេះ កុហក់គ្រប់យ៉ាង
"យើងមិនដែល នាំអ្នកណាចូលបន្ទប់យើងឡើងក្រៅពីអូន"គេនិយាយងុលៗបែបថាមិនធ្លាប់នេះនិយាយពីមុន
"ចុះម្តាយ អាល់ដុលរ៉ា "ស៊ូនូសួរទាំងចង់ដឹង
"យើងនៅតែពីនាក់ ហេតុអីក៏រំលឹកពីអ្នកដទៃ"និយាយតែពីនាក់ហេតុអីក៏រំលឹកពីមនុស្សដែលគ្មានស្រមោលនៅទីនេះទៅវិញ
"ឆ្លើយនិងសំនួរ"ស៊ូនូសួរទាំងទឹកមុខចង់ដឹង ចាំគេប្រាប់ចម្លើយខ្លួន
"ហេតុអីទៅ បើយើងមិនរំលឹកពីអ្នកដទៃមិនបានរឺ"ស៊ូនូសួរក្មេងប្រុសទាំងមិនយល់ ហេតុអីក៏គេចង់ដឹងម្លេស
"ហឹស លោកនៅតែមិនឆ្លើយ"ស៊ូនូរលែសដៃគេចេញ រួចក៏ដើរចេញពីបន្ទប់កម្លោះចាស់បាតទៅទាំងមុខស្ងួត ៕ ហេតុអីទៅជិតក្លាយជាប្តីប្រពន្ធគ្នាទៅហើយ តែបែជាមិននិយាយការពិតជាមួយគ្នា តើនេះស្នេហា នេះរឺការស្រលាញ់ មិនទាំងហ៊ាននិយាយការពិតប្រាប់គ្នាផង ហឹស
"សុំទោស មិនមែនបងមិនចង់ប្រាបអូននោះទេតែវាមិនទានដល់ពេលប៉ុណ្ណោះ"
___បីថ្ងៃបន្ទាប់
បីថ្ងៃហើយតាំងពីថ្ងៃដែលពួកគេឈ្លោះគ្នាមកពួកគេក៏មិនដែលជួបគ្នាក៏ដូចជានិយាយគ្នាអ្វីទាំងអស់ ។ ហើយថ្ងៃនេះវាក៏ចូលមកដល់ថ្ងៃដែលពួកគេទាំងពីរៀបអាពាហ៍ពិពាហ៍ តែសោកស្តាយណាស់ថ្ងៃសំខាន់បែរជាពួកគេទាំងពីពាក់មុខយក្សដាក់គ្នាមិនសូម្បីនិយាយគ្នាមួយមាត់
"តុកៗ "
"ម៉ាក់ចូលទៅបានទេ កូននូ"សូរសម្លេងគោះទ្វាបន្លឺឡើងពីសំណាក់ស្រ្តីវ័យសាមជាងជាមួយការតុបតែងមុខមើលទៅដូចនិង18ឆ្នាំ
" បាទ ចូលបានទ្វាមិនបានចាក់សោរទេ"សម្លេងស្រទន់ក្មេងប្រុសស្រែកប្រាប់
"យ៉ាងមិចនិងកូនប្រុស ! ហេតុអីក៏មុខមិនស្រស់"អ្នកស្រីគីម ម្តាយខាងកូនក្រមុំពោលទៅកាន់កូនប្រុសទាំងស្នាមញញឹមតែក៏ពិបាកចិត្តពេលដែលឃើញទឹកមុខកូនប្រុសតែមួយសោកសៅ
"គ្មានអ្វីទេ ម៉ាក់ គ្រាន់តែខ្ញុំមិនចង់បែកពីប៉ាម៉ាក់ប៉ុណ្ណោះ ហឹក"ស៊ូនូគ្រាន់តែឃើញម្តាយក៏ស្រក់ទឹកភ្នែកឡើងមកហាក់យំដោយសាររឿងជាច្រើនមិនអាចនិយាយបាន
"កុំយំបែបនេះអី លែងស្អាតហើយ កូនធ្វើនេះក៏មិនអោយប៉ាម៉ាក់សប្បាយចិត្តដែរ"អ្នកស្រីចូលទៅអោបកូនប្រុសជាការលួងចិត្ត
"បាទ ខ្ញុំសុំទោសម៉ាក់"ស៊ូនូចូលខ្លួនទៅអោបម្តាយវិញដាក់ក្បាល់កើយនិងស្មាគាត់
" ចាំណា កូនប្រុសជីវិតជាប្តីប្រពន្ធនិងគ្នាហើយ ទោះជាមានរឿងអី ក៏ត្រូវនិយាយគ្នាប្រាប់ពីគ្នាទៅវិញទៅមក មិនមែនមានរឿងអ្វីក៏លាក់មិនសួរគ្នា"
"តែ រឿងអ្វីក៏គាត់មិនដែលប្រាប់ខ្ញុំទេម៉ាក់ ទោះជាខ្ញុំចង់សួរយ៉ាងណាក៏ដោយ "ស៊ូនូរៀបរាប់ទាំងអន់ចិត្តនិងឈឺចាប់រួមគ្នា
"នោះមកពីមិនទាន់ដល់ពេលគេប្រាប់ក៏អាចថាបាន នូស្តាប់ម៉ាក់ជីវិតគូរកូនត្រូវរស់នៅជាមួយគ្នាយូរណាស់កូនគួរតែបើកចិត្តអោយទូរលាយបន្តិច "ម្តាយប្រាប់កូនទាំងញញឹម គាត់យល់ហើយហេតុអីក៏កូនគាត់មុខមិនរីក
" ម្តាយកូនរួចហើយរឺនៅដល់ម៉ោងហើយ"គ្រានោះលោកគីមជាឪពុកក៏ស្រែកហៅពីខាងក្រៅ បញ្ជាក់ប្រាប់ថាដល់ម៉ោងចូលពិធីហើយ
"តោះកូនដល់ម៉ោងហើយ"ពួកគេទាំងបីក៏ចេញទៅជាមួយគ្នា
ពិធីក៏ចាប់ផ្តើមឡើងឪពុកក៏ដឹកដៃទៅកាន់ពិធីការដើម្បីធ្វើពិធីរៀបការទៅតាមប្រពៃណីបន្ទាប់ពីចប់អស់ក៏ដល់ពេលបំពាក់ចិញ្ចៀនអោយគ្នា
"នូ កូនឆាប់ដើរទៅរកបងទៅកូន"ស៊ូនូក៏ធ្វើតាម
ទីបំផុតស៊ូនូក៏ដើរមកដល់កន្លែងដែលកម្លោះចាស់ឈរ
"លោកប្រមុខសូមបំពាក់ចិញ្ចៀនអោយកូនក្រមុំ"
"បាទ "ស៊ុងហ៊ូនក៏ងក់ក្បាល់រួចក៏បំពាក់ចិញ្ចៀនអោយស៊ូនូ ឯស៊ូនូក៏បំពាក់អោយស៊ុងហ៊ូនវិញ
"ពិធីបាន បញ្ចាប់"
"យើង ស៊ុងហ៊ូន អាប់ឌុលម៉ូស្កាហ្វា អែលដិន ជាប្រមុខនៅទីនេះសូមប្រកាសថា ស៊ូនូ គីមនិងក្លាយជាភរិយាពេញសិទ្ធរបស់យើង"គេចាប់លើកដៃស៊ូនូឡើងដើម្បីបង្ហាញ់បញ្ជាក់
"សូមអបអរលោកប្រមុខរដ្ឋ"ពួកគេស្រែកឡើងព្រមគ្នា
"ស៊ូនូ បង"គ្រាកំពុងតែសប្បាយនោះស្រាប់តែមានសម្លេងមនុស្សស្រីបន្លឺឡើងខ្លាំងបែបភ្ញាក់ផ្អើលនិងទិន្នភាពនៅចំពោះ
"អេនី "ស៊ូនូស្រាប់តែក្រឡេកឃើញអ្នកធ្លាប់ជាសង្សារចាស់ទាំងភ្ញាក់ផ្អើល
"ហឹក នេះបងចោលអូនមករៀបការបែបនេះរឺ"អេនីនិយាយទាំងទឹកភ្នែករហេមរហាម អ្វីដែលកាន់តែភ្ញាក់ផ្អើលបុរសដែលរៀបការជាមួយសង្សារខ្លួនគឺជាមនុស្សប្រុសយប់នោះដែលនាងថានិងអោយខ្លួនប្រាណទៅគេ៕ តើនេះវាមានរឿងអីពិភពលោកប្រឡាប់ចាក់រឺទើបបានជារឿងទៅជាបែបនេះ សង្សារខ្លួនរៀបការជាមួយមនុស្សដែលខ្លួនថានិងដេកជាមួយ
"មកជាមួយបង"ឯស៊ុងហ៊ូនឃើញទិដ្ឋភាពចំពោះមុខក៏បានអូសដៃរក្មេងប្រុសដើរចេញពីកម្មវិធី ទាំងមុខពោពេញទៅដោយកំហឹង ចិត្តក្តៅងំពេញទ្រូង
"ធ្វើអី លែងខ្ញុំ អេនីនាងកំពុងតែយំហើយ"ស៊ូនូក្រោយស៊ុងហ៊ូនអូសដៃចេញមកក៏បានតែប្រឹងរលាស់ដៃចេញពីគេ ដើម្បីទៅមើលក្មេងស្រីដែលកំពុងយំភ្ញាក់ផ្អើលចំពោះគេ
"ទៅមើលនាងចឹងហេស "ស៊ុងហ៊ូនងាក់មកសួរប្រពន្ធវ័យក្មេងទាំងញ័រមាត់ នេះរៀបការជាមួយគេជាប្តីតែទៅបារម្ភចំពោះមនុស្សស្រីឥតកេរ្តិ៍ខ្មាសដើរអោយខ្លួនគេចឹងរឺ ៕ ចាត់ទុកគេជាស្អីជាអាល្ងង់រឺ ក្មេងនេះមិនយល់ពីបេះដូងគេទេរឺថាវាដូចបំផ្លាញ់គេទាំងរស់
"ត្រូវហើយ នាងមិនធ្លាប់យំបែបនេះទេ ! អោយខ្ញុំទៅមើលនាងបន្តិចទៅ"ស៊ូនូងាក់សម្លឹងមើលទៅប្តីទាំងទឹកមុខអង្វរ គេយល់ពីប្តី តែអោយធ្វើយ៉ាងមិចគេអាណិតនាង សង្សារចាស់ដែលគេធ្លាប់មើលថែថ្នាក់ថ្នមដូចប្អូនស្រីតាំងពីដើមមកមិនដែលធ្វើអោយនាងឈឺចាប់អ្វីឡើយ
"បាន ហឹសៗ អូនទៅចុះ"កម្លោះចាស់ព្រមព្រលែងដៃសម្លឹងមើលទៅប្រពន្ធក្មេងទាំងជូជត់ អស់សង្ឃឹម តើគេមិនមែនជាជម្រើសក្មេងប្រុសទេរឺ
"អគុណណាស់ ខ្ញុំសន្យាទៅតែបន្តិចទេ"ស៊ូនូក្រោយទទួលបានការអនុញ្ញាតហើយក៏ញញឹមដាក់កម្លោះចាស់បន្តិចមុននិងចាកចេញ៕
កូនកំលោះដែលទើបនិងរៀបការថ្មីថ្មោងបានតែដើរមកបន្ទប់ម្នាក់ឯងយ៉ាងឯកា ម្តេចក៏គេឈឺចាប់ម្លេស៕ ត្រូវប្រពន្ធទាត់ចោលទាំងដែលពិធីមង្គលការមិនទាន់ចប់ស្រួលបួលផង
"អង្គម្ចាស់ ហេតុអ្វីក៏"គ្រានោះសាមីរ៉ាក៏ដើរកាត់ចូលមក
"នាងជួយយកស្រាទៅអោយយើងក្នុងបន្ទប់ផង"កម្លោះចាស់មិនបានឆ្លើយតបនិងសំណួរតែក៏ប្តូរមកបញ្ជារនាងជំនួសវិញ
"ចាស អង្គម្ចាស់"សាមីរ៉ាក៏ទៅរៀបចំតាមអ្វីដែលកម្លោះចាស់ប្រាប់ទាំងញញឹមរីកមាឌ នេះជាឱកាសនាងហើយ ៕ ហើយក៏មិនអាចបន្ទោសនាងដែរព្រោះនេះមកពីក្មេងប្រុសជាភរិយាមិនខ្វល់ខ្វាយពីស្វាមីធ្វើអី?
"តុៗ"
"ចូលមក"គ្រានោះសម្លេងមនុស្សមុខមាំក៏ដង្ហើយប្រាប់ពីបន្ទប់ទទួលភ្ញៀវមក
"នេះចាស ស្រា អង្គម្ចាស់"នាងបន្ទន់ជង្គង់ចុះដាក់ស្រានិងលើតុមុខកម្លោះចាស់
" យើងសួរនាងបន្តិចបានទេសាមីរ៉ា"គេលើកយកកែវស្រាដែលសាមីរ៉ាចាក់ងើយអកយកៗ រួចក៏ក្រលេកសួរនាង
" អង្គម្ចាស់ចង់សួរអ្វីនាងខ្ញុំក៏បានដែរ សម្រាប់អង្គម្ចាស់អ្វីក៏នាងខ្ញុំឆ្លើយបានដែរ"នាងងើបដើរទៅជិតតិចៗព្រមទាំងដាក់ដៃលើទ្រូងគេថ្នមៗ
"យើងជាមនុស្សចាស់ណាស់រឺ យើងគ្មានសត្ថភាពក្នុងការមានប្រពន្ធក្មេងទេហេស?រឺក៏មកពីយើងអសមត្ថភាព ទើបយើងមិនមែនជាជម្រើស"គេបែរសម្លឹងមើលទៅព្រះចន្ទកំពុងរះទាំងមិនយល់ គេមានគ្រប់យ៉ាងអស់ហើយមិនថាអ្វីៗ ប៉ុន្តែគេបែជាយល់ថាគេមិនមានអ្វីទាំងអស់
"មិនពិតទេអង្គម្ចាស់ លោកល្អឥតខ្ចោះគ្រប់បែបយ៉ាងមិនថាអ្វីៗ"នាងឮតែគេនិយាយដូច្នេះក៏បានតវ៉ា នេះគេមិនដឹងទេរឺថានាងនេះហើយប្រាថ្នាគេប៉ុណ្ណា
"ចុះហេតុអី ក្មេងនោះជ្រើសយកសង្សារគេជំនួសយើង"គេនិយាយទាំងវិលវុលហាក់ដូចជាស្រវឹងខ្លាំងណាស់
"បើចឹង ចុះម្តេចលោកមិនក្រលេកមើលនាងខ្ញុំផង ! អង្គម្ចាស់ដឹងទេខ្ញុំស្រលាញ់លោកស្រលាញ់យូរមកហើយ តាំងពីថ្ងៃដែលលោកព្រមទទួលខ្ញុំរួមមេត្រីមកម្លេស" សាមីរ៉ា ថាហើយក៏ងើបឈរឡើងដោះសម្លៀកបំពាក់ចេញអស់បង្ហាញ់នៅចំពោះមុខកម្លោះចាស់ដែលស្រវឹងព្រឿងៗ
"នាងធ្វើអី សាមីរ៉ា"គេក្រោកឈរទាំងភ្ញាក់ផ្អើល
"ខ្ញុំស្រលាញ់អង្គម្ចាស់ ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងដើម្បីលោកសូម្បីតែខ្លួនប្រាណ"
"យ យើង"
"លោកកុំប្រកែកអី"នាងនិយាយហើយក៏រត់ទៅអោបនាយកម្លោះចាស់ទាំងកម្រោល
___កណ្តាល់យប់
ក្រឡេកមកស៊ូនូឯនេះបន្ទាប់ពីចាត់ការជាមួយអេនីរួចក៏ប្រញាប់ត្រលប់មករកប្តីចាស់វិញទាំងប្រញាប់ប្រញាល់
"តុៗ"
"លោក នៅក្នុងបន្ទប់ដែរទេ"ស៊ូនូមកដល់ក៏ប្រញាប់គោះទ្វាតែហាក់ដូចជាគ្មានចម្លើយអ្វីសោះ
" ឃើញលោកប្រមុខដែរទេ"
"បាទ លោកប្រមុខនៅក្នុងបន្ទប់ការងារ"អង្គរក្សក៏ប្រញាប់អោនគោរព
"អគុណ ណាស់"ស៊ូនូក៏ប្រញាប់ដើរទៅរក
"តុៗ "
"លោក"ជាថ្មីម្តងទៀតគេក៏ចាប់គោះទ្វា តែហាក់ស្ងាត់គ្មានសម្លេងឆ្លើយតប
"ខ្ញុំចូលទៅហើយ "
ក្រាក
ថាហើយក្មេងប្រុសក៏បើកទ្វាចូលទៅ តែក៏ត្រូវឈប់ទ្រឹងពេលឃើញស្ថានភាពចំពោះមុខ
"អ៊ុំ ហេតុអី"ស៊ូនូភ្ញាក់ផ្អើលហាក់មិនយល់ពីស្ថានភាពសោះតើមានរឿងអ្វីទៅម្តេចក៏បែបនេះ។
«រងចាំភាគបន្ត»
By:kungyaz-Novel ❀
Thank you for reading📖 🌜
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Romanceស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?