ភាគ១០

471 41 4
                                    

#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់

ភាគ១០

__ព្រឹកថ្មីនៅកណ្តាល់វាលខ្សាច់សាហារ៉ា
ក្នុងពេលព្រឹកនេះអ្នកខ្លះក្នុងកុលសម្ព័ន្ធទៅរកសីុជំនួញដោយទុកអោយស្រី្តៗនៅក្នុងជំរុំ ។តែបើក្រលេកមកមនុស្សពីនាក់ដែលទើបតែបញ្ចាប់សង្គ្រាមកាល់ទីទាប់ភ្លឺកំពុងតែគេងសឹងតែគ្មានកម្រើកខ្លួនដោយសារអស់កម្លាំងខ្លាំងបាកស្បាត់
"ភ្ញាក់មកបានហើយ ស៊ូនូគីម ពួកយើងត្រូវទៅវិញហើយ"ស៊ុងហ៊ូនដែលងើបពីដំណេកមុនបន្ទាប់ពីរៀបទុករបស់របររួចក៏ប្រញាប់ងាក់មកដាស់ក្មេងដែលកំពុងគេង តែមើលទៅដូចជាគ្មានកម្រើកអ្វីសោះ
"ខ្ញុំ ហឹម គ្មានកម្លាំងងើបទេ "ស៊ូនូនិយាយងុលៗស្តាប់សឹងមិនបាន ។ ត្រូវហើយទម្រាំសង្គ្រាមស្នេហ៍ចប់វាក៏ទាប់ភ្លឺទៅហើយតើអ្នកណាទៅមានកម្លាំងងើបនោះ
"បានបើចឹងក៏គេងបន្តចុះ ! បងទៅនិយាយទូរសព្ទ័បន្តិច"ស៊ុងហ៊ូនអោនមកថើបស៊ូនូមួយខ្សឺតរួចក៏ដើរចេញទៅបាត ។ លុះបន្តិចក្រោយមកគេក៏ចូលមកដល់វិញក៏ឃើញថាក្មេងប្រុសភ្ញាក់ជាស្រេច
"ភ្ញាក់ហើយរឺ បើចឹងពួកយើងទៅវិញអីឡូវនេះតែម្តង"ស៊ុងហ៊ូនក្រោយឃើញក្មេងប្រុសក៏ញញឹមដាក់បន្តិចទាំងក្នុងចិត្តក៏មានកំហុសដូចគ្នាដែលលេងជ្រុលដៃខ្លាំង
តែមកពីគេទប់មិនជាប់អ្នកណាអោយក្មេងទាក់ទាញគេធ្វើអី
"ខ្ញុំទៅមិនរួចទេ! ខ្ញុំគ្មានកម្លាំងផង"ស៊ូនូនិយាយខ្សាវៗប្រឹកស្រែកដែរតែស្រែកមិនឮព្រោះយប់មិញនេះគេស្រែកឡើងស្អក់ទៅហើយ ។ តែគិតទៅគួរអោយខឹងណាស់ធ្វើបាបគេមួយយប់ទៅហើយ នេះប្រុងអោយខ្លួនជិះអូដ្ឋទៅវិញទៀតរឺ យកខួរខាងណាមកគិត
"ចាំបងបីអូន"ស៊ុងហ៊ូនក៏ដឹងពីស្ថានភាពក្មេងក៏ចូលទៅលើកក្មេងបីចេញទៅក្រៅដាក់ចូលទៅក្នុងឡាន ! ជុប តើជាទង្វើអ្វី ហេតុអីក៏មានឡាននៅទីនេះ ក្រែងថាជាប្រពៃណីមិនចឹងដែលត្រូវធ្វើដំណើរដោយសត្វអូដ្ឋ
"នៅក្នុងឡាននេះហើយ ! បងទៅលាពួកគេសិន"ស៊ុងហ៊ូនថារួចក៏ដើរចេញទៅនិយាយជាមួយមេកុលសម្ព័ន្ធនិងអ្នកនៅទីនោះ
"យើងអគុណណាស់សម្រាប់រយះពេលមួយយប់នេះ"
"មិនអីទេ អោយតែអាចជួយអោយលោកប្រមុខយល់ចិត្តជាមួយអានាគតភរិយា ! តែថាលោកគួរតែថ្នមបន្តិច ខ្ញុំបាទមើលទៅអនាគតភរិយាដូចជាបាក់កម្លាំងណាស់"មេកុលសម្ព័ន្ធនិយាយទាំងសើច
"មិនអីទេ យើងនិងថ្នមជាងមុន!យើងទៅសិនហើយ"ស៊ុងហ៊ូនសើចបន្តិចរួចក៏ដើរចូលឡានចេញដំណើរបាតទៅ
  នៅតាមផ្លូវត្រលបទៅវិញស៊ូនូដែលអង្គុយក្នុងឡានក៏សួរទៅកាន់គេទាំងខ្នួកខ្នាញ់ ដែលកុហកខ្លួនរឿងជិះអូដ្ឋ
"យ៉ាងមិច ក៏មើលមុខបងម្លេស"ស៊ុងហ៊ូនសួរទាំងដៃម្ខាងបើកឡានដៃម្ខាងរាវទៅរកកាន់ដៃក្មេង
"កុំប៉ះខ្ញុំ មនុស្សកុហក"ស៊ូនូនិយាយទាំងខឹងរលាស់ដៃមិនអោយគេប៉ះ
"បងកុហករឿងអ្វី អូននិយាយទៅមើល"ស៊ុងហ៊ូននិយាយថ្នមៗលួងលោមក្មេងប្រុស
"ក្រែងលោកនិយាយមិនចឹងថាត្រូវធ្វើដំណើរដោយជិះសត្វអូដ្ឋជាប្រពៃណី តែចុះនេះម្តេចលោកជិះឡានបាន"គេនិយាយទាំងខាំមាត់មិនសុខចិត្តចាញ់បោកគេគ្រប់រឿងនៅរឿងពីយប់មិញនោះទៀតដាក់គេសឹងបាកស្បាត់ ចាំមើលចុះគ្មានលើកក្រោយទៀតទេ។
"បងនិយាយតាំងពីពេលណាថាអូនត្រូវតែជិះអូដ្ឋ"គេសួរទាំងលើកជញ្ចើមឆ្ងល់
"ចុះពេលលោកនាំយើងទៅផ្ទះលោកឪពុកនោះ"ស៊ូនូនិយាយទាំងសម្លក់
"បងថាជាប្រពៃណីសម្រាប់ទៅជួបឪពុក តែនេះយើងមិនបានទៅជួបឪពុកទៀតឯណា"ស៊ុងហ៊ូនញាក់ស្មាឆ្លើយហីៗ ធ្វើអោយក្មេងខ្លះខឹងងរខ្ទឺតសម្លក់សម្លឹងចង់លៀនគ្រាប់ភ្នែក
"មនុស្សចង្រៃខ្ញុំស្អប់លោក មនុស្សបោកប្រាស់ដាក់ខ្ញុំចុះទៅ"ស៊ូនូឡូឡាមិនសុខចិត្តខឹងទាមទារអោយគេទម្លាក់ខ្លួច
"ចុះធ្វើអ្វី នៅទីនេះកណ្តាវាល់ខ្សាច់ក្តៅណាស់ ! អូនកុំងរង៉ក់ខុសរបៀបបានទេ"ស៊ុងហ៊ូនសួរទាំងក្រពុលមុខ ដឹងចឹងអោយជិះសត្វអូដ្ឋមកវិញទាំងខ្លួនឈឺបែបនេះទៅហើយ
"រឿងខ្ញុំ ចង់ខ្ញុំយ៉ាងមិចក៏បាន !ឆាប់ដាក់ខ្ញុំចុះទៅ"
"អត់ទេ"
"បើមិនដាក់លោកជឿទេ ខ្ញុំលោតចុះដោយខ្លួនឯង"ស៊ូនូប្រឹងស្រែកមិនព្រមចុះញោមនិងមនុស្សចាស់
"បងជឿ តែបើអូនចុះហើយបងចាប់បាន បងនិងរំលោភអូននៅទីនោះតែម្តង ហើយពិតណាស់បងដាក់អូនកាន់តែខ្លាំងជាងយប់មិញនេះទៅទៀត"ស៊ុងហ៊ូនគំរាមទាំងមុខមាំបញ្ជាក់ថាពាក្យសម្តីគេជាការពិត
"មនុស្សឆ្កួត ខ្ញុំមិនគួរចាញ់បោកលោកទាល់តែសោះ"ស៊ូនូស្រែកទាំងមិនសុខចិត្តខុសអស់លុងសម្តីគេព្រមតាមគេ
"នៅអោយស្ងៀមស៊ូនូគីម បងមិនមែនជាមនុស្សអត់ធ្មត់ច្រើន"ស៊ុងហ៊ូន
"នេះលោកគំរាមខ្ញុំ"ស៊ូនូស្រែកទាំងរកកល់ចង់យំគេកុហកខ្លួនកុហកគ្រប់យ៉ាង
"បងមិនគំរាមតែបងបញ្ជារ ! ពេលនោះកំពុងតែមានអ្នកតាមពួកយើងហើយ បងសុំទៅចុះ"គេមិនចង់ប្រើសម្តីបញ្ជារអ្វីនោះទេ តែក្មេងមិនព្រមស្របតាម
"អ្នក អ្នកណាតាមយើងរឺ"ស៊ូនូឮដូច្នេះក៏រាងស្ងាត់បន្តិចអោយគេបើកឡានមិនហ៊ានតវ៉ាអ្វីទាំងអស់
"ផាំងៗ"គ្រានោះសម្លេងកាំភ្លើងដេញបាញ់រះឡើងសម្តៅមកឡានស៊ុងហ៊ូន
"ហឹក លោក ពួកគេជាអ្នកណា"ស៊ូនូគ្រាន់តែឮសម្លេងកាំភ្លើងក៏ចាប់ភ័យរកយំ
"នៅអោយស្ងៀមទៅ មានបងនៅទីនេះគ្មានអ្នកណាធ្វើអីអូនបានទេ"ស៊ុងហ៊ូននិយាយលួងលោមក្មេងបណ្តើរដៃរាវកាំភ្លើងបាញ់តទល់
សង្រ្គាមនៃការបាញ់ប្រហារគ្នាក៏កើតមានឡើងនៅកណ្តាល់វាល់ខ្សាច់
"ផាំងៗ" សម្លេងបាញ់គ្នាក៏កាន់តែខ្លាំងៗតទល់រវាងឡានមួយទល់និងឡានបី ឡានបាញ់រះឡើងជិះជ្រេរពេញកណ្តាល់វាល់ខ្លាំងយ៉ាងសាហាវ
"ស៊ុងហ៊ូន ហឹក លោកពួកគេមកជិតដល់ពួកយើងហើយ"ស៊ូនូក្មេងប្រុសដែលមិនធ្លាប់ជួបរឿងបែបនេះបានតែញ័រខ្លួនស្រែកឡើង
"កុំភ័យអី នៅអោយស្ងៀមទៅយើងប្រាប់ហើយបើយើងនៅទីនេះគ្មានរឿងអ្វីកើតឡើងទាំងអស់"គេនិយាយទាំងមុខមាំ បញ្ជាក់ពីភាពអង់អាចរបស់ខ្លួននៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយនេះ គេបាញ់តទល់យ៉ាងរហ័សឯដៃគូរសត្រូវបាញ់មកក៏មិនណយដូចគ្នា
"ហឹស កុំអោយយើងដឹងអោយសោះថាអ្នកណាលួចខាំយើង ! មិនចឹងពួកឯងងាប់មិនស្អាតទេ"ស៊ុងហ៊ូននិយាយទាំងមុខឃៅ គ្រានោះសម្លេងគ្រាប់កាំភ្លើងក៏បាញ់ចំកង់ឡានម្ខាងខាងស៊ុងហ៊ូន ជាហេតុធ្វើអោយឡានជិះកានតែជ្រេលើសដើម
ផាំង"ឯស៊ុងហ៊ូនមិនអោយចាញ់ចិត្តបាញ់រះទៅវិញចំឡាននោះធ្វើអោយឡានមួយបានផ្ទុះឡើង។
"ផាំងៗ"
"លោកប្រមុខ ពួកយើងមកជួយហើយ"គ្រានោះទៀតសោតវាជាសំណាងល្អកូនចៅស៊ុងហ៊ូនក៏មកជួយទានបាញ់រះពួកសត្រូវស្លាប់អស់
"លោកប្រមុខយ៉ាងមិចទៅហើយ"បន្ទាប់ពីសង្រ្គាមបាញ់គ្នាបានចប់កូនចៅក៏ប្រញាប់ចុះមកមើលប្រមុខរបស់ខ្លួន
"យើងមិនអីទេ ឯងត្រូវតែសើបអោយបានថាពួកវាជាអ្នកណាយើងមិនទុកនោះទេ"ស៊ុងហ៊ូននិយាយទាំងសម្លេងកំណាចហាក់ខឹងចិត្តខ្លាំង ត្រូវហើយអ្នកណាក៏ដោយដែលធ្វើអោយក្មេងតូចរបស់គេភិតភ័យគេមិនទុកទេ មិនថាអ្នកណាក៏ដោយ
"ល លោក ហឹក ចេញឈាមហើយ ហឺ"ស៊ូនូបន្ទាប់ពីចប់សង្រ្គាមបាញ់ប្រហារនេះហើយគេនៅមិនទានបាត់ភិតភ័យផងនោះក៏ត្រូវភ័យម្តងទៀតក្រោយឃើញប្រុសចាស់ត្រូវគ្រាប់ហូរឈាមឡើងទាំងដៃគេនៅអោបខ្លួនជាប់
"យើងមិនអីទេ តោះទៅផ្ទះវិញ"ស៊ុងហ៊ូនហាក់គ្មានឈឺអ្វីទាំងអស់ រួចក៏ចាប់លើកបីស៊ូនូដាក់ឡានធ្វើដូចជារបួសដែលហូរឈាមនោះគ្មានអ្វីធំដុំទេ
"លែងទៅ ខ្ញុំដើរបានតែលោកត្រូវរបួសម្តេចមិនបារម្ភពីខ្លួនឯង"ស៊ូនូនិយាយទាំងពេប គេបារម្ភណាស់ដឹងទេ រឺយ៉ាងមិចចង់អោយគេមេម៉ាយទាំងក្មេងរឺ
"យើងមិនអីទេ ! អោយតែឯងបារម្ភពីយើងទៅបានហើយ"ស៊ុងហ៊ូននិយាយទាំងញញឹមងាយឯណាបានក្មេងចេះបារម្ភនោះ
"អឹម លោកដឹងទេខ្ញុំបារម្ភណាស់ពេលឃើញលោកត្រូវរបួស "ស៊ូនូកាន់តែពេបនៅក្នុងទ្រូងកម្លោះចាស់ ក្មេងប្រុសចាប់អោបកគេយ៉ាងចប់ហាកខ្លាចគេទៅបាត ៕ ពួកគេក៏ធ្វើដំណើរចេញទៅមិនយូរប៉ុន្មានក៏ដល់រាជដំណាក់ដ៏មហិចមារបស់លោកប្រមុខរដ្ឋ បន្ទាប់ពីមកដល់ក៏ឃើញថាក្មេងគេងលក់ក្នុងដៃគេទៅហើយ ស៊ុងហ៊ូនក៏មិននិយាយច្រើនលើកបីក្មេងប្រុសចូលខាងក្នុង
"លោកប្រមុខរបួសលោក"កូនចៅក្រោយឃើញស្នាមរបួសដែលត្រូវដោយគ្រាប់កាំភ្លើងរបស់ប្រមុខ។ខ្លួនក៏មានការបារម្ភ
"មិនអីទេ បន្តិចទៀតយើងនិងទៅលាងរបួសដោយខ្លួនឯង"ស៊ុងហ៊ូនថារួចក៏ដើរចេញទៅមិនខ្វល់ពីការហាមឃាត់របស់កូនចៅ
"លោកអាល់ ដាន់ អង្គម្ចាស់កើតអី"សាមីរ៉ាមិនដឹងចេញមកពីណាគ្រាន់តែឃើញរបួសរបស់ប្រមុខរដ្ឋហាក់មានការបារម្ភរត់មកសួរកូនចៅយ៉ាងលឿន
"លោកប្រមុខត្រូវបានពួកមិនស្គាល់មុខលួចវាយប្រហារ នេះសំណាងហើយពួកយើងទៅទានមិនចឹងមិនដឹងជាទៅជាយ៉ាងណាទេ"
"នេះលោក លោកប្រមុខត្រូវរបួសហេតុអីគាត់មិនទៅព្យាបាល បើរបួសគាត់ឆ្លងធ្វើយ៉ាងមិច ! ខ្ញុំទៅមើលគាត់សិន"សាមីរ៉ានិយាយទាំងបារម្ភងាក់ខ្លួនប្រញាប់ប្រញាល់ទៅរក
"កុំអីសាមីរ៉ា លោកប្រមុខនៅជាមួយអនាគត់ភរិយា! សូមនាងកុំធ្វើអ្វីដែលហួសព្រំដែន"អាល់ដាន់ និយាយបង្អាក់ដូចជាដឹងថាសាមីរ៉ាមានបំណងអី
"ខ្ញុំខុសរឺ ដែលគ្រាន់តែបារម្ភពីអង្គម្ចាស់នោះ ហឹក"សាមីរ៉ានិយាយរួចក៏យំរត់ចេញទៅ
"នាងមិនខុសទេ ! តែនាងគ្មានសិទ្ធស្រលាញ់នោះទេ"
  ____ក្រលេកមកខាងពីអ្នកដែលជិតក្លាយជាប្តីប្រពន្ធនិងគ្នាឯនេះវិញ គ្រាន់តែកម្លោះចាស់បីក្មេងមកដល់បន្ទប់ក្មេងក៏ភ្ញាក់ល្មម
"គេងវិញទៅ អូនប្រហែលជានៅភិតភ័យមិនទានបាត់ទេ"គេនិយាយលួងលោមអោនទៅថើបថ្ងាស់ទាំងបារម្ភក្នុងចិត្ត គេខុសហើយដែលធ្វើអោយក្មេងតូចគេត្រូវភិតភ័យបែបនេះ ។ចំពោះអ្នកធ្វើគេនិងមិនលើកលែងអោយទេ
"ហឹក អោយខ្ញុំគេងយ៉ាងមិចរបួសលោកនៅមិនទានអោយពេទ្យមើលទេ"ស៊ូនូក្មេងតូច19ឆ្នាំនិយាយងុលៗទាំងពេប ។ ត្រូវហើយគេមិនចូលចិត្តតាចាស់រឿងច្រើននេះទេ តែនៅពេលដែលយើងគេមានរបួសបេះដូងគេស្ទើតែឈប់លោតទៅហើយ
"មិនអីទេ បន្តិចទៀតបងនិងអោយគេមករុំរបួសអោយ"ស៊ុងហ៊ូនកម្លោះចាស់និយាយទាំងខ្លួនសសៀរចូលទៅអោបរិតក្មេងកុំអោយមានភាពភ័យខ្លាច
"មិនជឿទេ ទាល់តែខ្ញុំឃើញផ្ទាល់ភ្នែកទើបអស់ចិត្ត"អោយគេជឿយ៉ាងមិច មើលតែពេលនេះទៅគេមិនខ្វល់ពីរបួសខ្លួនផង
"ពួកឯង ទៅហៅគ្រូពេទ្យមក"ស៊ុងហ៊ូនមិនអោយទាសចិត្តក្មេងក៏ព្រមតាម
"បាទ លោកប្រមុខ"អ្នកយាមក៏អោនគោរពរួចក៏ចេញទៅ បន្តិចក្រោយមកគ្រូពេទ្យក៏មកដល់
"សូមគោរព លោកប្រមុខ"គ្រូពេទ្យ
"លោកឆាប់មើលរបួសគាត់ទៅ ! មើលចុះគាត់ហូរឈាមច្រើនណាស់ "ស៊ូនូនិយាយទាំងពេប ខ្លួនប្រឹងត្រដុលចូលទៅទ្រូងកម្លោះចាស់
"បាទ តែថាទាល់តែលោកប្រមុខដោះអាវសិន"គ្រូពេទ្យនិយាយទាំងមិនយល់ បើអោបគ្នាជាប់ម្លឹងៗអោយគាត់មើលរបួសយ៉ាងមិចទៅ សូមមិនយល់ទេ
"ខ្វោក "មិននិយាយច្រើនកម្លោះចាស់ចាប់ហែកអាវខ្លួនឯងចេញដើម្បីអោយពេទ្យពិនិត្យនិងរុំរបួសអោយ
"ចាត់ការទៅ"
"បាទ "គ្រូពេទ្យក៏ចាប់ពិនិត្យ ទាំងក្រញាញ់ខួរ
"លោកឈឺខ្លាំងទេ "ស៊ូនូមើលបណ្តើរសួរបណ្តើរទាំងបារម្ភ
"បាទ ឈឺណាស់ តែមានអូននៅជិតមិនសូវឈឺទេ"
"របួសលោកប្រមុខរួចរាល់ ! គ្រាន់តែថាសូមលោកកុំអោយរបួសត្រូវទឹក"គ្រូពេទ្យនិយាយរៀបរាប់ប្រាប់ទាំងធ្លាក់ញើសជោគ
"អគុណណាស់លោកគ្រូពេទ្យ"ស៊ូនូក៏ងើបចេញពីទ្រូងកម្លោះចាស់មកអគុណគ្រូពេទ្យ រកតែកម្លោះចាស់ស៊ុងហ៊ូនចាប់មិនជាប់
"បាទ មិនអីទេ វាជាតួនាទីរបស់ខ្ញុំបាទនោះទេ"គ្រូពេទ្យនិយាយគោរពទាំងញញឹម
"តែយ៉ាងណាក៏អគុណ លោក"
"បាទ អនាគតភរិយា"គ្រូពេទ្យគោរពទទួល
"ឯងនៅដល់ពេលណាទៀត ! បើអស់ការងារហើយក៏ទៅវិញទៅ"ស៊ុងហ៊ូននិយាយទាំងមុខក្រញូវទៅកាន់ពេទ្យ អោយគេដាច់ភាគស្វិតអស់
"បាទ ខ្ញុំទៅហើយ"គ្រូពេទ្យថាហើយក៏ប្រញាប់ចេញទៅ ស្មានគេចង់នៅណាស់រឺ ប្រមុខខ្លួននេះចំមែនហើយធ្វើខ្លួនដូចជាក្មេងត្រូវការអ្នកមើលថែរមកផ្អែមល្ហែមមុខគេនេះស្មានតែគេសប្បាយចិត្តរឺ
"លោកធ្វើឆ្កួតអី ! គាត់មកព្យាបាលលោកហើយនៅមិនដឹងគុណទៀត "ស៊ូនូគ្រាន់តែពេទ្យចេញទៅក៏ថាស្តីអោយប្រុសចាស់
"លែងបារម្ភពីបងហើយរឺ"ស៊ុងហ៊ូនធ្វើមុខកំសត់ចាំអោយក្មេងមកលួងលោម បើដឹងថាអាពេទ្យនោះធ្វើអោយក្មេងតូចស្តីអោយគេ ប្រកត់ណាស់គេមិនហៅមកទេ។
"ពេទ្យរុំរបួសអោយហើយ វាស្មើនិងជាហើយ !គ្មានអីត្រូវបារម្ភទៀតទេ ! ដេកតែបន្តិចក៏ជាហើយ"។            (សុំទោសចំពោះការសរសេរអក្ខរាវិរុទ្ធខុស)

ANLONG SNEH OWNER                                    THE SAND SEA ( Khmer)Where stories live. Discover now