#អន្លង់ស្នេហ៍ម្ចាស់ដែនសមុទ្រខ្សាច់
ភាគ៥
___ព្រះអាទិត្យចាប់ផ្តើមលិចឡើងបន្តិចម្តងៗបង្ហាញ់អោយឃើញកាយមនុស្សពីនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមូន
"ហឹម"សម្លេងគ្រហឹមបន្តិចអាចបញ្ជាក់បានថាមានម្នាក់ក្នុងចំណោមពីនាក់បានភ្ញាក់ហើយ
"នេះដល់ណាទៀតហើយ"សម្លេងហើបតិចៗ ដៃចង់លើកយកមកញីភ្នែកប៉ុន្តែដូចជាមានអារម្មណ៍ថាដកមិនរួចសោះ ។ តែក៏ត្រូវភ្ញាក់បន្តិចក្រោយឃើញមនុស្សចិត្តអាក្រក់ខ្លះកំពុងគេងអោបខ្លួនយ៉ាងកក់ក្តៅ
"ហ៉ើយ "ដៃចាប់ផ្តើមដក់បន្តិចៗល្មមៗថ្នមៗដើម្បីការពារកុំអោយនាក់ខ្លះភ្ញាក់មកក៏ព្រោះឃើញថាគេងលុងលក់ស្រួលទៅហើយ
"ផាច់ "ការគិតខុសពីការរំពឹងស៊ូនូបានលើកដៃឡើងទះកំផ្លៀងមួយដៃយ៉ាងខ្លាំង ហាក់ដូចជាមានគំនុំយូរណាស់មកហើយ
"អួយ "ភ្ញាក់ឡើងមកក៏ត្រូវភ្ញាក់អោយកាន់តែខ្លាំងព្រោះមិនទានទាំងបើកភ្នែកផងក៏ត្រូវស៉ីមួយកំផ្លៀង
"អ្នកណា អោយលោកមកគេងអោបយើង"ស៊ូនូងើបឡើងអង្គុយបត់ជើងលើគ្រែខ្ចឹបមាត់សម្លក់សម្លឹងទៅកាន់មនុស្សចាស់ហាក់មានកំហឹងគុំយូរណាស់មកហើយ
"ក្នុងខ្លួនឯងវាចេះតែយ៉ាងមិច! "គេដូចជាក្តៅងំណាស់ មិនដែលឃើញសោះមនុស្សណាអីក៏ហ៑ានយ៉ាងនេះ ហា៑នមកលើកដៃវ៉ៃគេនេះមិនមែនតិចដង់ទេ
"ក៏ អ្នកណាប្រើអោយលោកមកគេងជាមួយយើងនៅអោបយើងទៀត"ស៊ូនូនិយាយទាំងខ្ចឹបមាត់ប្រឹងអោនមុខចុះបន្តិចក្រោយឃើញប្រុសកំណាចសម្លឹងមកខ្លួនដូចកំពុងចង់ស៉ីសាច់ទាំងរស់
"ឯងនេះ ហឹស "
"អា "ស៊ូនូត្រូវស្រែកឡើងក្រោយស៊ុងហ៊ូនចាប់ផ្តួលអោយដួលផ្ងារក្រោយនៅលើគ្រែ
"ខ្សឺត ក្រអូបណាស់ "ស៊ុងហ៊ូនញញឹមឡើងអោនទៅថើបស៊ូនូយ៉ាងភ្លើតភ្លើន
" អា ចង់ធ្វើអី ! ចេញទៅ"ស៊ូនូដែលត្រូវអំពើរបស់អ្នកខ្លះក៏ប្រឹងស្រែកឡើងអោយគេដោះលែង
"ហឹស បើមិនឈប់រឹងរួសទេ ! យើងនិងរំលោភឯងនៅទីនេះតែម្តង និងដាក់អោយខ្លាំងៗកុំអោយងើបរួច"ស៊ុងហ៊ូនគំរាមឡើងម្តងទៀត អោយក្មេងខ្លះខ្លាច
"កុំមកឆ្កួត អឹស ឆាប់ចេញទៅ"ស៊ុងហ៊ូនមិនខ្ចីចុះញ៉ូមប្រឹងត្រដរងើបចេញតែក៏មិនអាចឈ្នះកម្លាំងមនុស្សខ្លះ
" ហា៎ យកយើងទៅណា"ស៊ូនូត្រូវភ្ញាក់ឡើងម្តងទៀតក្រោយត្រូវមនុស្សកំណាចចាប់លើកបីឡើង
"យកទៅបោះទម្លាក់ចោលអោយខ្លាស៉ីទេដឹង"ស៊ុងហ៊ូនពោលឡើងទាំងដំណើររាងញាប់បន្តិច
"ហឹស កុំណា "ស៊ូនូក៏មិនហា៑ននិយាយអ្វីក្រោយខ្លួនសម្លឹងចុះក្រោមឃើញថាទីនេះខ្ពស់ណាស់ហើយក៏មានសត្វខ្លាដូចជាគេថាមែន ! តែប្រហែសស្លាប់មិនខាន់
"ផឹប "
"អាទម្លាក់ថ្នមផងឈឺ ! Wow ទីនេះស្អាតណាស់"ស៊ូនូដំបូងក៏ខឹងក្រោយមកក៏បើកភ្នែកធំៗក្រលេកឃើញជុំវិញបន្ទប់ដែលមានអាងទឹកយ៉ាងស្រស់ស្អាត់នៅអាចមើលឃើញទេសភាពជុំវិញទីនេះបានទៀតផង
"ដោះសម្លៀកបំពាក់ទៅ "ស៊ុងហ៊ូននិយាយឡើងទៅកាន់ក្មេងខ្លះដែលកំពុងស្លុងអារម្មណ៍ទៅកាន់ទេសភាពខាងក្រៅ
"ស្អីគេ "ស៊ូនូត្រូវស្រែកឡើងក្រោយពីឮសម្តីស៊ុងហ៊ូន
"ងូតទឹកទេ ! រឺក៏ចង់អោយយើងរំលោភ"
"លោកចេញទៅក្រៅសិនទៅ"នេះប្រុងចង់អោយគេដោះខោអាវចុះត្រាំទឹកជាមួយរឺ កុំស្រមៃនោះ
"យើងសួរថាដោះទេ"
"អាយ"ស៊ូនូទន្ទ្រាំជើងទាំងមិនសុខចិត្ត តែអោយធ្វើយ៉ាងមិចទៅគេមិនអាចប្រកែកបានទេ។ក៏ត្រូវធ្វើតាមគេដោះសម្លៀកបំពាក់ចេញនៅពីមុខគេយ៉ាងរលូនរួចរត់ចូលទៅក្នុងអាងទឹកយ៉ាងលឿនដោយភាពខ្មាស់អៀន
"ចេះស្តាប់ដែរទេតា "គេនិយាយទាំងសើចរួចក៏ដោះសម្លៀកបំពាក់ចេញ ចុះចូលទៅក្នុងអាងទឹកជាមួយគ្នា
ប្រហែលជាង1ម៉ោងការត្រាំខ្លួនក្នុងអាងទឹកក៏ត្រូវបានបញ្ចប់ដោយមានអ្នកបំរើយកសម្លៀកបំពាក់បែបប្រពៃណីអ្នកតំបន់នេះមកអោយដោយការគោរព។ ឯស៊ូនូវិញគ្រាន់តែឃើញអ្នកបម្រើមកក៏ចាប់ផ្តើមខ្មាស់អៀនរត់ទៅពួនក្រោយខ្នងមនុស្សចាស់
"ពួកនាងមិនធ្វើអីទេ ! ឆាប់ចេញមកអោយពួកនាងស្លៀកពាក់អោយ"
"មិនទេ អោយពួកគេចេញទៅ"ស៊ូនូនិយាយទាំងមិនហានងាក់
"អឹម "ស៊ុងហ៊ូនមិននិយាយច្រើនក៏ងក់ក្បាល់ជាសញ្ញាអោយពួកនាងចេញទៅ រួចក៏បែរមកមើលក្មេងក្នុងអាងដែលកំពុងពួនខ្លួននៅក្រោយខ្នងគេទាំងអស់សំណើច
"ពួកនាងទៅអស់ហើយ ឆាប់ឡើងមក"
"អឹម ហឹម"ស៊ូនូក៏ងក់ក្បាល់ងើបឡើងស្លៀកពាក់យ៉ាងរៀបរយក្រោយមានជំនួយពីមនុស្សខ្លះ
រួចពួកគេទាំងពីក៏បណ្តើរគ្នាចុះមកខាងក្រោមដោយពុំមានការខ្វល់ខ្វាយនិងមនុស្សជាច្រើនតាមមើល
_តុអាហារ
"អង្គុយចុះមក"ស៊ុងហ៊ូនរុញកៅអីឡើងមកដើម្បីអោយមនុស្សរបស់ខ្លួនបានអង្គុយចុះ ក្រោមក្រសែរភ្នែកបើកធំៗរបស់អ្នកបម្រើនៅទីនេះ ព្រោះមិនធ្លាប់ឃើញម្ចាស់ខ្លួនធ្វើដាក់អ្នកណា
"អគុណ "ស៊ូនូញញឹមបន្តិចតែក៏ត្រូវឈប់ងក់
"លោកឪពុក "ក្រោយឮសម្លេងក្មេងប្រុសវ័យដប់ឆ្នាំដើរចូលមកអមដោយអំណាចហាក់ដូចជាឪពុក
"ថ្ងៃនេះមានគេចរៀនដែរទេ អាល់ដុលវ៉ា"ស៊ុងហ៊ូនក៏តបឡើង
"អត់ទេកូនប្រឹងរៀនណាស់"ក្មេងប្រុសឆ្លើយទាំងញញឹមរួចក៏ស្រាប់ក្រលេកឃើញស៊ូនូដែលអង្គុយឈ្ងោកមុខមិននិយាយអ្វី
"នេះជាអ្នកណា ឪពុក"ក្មេងប្រុសសួរតាមបែបចង់ដឹង
"នេះស៊ូនូគីម គេនិងក្លាយជាប្រពន្ធយើងបន្តិចទៀតនេះហើយ"ស៊ុងហូ៊នក៏នែនាំខ្លួនស៊ូនូ
"បាទ "កូនប្រុសក៏ងក់ក្បាល់ គ្រានោះអ្នកបម្រើក៏ចាប់ផ្តើមលើកអាហារមក
"ស៊ូនូ នេះកូនប្រុសរបស់យើង អាល់ដុលវ៉ា"
" អឹម "ស៊ូនូក៏ងក់ក្បាល់ទាំងដៃក្បាប់ជាយអាវទាំងញ័រខ្លួន ។ តើនេះជាអ្វីទៅ ម្តេចក៏មានអារម្មណ៍ថាឈឺចិត្ត ! ត្រូវហើយវាគ្មានអីចម្លែកទេមនុស្សប្រុសនៅទីនេះអាចយកប្រពន្ធច្រើនបាន ។ ការស្រស់ស្រូបអាហារក៏ត្រូវបានបព្ចាប់ដោយរលូន
"យើងឆ្អែតហើយ សាមីដា"
"ចាស លោក"មនុស្សស្រីម្នាក់ក៏ត្រូវបង្ហាញខ្លួនឡើង
"ជួយមើលថែ អនាគត់ប្រពន្ធយើងផង "
"ចាស លោក នាងខ្ញុំនិងមើលថែអោយបានល្អ"នាងញញឹមតប
"លោកទៅណា"
"យើងត្រូវមានការប្រញាប់ទៅដោះស្រាយបន្ទាន់មិនអាចនៅជាមួយឯងបានទេ"ស៊ុងហ៊ូននិយាយរួចក៏ងើបមកថើបថ្ងាស់ស៊ូនូមួយខ្សឺតរួចក៏ងើបដើរចេញទៅដោយមានអង្គរក្សពីបីនាក់ដើរតាមពីក្រោយ
"អនាគត់ភរិយាសូមអញ្ចើញ ចាស "សាមីដាអោនគោរពបន្តិចរួចក៏ចាប់នាំផ្លូវស៊ូនូ
"យើងសូមទៅមុនហើយ" ឯស៊ូនូក៏ងើបឡើងរៀបនិងដើរចេញទៅតែក៏ត្រូវទុកដំណើរក្រោយឮសម្តីក្មេង
"ឪពុកយើងមានតែកូនប្រុសទេ ! គាត់អត់មានប្រពន្ធទេសូមលោកកុំភ័យអីឪពុកតូច"ក្មេងប្រុសញញឹមតបយ៉ាងសុភាពអោយអនាគត់ប្រពន្ធឪពុកអស់ការបារម្ភ
"អឹម "ស៊ូនូក៏ញញឹម រួចក៏ដើរចេញទៅ។ __ពាក់កណ្តាល់អាធ្រាតនាដែនសមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយចុះត្រជាក់យ៉ាងគួរអោយកត់សម្គាល់បង្ហាញ់អោយឃើញក្មេងប្រុសគេងរងាញាក់នៅលើគ្រែកណ្តាល់បន្ទប់ដ៏ធំតែម្នាក់ឯងយ៉ាងកណ្តោកកណ្តែង។ស្រាប់តែពេលនោះផងដែរក៏ស្រាប់តែឃើញកាយមាំរបស់នរណាម្នាក់ដើរចូលមកថ្នមៗសឹងតែគ្មានសម្លេងអោយឮ
"ភឹប "គេដើរចូលមកថ្នមៗសម្តៅទៅរកគ្រែគេងដែលកំពុងមានកាយក្មេងប្រុសកំពុងគេងលុងលក់
។គេក៏សសៀរៗចូលទៅគេងលើគ្រែជាមួយយ៉ាងស្ងប់ស្ងាត់ព្រោះខ្លាចក្មេងភ្ញាក់រួចក៏លូកដៃរាវទៅអោបកាយក្មេងប្រុស ក៏ស្រាប់តែ
"ដឹប អួយ"ស្រែកឡើងបន្ទាប់ពីត្រូវមួយជើងរបស់ក្មេងតូចធ្លាក់ពីលើគ្រែគេងយ៉ាងដំណំ។ឯអ្នកដែលប្រព្រឹត្តងើបអង្គុយទាំងមិននិយាយអ្វី
"យ៉ាងមិច យើងមិនយល់ពីឯងសោះ"គេនេះវាតឹងទ្រូងណាស់វាដូចជាញឹកញាប់ពេកហើយ ក្បាល់គេនៅស្នាមមិនទានបាតគេមិនទាំងទានរករឿងផង អីឡូវក៏ថែមទៀតហើយ
"ចេញទៅ "
"នេះជាបន្ទប់យើង ! ជាឯងអ្នកចេញទៅត្រឹមត្រូវ"ស៊ុងហ៊ូនដោយកំហឹងស្រែកឡើងទាំងសម្លុតពេលនេះអាចថាគេចង់តែសម្លាប់ក្មេងនេះចោលទេ
"ហឹស "ស៊ូនូមិននិយាយគេក៏ងើបចុះពីគ្រែកាន់ខ្នើយមួយសម្តៅទៅសាឡុងជិតបង្អួចនោះ
"សាឡុងនេះក៏ឯងគ្មានសិទ្ធដេកដែរ ! បើជ្រុលជាខ្លាំងជាមួយយើងហើយក៏ដេកផ្ទាល់នៅខាងក្រោមនេះទៅ"គេនិយាយទាំងញញឹមកំណាច ! គេដូចជាថ្នមចិត្តក្មេងនេះពេកហើយទើបបានជាក្មេងមិនខ្លាចខ្លួន ។មិនទានដឹងពីភាពកំណាចរបស់គេវាយ៉ាងណា
ឯស៊ូនូក៏មិនខ្ចីនិយាយតបត បានត្រឹមដាក់ខ្នើយគេងផ្ទាល់នៅលើព្រំដែលវាក៏កំពុងតែចេញចំហាយត្រជាក
"ហឹស រឹងណាស់តា"ស៊ុងហ៊ូនក្រោយឃើញពីភាពឌឺដងមិនចុះញូមរបស់ស៊ូនូក៏បានតែកើតចិត្តខឹងដើរទៅរករឿង
"ងើបមក និយាយជាមួយយើងស៊ូនូគីម"
"អួយ"ស៊ូនូបានត្រឹមស្រែកឈឺក្រោយមនុស្សចាស់កំណាចចាប់តោងដៃគេអោយឡើង
"យើងឈឺ លែងទៅ"
"ចេះឈឺ !បើដឹងថាឈឺម្តេចក៏រឹង ក្នុងខ្លួនឯងអូរទេ ក្នុងចិត្តឯង វាស្អប់ខ្ពើមរអើមយើងណាស់ហេស"ស៊ុងហ៊ូនសង្ក្រឺតជើងធ្មេញចាប់អង្រួនស្មាសង់ខាងខ្លាំងៗ ។ នេះគេខំប្រឹងដោះស្រាយកិច្ចការទាំងប្រញាប់ប្រញាល់ដើម្បីមកនៅជាមួយក្មេងនេះទាំងកណ្តាល់យប់អាធ្រាត់តែមើលទង្វើក្មេងនេះធ្វើ
"មែន ខ្ញុំវាខ្ពើមរអើម ! រឹតតែខ្ពើមខ្លាំងមនុស្សដែលមានប្រពន្ធកូនហើយ"ស៊ូនូស្រែកទៅវិញទាំងញ័រមាត់ នេះជាទង្វើអ្វីទៅហេតុអីក៏គេត្រូវមកជួបរឿងបែបនេះ
"ខ្ពើមណាស់ចឹងហេស ! តែមនុស្សដែលឯងខ្ពើមនេះហើយដែលតែងតែចូលក្នុងខ្លួនឯងអោយស្រែកថ្ងូរហៅឈ្មោះយើងមិនឈប់"
"ផាច់"ផ្ទៃមុខសង្ហារក៏ត្រូវងាក់ទៅម្ខាងក្រោមស្នាដៃក្មេងតូច ! នេះគេនិយាយមើលងាយខ្លួនធ្វើមើលតែខ្លួនជាមនុស្សស្រេកឃ្លានតណ្ហា
"កុំហួសហេតុពេក!ក្រែងរាល់លើកលោកជាអ្នកបង្ខំយើងមិនចឹង"
"ស៊ូនូគីម កុំអោយយើងអស់ការអត់ធ្មត់លើឯងអោយសោះ"គេស្រែកទាំងញ័រមាត់ខឹងនិងក្មេងនៅជិតខ្លួនជាពុនពេក
"លោកចង់ធ្វើស្អី ស្រែកដាក់យើងគំរាមយើងរឺក៏រំលោភយើង"ស៊ូនូដូចជាមិនខ្លាចប្រឹងស្រែកតវ៉ាវិញ
"ឯង ស៊ូនូគីម ហឹស អឹម"ស៊ុងហ៊ូននិយាយមិនទាន់ចប់ក៏ចាប់ស៊ូនូមកថើបញាំញីខ្លាំងៗរកតែគេដកដង្ហើមសឹងមិនរួច
"ហឹស ឯងចាំទុកស៊ូនូគីម ឯងជារបស់យើងជារបស់ប្រមុខស៊ុងហ៊ូនអាប់ឌុលម៉ូស្កាហ្វា អែលដិន តែម្នាក់និងជារៀងរហូត ! កុំសង្ឃឹមថាចង់ចេញពីយើងរឺខ្ពើមរអើមយើងម្តងទៀតអោយសោះ"គេថាហើយក៏រុញស៊ូនូចេញងើបឈរឡើងដើរសម្តៅទៅរកផ្លូវចេញ
"លោកកុំអាងតែអំណាចពេក លោកចង់អោយយើងស្រលាញ់ជឿទុកចិត្តលោក ចុះមើលទង្វើលោកទៅមើល !លោកមិនពន្យល់ប្រាប់យើងតែលោកបែជាដាក់កំហិតលើយើងទៅវិញ"ស៊ុងហ៊ូនឈប់ងក់បន្តិចស្តាប់សម្តីស៊ូនូរួច តែក៏មិននិយាយអ្វី
"ពួកឯង យាមអនាគត់ភរិយាអោយជាប់ !កុំអោយយើងដឹងថាគេលួចចេញ"គេបញ្ជារហើយក៏ដើរចេញទៅ
" យើងមិនទានស្រលាញ់លោកផង ! លោកក៏បង្ហាញ់ទង្វើដែលមិនសមគួរដាក់យើងទៅហើយ យើងស៊ូនូ គីម សន្យាថានិងមិនព្រមស្ថិតក្រោមដៃលោកជាដាច់ខាត"ស៊ូនូស្បត់ទាំងមុខមាំ ត្រូវហើយគេយល់ថាគេគ្មានប្រពន្ធ ។តែចុះបើគ្មានប្រពន្ធកូននោះយ៉ាងមិច គេគ្រាន់តែចង់ស្តាប់ការពន្យល់ពីគេសោះ តែមើលទង្វើគេចុះ
__ព្រឹកថ្ងៃថ្មី
ព្រឹកនេះជាព្រឹកដែលមើលទៅរាងខ្មៅក្នុងជីវិតបន្តិច ព្រោះក្មេងកម្លោះត្រូវជាប់នៅក្នុងបន្ទប់មិនអាចចេញទៅណាបាន សូម្បីតែទៅអាងទឹកសម្រាប់សម្អាត់រាងកាយខ្លួនឯង ។គេត្រូវអង្គុយនៅក្នុងបន្ទប់សម្លឹងមើលទៅទេសភាពខាងក្រោមដែលកំពុងមានមនុស្សម្នាអ៑ូអរ អូទេ ថាជាអ្នកបម្រើទើបត្រូវកំពុងផ្នឹកដៃនិងការងារណាស់ គ្រានោះគេក៏ស្រាប់តែក្រលេកឃើញសត្វខ្លានោះទៀតហើយ វាកំពុងសម្លឹងមើលមកគេដូចជាធ្លាប់ស្គាល់គ្នាយូរយាណាស់មកហើយ ទាំងដែលការពិតគេមិនធ្លាប់ទាំងជួបវាសោះ។
"ហ៉ើយ ស៊ូនូគីមដល់សង្ហារឯងនេះមិនគួរណាសោះមកធ្លាក់ខ្លួនដល់ថ្នាក់នេះ!បើសិនជានៅផ្ទះវិញណាពេលនេះក៏កំពុងនាំអេននីដើរលេងទៅហើយ" អង្គុយសុខៗគេក៏ស្រាប់តែនឹកដល់សង្សារចាស់ នេះកាន់តែយ៉ាប់ហើយ បើប្រុសម្នាក់នោះដឹងចប់ជាមិនខាន
"ណា ហ៉ើយឈប់គិត"កំពុងអន្លង់អន្លយតែឯង
"អនាគត់ភរិយាសូមអញ្ជើយ"ស្រាប់តែសាមីដាចូលមកតាំងពីពេលណាក៏មិនដឹង
"ទៅណា ម្ចាស់ពួកនាងមិនអោយយើងចេញទេ"
"នេះជាបញ្ជាររបស់អង្គម្ចាស់លោកបានអោយនាងខ្ញុំអញ្ជើញអនាគត់ភរិយាចុះទៅជួបលោកនៅតុអាហារ"នាងអោនគោរពរួចក៏រាយការណ៍
"យើងដឹងហើយនាងទៅចុះ បន្តិចទៀតយើងនិងចុះទៅ"
"មិនបានទេ បញ្ជារអង្គម្ចាស់អោយនាងខ្ញុំនៅចាំរហូតដល់លោកចុះទៅជាមួយ ! ហើយនេះជាសម្លៀកបំពាក់ដែលលោកត្រូវផ្លាស់"
"ល្អ "ស៊ូនូសង្ក្រឺតធ្មេញនេះគេប្រុងមិនអោយខ្លួនមានសេរីភាពបន្តិចសោះរឺ ។ចាំមើលចុះតែគេរួចខ្លួននិងរត់ទៅអោយបាត់
មិនយូរប៉ុន្មានស៊ូនូក៏ចុះមកក្រោមក្រសែភ្នែកមើលរបស់មនុស្សចាស់ ។ តែក៏គ្មានអ្នកណានិយាយអ្វី ឯស៊ូនូក៏ចូលមកស្រស់ស្រូបអាហាររហូតដល់រួចរាល់
"តោះ"ស៊ុងហ៊ូនបន្ទាប់ពីរួចរាល់ក៏លាដៃឡើងអោយស៊ូនូចាប់យ៉ាងសុភាពបុរស ហាក់ដូចជាយប់មិញនេះពួកគេមិនបានមានរឿងជាមួយគ្នា
"ដើរមក និងដឹងហើយ"ស៊ូនូក៏ចាប់ដៃព្រមដើរតាមគេរហូតមកដល់កន្លែងសត្វអូដ្ឋ សត្វអូដ្ឋទៀតហើយ
"សូមគោរព លោកប្រមុខ"អ្នកយាមសត្វអូដ្ឋក្រោយឃើញស៊ុងហ៊ូនដើរមកក៏អោនគោរពបន្តិចតាមទំនៀមទម្លាប់
"នាំយើងមកទីនេះធ្វើអី ប្រុងទៅណា"ស៊ូនូសួរទាំងមិនស្រួលចិត្ត តិចអោយគេជិះអូដ្ឋ
"ទៅជួបឪពុកក្មេក"ស៊ុងហូ៊នមិនស្ទាក់ស្ទើរនិងឆ្លើយ
"ប្រុងជិះអូដ្ឋ រឺ ចុះហេតុអីក៏មិនជិះឡានទៅ"ត្រូវហើយគេមិនចង់ជិះអូដ្ឋទេ ជិះពីលើកមុនសឹងតែស្លាប់
"ត្រូវតែជិះ នេះជាការគោរពដល់អ្នកនៅទីនេះ ! ឆាប់ឡើងមក"ស៊ុងហ៊ូនបន្ទាប់ពីឡើងជិះសត្វអូដ្ឋរួចក៏រាដៃឡើងដើម្បីអោយស៊ូនូចាប់ដៃឡើងជិះមកជាមួយខ្លួន
។ដំបូងក៏ខ្មើតមិនចង់ជិះជាមួយ តែមើលទៅមិនស្រួលក៏ព្រមឡើងជិះទៅជាមួយ
សត្វអូដ្ឋក៏ចេញដំណើរទៅជាក្បូន ដោយពួកអង្គរក្សជិះតាមពីក្រោយ ឯស៊ុងហ៊ូនជិះពីមុខជាអ្នកនាំផ្លូវក៏ដូចជាដើម្បីអោយមនុស្សក្នុងដៃបានមើលទេសភាពសមុទ្រខ្សាច់ដ៏អស្ចារ្យ
មិនយូរប៉ុន្មានពួកគេក៏ធ្វើដំណើរដល់ពាក់កណ្តាល់ផ្លូវ តែហាកដូចជាគ្មានអ្នកណាចង់និយាយអ្វីសោះ
"យ៉ាងមិច ហេតុអីក៏មិននិយាយ"ស៊ុងហ៊ូនសួរឡើងទាំងដៃនៅអោបចង្កេះស៊ូនូជាប់
"មិនដឹងនិយាយអី គ្មានអីត្រូវនិយាយ"ស៊ូនូនិយាយមិនពើ ព្រោះចង់អោយមនុស្សខ្លះសុំទោសខ្លួន
"រឿងពីយប់យើងសុំទោសដែលមិនពន្យល់ឯង តែមកពីយើងខឹងពេក"
"ចុះ ក្មេងនោះវាយ៉ាងមិច"គេផ្តល់ឱកាសអោយហើយឆ្លើយការពិតមក
"មែន អាល់ដុលវ៉ាជាកូនប្រុសរបស់យើង !តែយើងអាចសន្យាជាមួយឯងបានថាយើងគ្មានប្រពន្ធទេ"(សុំទោសចំពោះអក្ខរាវិរុទ្ធខុស)
YOU ARE READING
ANLONG SNEH OWNER THE SAND SEA ( Khmer)
Storie d'amoreស្នេហាដែលបានកើតឡើងពីការស្អប់...តើនឹងទៅជាយ៉ាងណា?