#បេះដូងបងជារបស់អូន ភាគទី01:ជួបគ្នា
មេឃខ្មៅងងឹត ខ្មួរខ្មាញ់ ផ្គររន្ទៈឆ្វេកឆ្វាចពាសពេញផ្ទៃមេឃអ្នកមានផ្ទះសម្រាប់ជ្រកកោនកំពុងតែគេងយ៉ាងសុខស្រួលខុសតែក្មេងម្នាក់ដែលដើរហាលភ្លៀងគ្មានកោះគ្មានត្រើយដែលត្រូវទៅ
«ជីវិតនេះពិតជាខ្មៅងងឹតដូចមេឃពេលនេះចឹង!!!ហឹស»ស៊ាវចាន់ធ្វើដំណើរគ្មានកោះគ្មានត្រើយ ព្រោះតែម្ដាយចុងបណ្ដេញចេញពីផ្ទះបន្ទាប់ពីលោកស៊ាវបានស្លាប់ទើបតែ3ថ្ងៃប៉ុណ្ណោះ
«តើវាសនាខ្ងុំអាចនឹងប្ដូរដែរទេ»នាយពិតជាហត់នឿយនឹងជីវិតនេះខ្លាំងណាស់
«ប្អូនប្រុស!ប្អូនប្រុសឯងយ៉ាងមិចហើយ»ព្រោះតែគ្មានអ្វីចូលពោះរួមទាំងដើរហាលភ្លៀងនាយក៏ដួលសន្លប់ រាងក្រាស់ឃើញដូច្នេះនាយបានរត់មកមើលក្មេងប្រុសម្នាក់នេះដែលខុសពីទម្លាប់នាយរាល់ដង
«ឆាប់បើកទ្វារឡាន»រាងក្រាស់ប្រញ៉ាប់លើកបីរាងតូចរត់មកកាន់ឡាន បន្ទាប់ពីឡើងឡាន បិទទ្វាររួចរាល់ នាយក៏កូនចៅបើកទៅកាន់មន្ទីរពេទ្យ
«គ្រូពេទ្យឆាប់ឡើង ជួយគេផង»សម្រែករាងក្រាស់ស្រែកពេញមន្ទីរពេទ្យ នាយមិនយល់នោះទេថាហេតុអ្វីត្រូវមកខ្វល់ខ្វាល់នឹងក្មេងប្រុសដែលនាយមិនស្គាល់ម្នាក់នេះ
«សូមសាច់ញាតិរងចាំនៅខាងក្រៅ»ទ្វារបន្ទប់ពេទ្យត្រូវបិតដោយដៃអ្នកគ្រូពេទ្យ
«អ្នកប្រុស ហេតុអីអ្នកប្រុសជួយក្មេងនេះ»សាន្តជាកូនចៅជំនិតរបស់រាងក្រាស់សួរមកកាន់ចៅហ្វាយនាយនៅជាមួយជាមួយរាងក្រាស់ជិត10ឆ្នាំហើយមិនដែលឃើញចៅហ្វាយរបស់គេមានអប្បកិរិយាបែបនេះម្ដងឡើយ
«មិនដឹង»ពីរម៉ាត់យ៉ាងខ្លីមកកាន់សាន្ត
«.......»នាយមិនតបអ្វី ក៏ឆ្ងល់ក្នុងចិត្តពីអប្បកិរិយារបស់ចៅបន្ត
«តើម្នាក់ណាជាសាច់ញាតិអ្នកជំងឺ»កន្លងទៅ20នាទីគ្រូពេទ្យក៏ចេញមករួចបានសួររកសាច់ញាតិរបស់រាងតូច
«គឺខ្ងុំ.....»នាយក្រោកឡើងទាំងអស់កម្ពស់
«ឯងមកតាមយើង»រាងក្រាស់ក៏ដើរទៅតាមគ្រូពេទ្យ
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Randomបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។