ភាគទី26:អូនចង់នៅលើបង

86 2 0
                                    

«ត្រូវ!តើទៅផ្លូវណាទៅនៀក»ព្រោះតែរវល់បារម្ភភ្លេចគិតថាខ្លួនឯងមិនស្គាល់

«បងសាន្ត!បងជួយផ្ញើទីតាំងក្រុមហ៊ុនរបស់អ៉ីបូឲខ្ងុំផង»ផ្ដាច់ប្រព័ន្ធការហៅសាន្តក៏ផ្ញើទៅតាមអ្វីដែលចាន់ស្នើសុំមុននេះ

30នាទីក្រោយឡានរបស់ចាន់ក៏មកដល់នៅខាងមុខក្រុមហ៊ុន

«អភ័យទោសតើលោកអញ្ជើញមករកអ្នកណាដែរ»បុគ្គលិក

«ខ្ងុំមករកវ៉ាង អ៉ីបូ»ចាន់

«តើលោកមានកក់ណាត់ជាមុនទេ»

«អត់ទេ!តែខ្ងុំសូមចូលទៅជួបគេតែមួយភ្លេតប៉ុណ្ណោះ»

«សូមលោករងចាំ»នាងក៏ទាញទូរស័ព្ទនៅលើតុដើម្បីតេទៅសាន្តប្រាប់ពីការសុំជួបរបស់ចាន់

«ពេលនេះលោកអាចចូលទៅបាន»ដោយទទួលបានការអនុញ្ញាតិចាន់ក៏រត់ទៅតែមកជាលើកទីមួយតើនាយអាចរកបន្ទប់របស់អ៉ីបូឃើញបានដោយពុំមានអ្នកនាំផ្លូវបានយ៉ាងមិចទៅ

«បងសាន្តខ្ងុំអត់ស្គាល់បន្ទប់របស់គាត់ទេ»មានតែសាន្តហើយដែលអាចជួយនាយបាន

«អ្នកប្រុសតូចឡើងមកជាន់លើបង្អស់គឺមានតែមួយបន្ទប់ឯងបាទ»សាន្ត

«បាទ!អរគុណហើយបងប្រុសសាន្ត»ដឹងហើយចាន់ក៏ចូលក្នុងប្រអប់ជណ្ដើររួចចុចទៅជាន់លើគេបង្អស់

«ទីង!!»ចាន់ក៏បានឡើងមកដល់តែនាយនៅមិនទាន់ហ៊ានចូលទៅក្នុងបន្ទប់នោះទេ

«អ្នកប្រុសមកដល់ហើយអញ្ជើញចូលខ្ងុំសុំទៅធ្វើការសិនហើយ»ចៃដន្យសាន្តចេញមកល្មម

«បាទ!!»នាយនៅអេះអុញខាងមុខបន្ទប់

«ចាន់!អូននៅរេរាមុខបន្ទប់យូទេនឹង ចូលមក»រាងក្រាស់ដឹងព្រោះអម្បាញ់មិញលឺសាន្តនិយាយអំពីរាងតូច

«បាទ!!»ម្ចាស់បន្ទប់ហៅហើយនៅក្រៅធ្វើអីទៀតហក៎

«បូ!!!»នាយហៅសំឡេងស្រាលល្មមអ្នកខាងនោះស្ដាប់លឺ

«មកនេះមក»នាយហៅឲចាន់ទៅជិតរួចក៏ទាញឲចាន់អង្គុយនៅលើភ្លៅរបស់នាយ

«ការងារខាងអូនរួចរាល់ហើយមែនទេ»មានមនុស្សសំខាន់នៅក្បែរ មានអារម្មណ៍ល្អណាស់

បេះដូងបងជារបស់អូន(ចប់)Where stories live. Discover now