ពេលវេលាអើយអ្នកពិតជាដើរលឿនខ្លាំងណាស់មួយពពិចភ្នែកសោះក៏ដល់ថ្ងៃទៅហើយ ពេលវេលាមិនបាននៅចាំយើងឡើយ
គ្រប់ការតុកតែង គ្រប់ជ្រុងជ្រោយអ៉ីបូជាអ្នកមើលការខុសត្រូវទាំងអស់តាំងពីព្រឹកទល់យប់នាយមិនដែលចាកចេញពីកន្លែងរៀបចំកម្មវិធីទេព្រោះចង់ឲគ្រប់យ៉ាងគឺល្អឥតខ្ចោះសម្រាប់មនុស្សជាទីស្រឡាញ់ឯស៊ាវចាន់នៅតែយល់ថាអ៉ីបូមានអ្នកផ្សេង
«ចាន់ល្ងាចនេះអូនរៀបចំខ្លួនទៅ សម្លៀកបំពាក់របស់អូនបងទុកនៅលើគ្រែរបស់បងហើយរួមទាំងកន្លាស់អាវរូបទន្សាយបងទុកនៅលើតុ រៀបចំហើយពេលណាប្រាប់បង បងឲសាន្តទៅទទួលអូន»សម្លៀកបំពាក់របស់រាងតូចគឺនាយជាអ្នករើសផ្ទាល់សូម្បីតែកន្លាស់អាវក៏នាយជាអ្នកធ្វើឲផ្ទាល់ដូចគ្នា
«រៀបចំខ្លួន រៀបចំទៅណាបងប្រុស អៅបិទលឿនណាស់»រកតែសួរមិនទាន់ប្រញ៉ាប់តែបិទ នាយទុកទូរស័ព្ទចុះនឹងដើរទៅកាន់បន្ទប់របស់អ៉ីបូដើម្បីមើលសម្លៀកបំពាក់ដែលបងប្រុសទិញឲពេលមកដល់ញញឹមទាំងងសប្បាយចិត្តព្រោះឈុតដែលនាយទិញឲខ្លួនគឺស្រស់ស្អាតខ្លាំងណាស់ សាកសមនឹងរាងតូចបំផុត សម្លៀកបំពាក់នេះមានតែមួយគត់ក្នុងលោកព្រោះធ្វើឡើងសម្រាប់តែចាន់ម្នាក់ប៉ុណ្ណោះ។ចាន់កាន់តែពេញចិត្តនឹងកន្លាស់អាវដែលបងបានរៀបចំទុក
ពេលវេលាមកដល់រាងតូចបានរៀបចំខ្លួនរួចរាល់តែនាយមិនបានខលប្រាប់រាងក្រាស់ទេ ដោយសារតែនាយទៅជាមួយនឹងអ្នកម៉ាក់
«កូនប្រុសពៅរបស់ម៉ាក់ពិតជាសង្ហារខ្លាំងណាស់»
«អ្នកម៉ាក់របស់កូនក៏ស្រស់ស្អាតដែរ ពួកយើងទៅខ្លាចបងបូចាំយូ»អ្នកទាំងពីរបានដើរឡាននឹងធ្វើដំណើរឆ្ពោះទៅកម្មវិធីតែរាងតូចមិនបានដឹងទេថាជាកម្មវិធីអ្វី
«ចាន់អូនរៀបចំខ្លួនហើយឬនៅ»អ៉ីបូ
«អ៉ីបូ.....»សំឡេងស្រីស្រស់ដែលហៅឈ្មោះរាងក្រាស់បានលឺមកដល់ត្រចៀករបស់រាងតូច ស្នាមញញឹមបានប្រែមកជាស្ងួតនាយគិតថាប្រហែលជានាងហើយដែលបងប្រុសចង់សុំនាងភ្ជាប់ពាក្យនោះ
«ចាន់អូនលឺបងនិយាយទេ»នាយមិនខ្វល់ពីនារីនោះឡើយ
«ខ្ងុំមកដល់ពាក់កណ្ដាលផ្លូវហើយ គឺមកជាមួយអ្នកម៉ាក់»ចាន់ខំប្រឹងសម្រួលអារម្មណ៍ធ្វើដូចជាធម្មតា
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Randomបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។