ភាគទី12:ដណ្ដើមយកមកវិញ

97 2 0
                                    

ព្រោះតែពាក្យសម្ដីរបស់ ស៊ាវ ឡៃឡៃដែលនិយាយមកកាន់រាងតូច បានព្រោះឲអ៉ីបូសម្រេចចិត្តថានឹងលើកថ្ងៃធ្វើកម្មពិធីដើម្បីប្រកាសអំពីនាមរបស់ស៊ាវចាន់ដំបូងនាយគិតថាខែក្រោយចាំប្រកាសតែពេលនេះនាយប្ដូរចិត្តហើយ

«លោកប៉ាតើពេលណាពួកយើងធ្វើឲក្រុមហ៊ុនវ៉ាងដួលរលំទៅកូនពិតជាធុញទ្រាន់នឹងភាពក្រអើតក្រទមរបស់វាណាស់»នាយច្រតដៃនឹងមុខឪពុក

«ឯងចង់ឲវារលាយតែឯងមិនដែលយកអ្វីសំខាន់មកឲយើងបានម្ដង ពេលយកមកបែរជាយករឿងអត់ប្រយោជន៍ទៅវិញ»លោក ជិនសួរបកទៅកូនប្រុសវិញ

«បើឯងចង់ឃើញអ្វីដែលចង់ឃើញឆាប់យកឯកសារសំខាន់របស់ក្រុមហ៊ុនវាមកឲប៉ាមកពេលយកបានប៉ានឹងយកដៃគូរសហការវាមកធ្វើជារបស់យើងទាំងអស់»លោកញញឹមទាំងសមចិត្តនឹងផែនការរបស់ខ្លួនដែលខំរៀបចំអស់ពេលជាយូរ

«ខ្ងុំបានជួបចាន់»មកទីនេះមានរឿង2ដែលនាយចង់ប្រាប់ទៅឪពុករឿងទី1គឺចង់បំផ្លាញ់រាងក្រាស់អ៉ីបូឯរឿងទី2គឺរឿងរបស់រាងតូចស៊ាវចាន់

«កូនបានជួបក្មួយចាន់នៅកន្លែងណាពេលនេះគេយ៉ាងមិចហើយ»លោកជិន ស្រឡាញ់រាងតូចណាស់លោកតែងតែស្រមៃចង់បានរាងតូចមកធ្វើជាកូនប្រសារពេលនោះពេលដែលលោកដឹងថារាងតូចជាសង្សាររបស់កូនប្រុសខ្លួន លោកសប្បាយចិត្តក្រៃលែងតែភាពសប្បាយបានតែបន្ដិចក៏បាត់ទៅវិញព្រោះតែលឺកូនប្រុសប្រាប់ថានាយសុំរាងតូចបែកគ្នា

«ចាន់នៅជាមួយអ៉ីបូគេរស់នៅបានសុខសប្បាយហើយប៉ា»

«បើស្រឡាញ់ក៏ដណ្ដើមយកមកវិញមកក្រែងដំបូងក្មួយចាន់ជារបស់កូនមិនចឹង ក្មួយចាន់ល្អជាងក្មួយឡៃឆ្ងាយណាស់»លោកទះស្មារកូនប្រុសតិចៗជំរុញឲកូនប្រុសយករាងតូចមកវិញលោកមិនចង់បានអ្នកណាជាកូនប្រសារក្រៅពីរាងតូចទេ

«កូននឹងយកចាន់មកវិញហើយបាន»នាយប្ដេជ្ញាចិត្តថានឹងយករាងតូចមកវិញឲបានមិនខ្វល់ថាត្រូវប្រើវិធីអ្វីក៏ដោយ

«ល្អណាស់យកកូនប្រសារមកឲប៉ាម៉ាក់វិញណា»

_______

«ម៉ាក់កូនចង់ពិភាក្សារឿងមួយជាមួយម៉ាក់បន្ដិច »មកដល់ផ្ទះមិនទាន់នាយប្រញ៉ាប់រត់ទៅរកម្ដាយជាទីស្រឡាញ់ភ្លាម

បេះដូងបងជារបស់អូន(ចប់)Where stories live. Discover now